អាជ្ញាធរ កំពុងធ្វើការដោះស្រាយ ករណីរថយន្តដឹកថ្មរបស់ក្រុមហ៊ុនចិន ធ្វើឲ្យបាក់ស្ពាន១កន្លែង នៅឃុំអូរសោម

ពោធិ៍សាត់ៈ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួម ដោះស្រាយបញ្ហា ជាមួយតំណាងក្រុមហ៊ុន ធ្វើផ្លូវលេខជាតិ១០ ដែលបើកឡានដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ។ ជាលទ្ធផលបានព្រមព្រៀងគ្នាដូចខាងក្រោម៖…

ករណីមែកឈើធ្លាក់ចំក្បាលបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធ័ម

ពោធិ៍សាត់ៈ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងជាង ១២ថ្ងៃ មានករណីកាប់រានដីព្រៃដោយប្រើម៉ាស៊ីនអាររំលំដើមឈើ ត្រង់ចំណុចស្ពាន ស (តាមី) ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឲ្យធ្លាក់មែកឈើចំក្បាលស្លាប់។ ជនរងគ្រោះឈ្មោះ ជា សុខ ហៅញ៉ាញ់ ភេទប្រុស…

រន្ទះបាញ់ឆេះផ្ទះអនុប្រធានភូមិឆាយលូក ខ្ទេចគ្មានសល់

ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣៤នាទីព្រឹក មានប្រជាពលរដ្ឋរាយការណ៍ ជូនប៉ុសិ៍នគរបាលថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទីរសៀល មានករណីគ្រោះធម្មជាតិបង្កឡើង ដោយរន្ទះបាញ់នៅចំណុចត្រើយម្ខាងស្ទឹង ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះ…

អូរសោម ជាទីប្រជុំសម្បូរដោយសម្បត្តិធម្មជាតិដ៏មហាសាល នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេកមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឲ្យដឹងថា តំបន់អេកូទេសចរណ៍ធម្មជាតិ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំសម្បូរដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់បំផុត។ សម្រាប់អ្នកចូលចិត្ត ធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនេះបាន ពីព្រោះតំបន់អេកូទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើន មិននឹកស្មានដល់នៅទីនោះ។ ក្នុងតំបន់ទេសចរណ៍ឃុំអូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់របស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ…

​បញ្ហាស្នេហា…បុរសម្នាក់ខូចចិត្ត ​ធ្វើអត្តឃាតបញ្ចប់ជីវិត​នៅលើដើមឈើ!

ពោធិ៍សាត់ៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីប្រទះឃើញសពបុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅលើដើមឈើកម្ពស់៣ម៉ែត្រ នឹងក្រម៉ា ​កាលពី​វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះមាន​​ឈ្មោះ ភាព ភៀន ភេទប្រុស…

រន្ធត់ណាស់! បុរសម្នាក់ចេញទៅនេសាទ​ ស្រាប់តែលិច​ទូក បណ្ដាលឲ្យ​លង់ទឹក​ស្លាប់តែម្ដង នៅបាត​អាងវារី​អគ្គីសនី​តាតៃ

ពោធិ៍សាត់ៈ យោងតាមផេកហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីបុរសរង​គ្រោះជាអ្នក​នេសាទ​ម្នាក់ ​បាន​អុំទូក​ទៅដាក់​មងនៅ​ចំណុចអូរតាឡុះ (ហៅអូរ​ក្របីងាប់) ស្ថិតក្នុងភូមិលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបាត់​ខ្លួនដោយ​សង្ស័យ​លង់ទឹក​បាតអាង​វារីអគ្គី​សនីតាតៃ​ស្លាប់បាត់​បង់ជីវិត កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ តាមការ​ឲ្យពីប្រជា​ពលរដ្ឋ​ឈ្មោះ សន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ…

បុរសម្នាក់មានសតិមិនគ្រប់ ចង.កសម្លាប់ខ្លួននៅនឹងមែក​ដើមខ្នុរ!

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានករណីបុរសម្នាក់អត្តឃាត​ចង.កស្លាប់ នៅ​អូរស្រះរលីង​ នៅភូមិគៀនជង្រុក​ ឃុំអូរសោម​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ សពជនរងគ្រោះមានឈ្មោះ​ វៀង ប៉ូញ​ ភេទប្រុស​ អាយុ​​៣០​ឆ្នាំ​ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ បានយកខ្សែគោប្រវែង​៣​ម៉ែត្រ​ ចងនឹងមែកឈើដើមខ្នុរ​។…

ប្រជាពលរដ្ឋសូមណូមពរដល់លោក អភិបាលស្រុកវាលវែង មេត្តាជួយពិនិត្យមើលផ្លូវទាំងនេះផង កំពុងតែពិបាកខ្លាំងណាស់!

ពោធិ៍សាត់ៈ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលធ្វើដំណើរតាមដងផ្លូវចំណុចពីឃុំអូរសោម ឆ្ពោះទៅកាន់ស្ទឹងតាចាន់ ដែលមានចម្ងាយប្រមាណ៨គីឡូម៉ែត្រ បាននឹងកំពុងជួបការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពផ្លូវមួយនេះ ខូចខាតស្ទើរទាំងស្រុងដោយសារតែរដូវវស្សា ជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ជាពិសេសគឺពិបាកក្នុងការដឹកយក កសិកផល យកទៅលក់នៅលើទីផ្សារខ្លាំងណាស់។ មិនតែប៉ុណ្ណោះ បើក្រឡែកមកមើលផ្លូវមួយខ្សែទៀត ចាប់ពីចំណុចឃុំអូរសោម ឆ្ពោះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏បាននិងកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោមពិបាកខ្លាំងក្នុងការធ្វើដំណើរដូចគ្នា ដោយមានភក់ទឹកដក់ជ្រៅៗ រអិល គាំងស្អិតជាប់ម៉ូតូនិងរថយន្ត…

ប្រជាពលរដ្ឋសូមណូមពរដល់ខាង មន្ទីរសាធារណៈការខេត្តពោធិ៍សាត់ មេត្តាជួយពិនិត្យមើលផ្លូវដែលមានប្រវែង៤៥គីឡូម៉ែត្រនេះផង!

ពោធិ៍សាត់ៈ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននិងកំពុងមានការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពផ្លូវមួយខ្សែ ចាប់ពីចំណុច ទីរួមស្រុកវាលវែង ឆ្ពោះទៅកាន់ឃុំអូរសោម ដែលមានប្រវែងប្រហែល៤៥គីឡូម៉ែត្រ កំពុងរងការខូចខាតស្ទើរទាំងស្រុង ជាហេតុបណ្តាលឲ្យមានការពិបាកធ្វើដំណើរទៅមកខ្លាំងណាស់ ។ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងនេះ ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដូច្នេះហើយទើបពួកគាត់ សូមណូមពរដល់ខាងមន្ទីរសាធារណៈការខេត្តពោធិ៍សាត់ មេត្តាជួយពិនិត្យមើលផ្លូវខាងលើនេះផង…

អាសូរណាស់! ក្មេងប្រុសអាយុទើប១ខួបម្នាក់ លង់ទឹកស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់ៈ តាមសមត្ថកិច្ច បានប្រាប់ Post Newsថា កាលពីវេលាម៉ោង១១ និង១៥ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនរងគ្រោះឈ្មោះចែម បញ្ញា ភេទប្រុស អាយុ១ឆ្នាំ…