Update៖ ករណីជាងផ្សារដែកដំបូលផ្សារ ធ្លាក់កម្ទេចភ្លើងត្រូវប៉ាតង់កៅស៊ូ រាលដាលឆេះតូបលក់គ្រឿងបន្លាស់ម៉ូតូចំនួន១២តូប
កណ្ដាលៈ ថ្ងៃច័ន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០ នាទីព្រឹក នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នុងភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីអគ្គិភ័យកើតឡើងឆេះផ្សារ បណ្តាលឲ្យខូចខាតតូបលក់គ្រឿង បន្លាស់ម៉ូតូចំនួន១២តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ…