វីដេអូ​បុគ្គលិក​ចាក់​សាំង​ប្រេ​កដាន់​នៅលើ​ដំបូល​រថយន្ត​ភ្ញៀវ​

​បុគ្គលិក​ចាក់​សាំង​ម្នាក់ ក្នុង​ប្រទេស​រុស្ស៊ី បាន​ធ្វើឲ្យ​ភ្ញៀវ​ដែល​ចូល​មក​ចាក់​សាំង​នៅ​កន្លែង​គាត់​ចាប់​អារម្មណ៍ ដោយ​បាន​ចាក់​ក្បាច់​លើដំបូល​ឡាន ខណៈ​ដែល​ម្ចាស់​រថយន្ត​មួយទៀត​បាន ចាកចេញ ទៅ​កន្លែង​ផ្សេង​មួយ​ភ្លែត​នោះ​។​ ​ដូចគ្នានេះដែរ ក្នុងនោះ​ស្រាប់តែ​មាន​រថយន្ត​ដែល​រងចាំ​ចាក់​សាំង គាត់​ក៏​បាន​បង្ហាញ​ក្បាច់ ប្រេ​កដាន់ ពីរ​បី​ក្បាច់ រួច​អញ្ជើញ​ភ្ញៀវ​ឲ្យមក​ចាក់សាំង​។​​វិដេអូ​ឃ្លិប​នេះដែរ ចំណុច​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍ ពី​អ្នកទស្សនា​នៅលើ​អន​ឡា​ញ​៕​

ប្រភេទ​អាហារ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​ជម្ងឺមហារីក​សុដន់​

​យោ​ងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកសិក្សា​បរទេស បានឲ្យដឹងថា ហានិភ័យ​ជម្ងឺមហារីក​សុដន់​កើតឡើង​គឺ​អាស្រ័យ​ទៅតាម​កត្តា​ផ្សេងៗ​គ្នា​។ អ្នក​ខ្លះ​អាច​កើត​មាន​ដោយសារ​កំណ​ពូជ អ្នកខ្លះ​ទៀត​បណ្តាលមកពី​ការជក់បារី ឬ​មិន​បាន​ហាត់ប្រាណ​ទៀងទាត់​។ ថ្មីៗ​នេះ​មាន​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា របប​អាហារ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការការពារ​ប្រឆាំង​នឹង​ជម្ងឺ​មហារីក​សុដន់​។​ ១. ផ្លែ​ល្ពៅ និង​គ្រាប់​ផ្កា​ឈូករត្ន័​ ​ការសិក្សា​ទៅលើ​អ្នក​ជម្ងឺមហារីក​សុដន់​រាប់ពាន់​អ្នកជា​ស្ត្រី​ដែល​កើត​ជម្ងឺ​មហារីក​សុដន់​បានបង្ហាញ​ថា គ្រាប់​ផ្កាឈូករ័ត្ន និង​ល្ពៅ​គឺជា​ផ្នែក​មួយ​ដែល​អាច​ជួយ​ទប់​ស្តាត់​ជម្ងឺមហារីក​សុដន់​ឲ្យមាន​កម្រិត​ទាប់​បំផុត បន្ទាប់​ស្ត្រី​អស់​រដូវ​។​ ២. តែ​បៃតង​ ​តែ​បៃតង​អាច​ជួយ​កំណត់​នូវ​ការ​វិវឌ្ឍន៍​សមត្ថភាព​សាច់ដុំ​របស់​ស្ត្រី ពីព្រោះ​ជាតិ polyphenols…

ឈុត​ឆាក​ស្រើបស្រាល​របស់​តួ​ឥណ្ឌា Shah Rukh Khan ទទួល​ការចាប់អារម្មណ៍​

​តារា​សម្តែង​ដ៏​ល្បី ល្បាញ​របស់​ឥណ្ឌា លោក Shah Rukh Khan បាន​នឹង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន តាមរយៈ​រូបភាព​ស្រើបស្រាល​លើ​គ្រែ ជាមួយនឹង​តារា​ស្រី Deepa Sahi ក្នុង​រឿង ‘Maya Memsaab’ ។​ ​ក្នុង​ឈុត​ឆាក​នេះ​ដែរ​ទោះបីជា​មិន​សូវ​ជា​ច្បាស់ មែនពិត តែ កំពុងតែ​ធ្វើឲ្យ​មនុស្ស​ជាច្រើន…

Katie Holmes សម្រេចចិត្ត​ដោះអាវ​ថត​ស្ពត​សារជាថ្មី​

​មកទល់​នឹង​ពេលនេះ​វា​ជិត ១ ឆ្នាំ​ទៅ​ហើយ ដែល​នាង Katie Holmes បាន​សម្រេចចិត្ត​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ដោយ​ប្រកាស​លែងលះ​ជាមួយនឹង តារា​សម្តែង Tom Cruis ។ ​តាំងពី​ពេលនោះ​មក​នាង​តែងតែ​រវល់​នឹង​ការងារ​ថ្មី របស់​នាង តាមរយៈ​ការថត​រឿង និង​សកម្មភាព​ថត​ស្ពត​ផ្សេងៗ​។​ ​ក្នុងចំណោម​សកម្មភាព​ដ៏​រវល់​របស់​នាង ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ និង​ពិភពលោក​ចាប់អារម្មណ៍​នោះ គឺ​យុទ្ធនាការ​ផ្សព្វផ្សាយ…

ទិញ​ទូរស័ព្ទ​ទុក​លួច​ថត​ស្រីៗ​ក្នុង​បន្ទប់ទឹក​ដេក​គុក ១០ ថ្ងៃ​

​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៧ ខែតុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា ស្ថានីយ៍​ប៉ូលិស​វ៉ាង​ឡង់ នៅក្នុង​ទីក្រុង Xuzhou ប្រទេស​ចិន​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​បាន​លួច​ចូលទៅ​ក្នុង​បន្ទប់ទឹក​ស្ត្រី​ដើម្បី​លួច​ថតរូប​។​ ​មិនយូរប៉ុន្មាន​ប៉ូលិស​បាន​ទទួល​ពាក្យបណ្តឹង​ពី​ក្មេងស្រី​រងគ្រោះ​ដែល​រស់នៅ​ក្នុង​ទីក្រុង Xuzhou បន្ទាប់​ពី​ការចោទប្រកាន់​ប៉ូលិស​បាន​ធ្វើ​ការស៊ីបអង្កេត​ភ្លាមៗ​។ តាម​ការត្រួតពិនិត្យ​ដោយ​ប្រពន្ធ័​កា​មេរ៉ា​សុវត្ថិភាព​ប៉ូលិសក៏​បាន​ឃើញ​សកម្មភាព​បុរស​ម្នាក់​នេះ​តែងតែ​បង្ហាញខ្លួន​ជា​ញឹកញាប់​នៅ​ក្បែរ​បន្ទប់ទឹក​របស់​ស្ត្រី ដោយ​គ្មាន​ន​ណា​ម្នាក់​ចាប់អារម្មណ៍​ថា​គាត់​ចូល​ទៅ​ថតរូប​ស្ងាត់​បែប​នេះ​ឡើយ​។ តាម​របាយការណ៍​ប៉ូលិស​បញ្ជាក់ថា នៅ​ក្នុង​រយៈ ៨ នាទី​គាត់​បាន​លួច​ចូល​បន្ទប់ទឹក​ស្ត្រី ៨ ដង…

វីដេអូឃ្លិប​កំហុស​ឆ្គងនា​នាជុំវិញ​កីឡា​

បណ្តា​កីឡា ចំណុច​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្តចាប់អារម្មណ៍នោះគឺ​​ការ​ស៊ុ​តបំប៉ោង​សំណាញ់​បានល្អ និង វាយ​ចូលរន្ធ ​បាន​ល្អ ជាដើម។ តែ​ក្នុងនោះ​​ចំណុច​ដែលធ្វើ​ឲ្យ​លោក​អ្នកទប់សំណើច​មិនបាន​នោះគឺ ​ចំណុច​កង្វះ​ខាត​​ ដែល​ជា​កំហុ​ឆ្កង​ ដោយ​អចេត​នា នានា ក្នុងការ​ប្រកួត​ផ្សេង​ៗ ដែល​បង្ហាញដូចវីដេអូឃ្លិប​ខាង​ក្រោមនេះ​៖

សិង្ហ​បុរី​ចង់​ពង្រីក​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន​

​ក្រសួង​សុខភិបាល​របស់​ប្រទេ​សសិង្ហបុរី បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការពង្រីក​នូវ​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន មានន័យ​ថា មាន​សេវាកម្ម​មើលថែ​អ្នកជំងឺ​តាម​ផ្ទះ​។​ ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មិន​ចង់​រក្សា​ទុក​នូវ​សេវាកម្ម​នេះ​សម្រាប់តែ​អ្នក​ជំងឺមហារីក​នោះទេ គឺ​ចង់​ពង្រីក​សេវា​កម្មនេះ​ទៅលើ​អ្នកជំងឺ​ផ្សេងៗ ដើម្បី​ជួយ​សម្រួល​ដល់​អ្នកជំងឺ​ដែល​គ្មាន​សាច់ញាតិ​។​ ​ចាប់​តាំង​ឆ្នាំ ២០០៩ មកដល់ពេលនេះ មាន​អ្នកជំងឺ​ប្រមាណ​ជា ៥.០០០​នាក់ បាន​ជ្រើសរើស​យក​សេវាកម្ម​ដែល​មន្ទីរ​បាន​ផ្ដល់ជូន​។​ ​រដ្ឋ​មន្ត្រី​ដដែល​បាន​បន្តទៀតថា មាន​អង្គការ ចំនួន ៩​ដែល​បាន​ចាប់អារម្មណ៍​លើ​សេវាកម្ម​នេះ ហើយ​ពួកគេ​នឹង​សហការ​ជាមួយ​ក្រសួង ដើម្បី​ប្រើ​សេវាកម្ម​មួយ​នេះ​។​…

ក្មេងប្រុស​សញ្ជាតិ​ហ្ស៊ិ​មបា​វ៉េ ស្បែក​ខ្មៅ​បែរជា​មាន​ភ្នែក​ពណ៌​ខៀវ

​បើទោះបីជា​មាន​ស្បែក​ខ្មៅ សក់​ក្រញ៉ា​ញ៉ ក៏ប៉ុន្តែ​ក្មេងប្រុស​ម្នាក់​បែរជា​មាន​ភ្នែក​ខុសគេ ដោយ​មាន​ពណ៌ ខៀវ​បន្តិច ពណ៌​ប្រាក់​បន្ថិ​ច​។ នេះ​បើ​យោង​តាម​សារព័ត៌​បរទេស​នានា ចុះផ្សាយ​នៅ​ថ្ងៃទី ៦ ខែ តុលា កន្លងទៅ​។​ ​ក្មេងប្រុស​ដែល​មាន​ភ្នែក​ពណ៌​ខៀវ​នេះដែរ ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា រស់​នៅក្នុង​ប្រទេស ហ្ស៊ី​មបា​វ៉េ​ក៏​ប៉ុន្តែ​គេ​បែរជា​ថា​អ្នក​ថតរូប ឈ្មោះ Vanessa Bristow បាន​យក​រូប​នេះ​ទៅ​កែ…

ឈិន​ឡុង មាន​អាថ៌កំបាំង​ជាមួយនឹង Fan Bingbing

​ក្នុង​ព្រឹត្តិការណ៍ ជប់លៀង​មួយ​ដែល​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ទី ១០ ខែ តុលា​ម្សិលមិញ​នៅក្នុង​ប្រទេស​ចិន តារា​សម្តែង​ជើងចាស់ Jackie Chan ហៅ​ឈិន​ឡុង បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ ខណៈ​តារា​សម្តែង​រូប​នេះ​កាន់​ដៃ Fan Bingbing ដោយ​អ្នក​ទាំង​ពីរ​បាន​កាន់​ដៃ​គ្នា​នៅ​ក្រោម​តុ ដែល​បង្ហាញ​ពី​ក្តីស្រលាញ់​។ ក្នុងអំឡុងពេល​កាន់​ដៃ​នេះដែរ Fan Bingbing ហាក់ដូចជា​មិន​ខ្វល់​ពី​មនុស្ស​ទូទៅ នៅ​ក្បែរ​ខ្លួន​គិត​អ្វី​នោះទេ…

Apple, Nokia និង Microsoft ជ្រើសរើស​យក​ថ្ងៃ​ទី​២២​ខែតុលា ជា​ថ្ងៃ​ល្អ​

​កាលពីដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​លេចឮ​ថា ក្រុមហ៊ុន Apple នឹង​បង្ហាញ iPad ជំនាន់​ថ្មី​នៅ​ថ្ងៃ​ទី​២២​ខែតុលា​ឆ្នាំ ២០១៣​ខាងមុខនេះ ប៉ុន្តែ​ព័ត៌មាន​នេះ​វា​មិនបាន​ធ្វើឲ្យ​មហាជន​ចាប់អារម្មណ៍​នោះ​ទេ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា វា​ជា​ថ្ងៃ​ដែល​ក្រុមហ៊ុន Nokia និង Microsoft ជ្រើសរើស​យក​ជា​ថ្ងៃ​ល្អ​ដែរ​។​ ​ក្រុមហ៊ុន Nokia បាន​ប្រកាស​ជា​ផ្លូវការ ខ្លួន​នឹង​បង្ហាញ​ផលិតផល​ថ្មី​នៅ​លើ​ទឹកដី​អារ៉ាប់​នា​ថ្ងៃទី​២២​ខែតុលា ឆ្នាំ…