បើស្រឡាញ់អាយុជីវិតអ្នក សូមកុំបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ១៥៣ប៊ី ចន្លោះគីឡូម៉ែត្រលេខ២-៣ ភូមិស្ដុកលិច ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ខ្យល់កន្រ្តាក់និងរន្ទះបាញ់បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧០ខ្នងនៅស្រុកបារាយណ៍

កំពង់ធំៈ មានករណីខ្យល់កន្រ្តាក់និងរន្ទះបាញ់ចំនួន១លើកបណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកបារាយណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ខ្យល់កន្ត្រាក់ប៉ះពាល់លើ ៧ឃុំ, គគីធំ,បាក់ស្នា,ក្រវា,ស្រឡៅ,អណ្តូងពោធិ,ឃុំពង្រឈូកខ្សាច់ប៉ះពាល់ផ្ទះចំនួន៧០ខ្នង និង របួសមនុស្សចំនួន៣នាក់ រន្ទះបាញ់ខូចសរសរផ្ទះ១ដើម ងាប់គោចំនួន១ក្បាល។ ក្នុងនោះមានៈ រលំទាំងស្រុងចំនួន៥ខ្នងនៅបាក់ស្នា១ខ្នង,គគីធំ១ខ្នង ,ឃុំពង្រ១ខ្នងនិងឃុំស្រឡៅ២ខ្នង (របួសមនុស្ស៣នាក់)។ របើកដំបូលទាំងស្រុងចំនួន១១ខ្នង(ស្រឡៅ៦ខ្នង,ក្រវា២ខ្នង,អណ្តូងពោធិ១ខ្នង,និងឈូកខ្សាច់២ខ្នង)។ រន្ទះបាញ់០១លើក បណ្តាលអោយខូចសរសរផ្ទះ០១ដើមនៅឃុំក្រវា,និង ងាប់គោចំនួន០១ក្បាលនៅឃុំគគីធំ។…

ខ្យល់កន្ត្រាក់ វាយប្រហារផ្ទះប្រជាពលរដ្ឋ នៅស្រុកបារាយណ៍

កំពង់ធំៈ នៅវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ០១ខ្នង ស្ថិតនៅភូមិសិរីសុខុម ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះឈ្មោះ ស៊ូ យីម ភេទប្រុស អាយុ ៤០ឆ្នាំ ផ្ទះទំហំ៣x៧ម៉ែត្រ របើកដំបូល ករណីខាងលើ…

ទើបទិញម៉ូតូថ្មី ឌុបស្រីដើរលេង ជួយគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ២នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ០៤ និង២០នាទីព្រឹកព្រហាមថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់ ត្រង់ចំណុចលើផ្លូវជាតិលេខ៣កែងផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច…

Update៖ ដឹងការពិតហើយ! ជនជាតិជប៉ុន២នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពអារ.កសម្លាប់អ្នកបើករថយន្តតាក់ស៊ី

សៀមរាបៈ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជនជាតិជប៉ុនចំនួន២នាក់ ជាប់សង្ស័យលើករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពួកចាប់ខ្លួនបាន ក្នុងពេលរត់គេចខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព អារ.ក សម្លាប់អ្នកបើករថយន្តតាក់ស៊ី បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរុញសពជនរងគ្រោះ ទម្លាក់មកលើផ្លូវ ហើយបើករថយន្តចេញពីកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ ថ្ងៃទី ១៧ ខែមិនា…

បុរសអ្នករត់តាក់ស៊ីម្នាក់ត្រូវជនជាតិជប៉ុន២នាក់ អារកស្លាប់សង្ស័យ…

សៀមរាបៈ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី មានករណីឃាតកម្ម (អាកសម្លាប់) នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីញថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ បង្ករឡើងដោយជនសង្ស័យ២នាក់ជាជនជាតិជប៉ុន ១ឈ្មោះ ISHIDA REIMON…

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួស ៤នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់០២នាក់ នៅលើផ្លូវកំណាត់ផ្លូវលំ ក្រាលគ្រូសក្រហម ត្រង់ចំណុចស្ពានក្រឡាញ់ ភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ម៉ូតូម៉ាកហុងដាឌ្រីម…

អាសូរណាស់! ក្មេងស្រីអាយុ ៧ ឆ្នាំ ត្រូវខ្សែភ្លើងឆក់ស្លាប់

កំពង់ធំៈ កាលពីវេលាម៉ោង ៣ និង២០នាទីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ មានករណីក្មេងស្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ ជនរងគ្រោះឈ្មោះ ទិន វិច្ឆិកា ភេទស្រី អាយុ០៧ឆ្នាំ។ សមត្ថកិច្ច បានឲ្យដឹងថា ក្មេងរងគ្រោះ…

សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន! ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្រពាំងខ្ទុំ ឃុំឈូក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។ ម្ចាស់ផ្ទះខាងលើ ឈ្មោះ ឯល​ ហូសាន់ ភេទប្រុសអាយុ ២៥ឆ្នាំ អំទ្បុងពេលកើតហេតុ មិននៅផ្ទះទេ ទៅនេសាទត្រី ចំណែកប្រពន្ធឈ្មោះ…

បុរសងងឹតភ្នែកម្នាក់ដើររអិលជើងដួលចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធម៍

កំពង់ធំៈ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទីមានករណីមនុស្សលង់ទឹកស្លាប់០១នាក់ស្ថិតនៅ ភូមិឆ្ពេន ឃុំឈូកខ្សាច់ ស្រុកបារាយណ៍។ ជនរងគ្រោះឈ្មោះ កែវ ចិន ភេទប្រុស អាយុ៨៥ឆ្នាំ។ មូលហេតុ: ដើររអិលជើងដួលចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់(ជនរងគ្រោះងងឹកភ្នែក)៕