បុរស​ម្នាក់​កែច្នៃ​ក្តា​រស្គី​រំអិល​ទៅ​ជា​កង់​រង្វង់​ធំ​មួយ​ទទួល​ការចាប់អារម្មណ៍​នៅលើ YouTube (Video Inside)

​បុរស់​ម្នាក់​មាន​ឈ្មោះ Mark Gonzales និង​ក្រុម​របស់​គាត់​ត្រូវបាន​គេ​ហៅថា Krooked បានរួម​គ្នា​ច្នៃប្រឌិត​ចេញ​ជា​កង់​រង្វង់​ធំ​មួយ​ដែល​បង្កើត​ចេញ​ពី​ក្តា​រស្គី​ជាច្រើនត​ភ្ជាប់​សម្រាប់​ជិះ​នៅក្នុង​ទីក្រុង New York ។ ការពិត​ការ​ជិះ​បែបនេះ​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ប៉ុន្តែ​គាត់​មាន​គ្នា​ពីរ​ទៅ​បី​នាក់​ទៀត​ចាំ​ជួយ​ទប់​លំនឹង​កុំឲ្យ​ដួល ហើយ​ក្នុងកំឡុងពេល​សាកល្បង​នេះ​មិត្តភក្តិ​របស់​គាត់​ដែល​ព្យាយាម​ជិះ​កង់​រង្វង់​ដ៏​ធំ​មួយ​នេះ​បាន​រងរបួស​បន្តិចបន្តួច​ដែរ​។ រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ​គឺ​វីដេអូ​ឃ្លិប​របស់​គាត​ត្រូវបាន​អ្នកទស្សនា​ចូល​មើល​រហូត​ដល់​ទៅ ៦០.០០០ ដង​៕​ ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

ត្បូង​ពេជ្រ​ពណ៌​ស​ដែល​បំបែប​កំណត់ត្រា​ក្នុងតម្លៃ ៣០.៦ លាន​ដុល្លារ​

​តាម​ប្រភព​ព័ត៌មាន Softpedia ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៨ ខែតុលា​ឆ្នាំ ២០១៣ ឲ្យដឹងថា ក្រុមហ៊ុន​អចលនទ្រព្យ The Sotheby នៅក្នុង​ប្រទេស​ហុងកុង​បានដាក់​ដេញថ្លៃ​ត្បូង​ពេជ្យ​ពណ៌​ស ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត​នៅក្នុង​កំណត់ត្រា​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​។ ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នេះ​ត្រូវបាន​វា​ស់​ដោយ​វិទ្យស្ថាន​ត្បូង​វិទ្យា ហើយ​ក្រុមហ៊ុន​អចល​ទ្រព្យ​បាន​កំណត់​តម្លៃ​ក្នុ​ការដេញថ្លៃ​ប្រមាណ ៣០,៦ លាន​ដុល្លារ ខណៈ​ដែល​តម្លៃ​ដើម​មាន​ត្រឹមតែ ២៨ លាន​ដុល្លា​តែប៉ុណ្ណោះ​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​អ​លន​ទ្រព្យ​នេះ​បាន​និយាយថា…

ស្រី​ស្រស់​៦ ដួង​សិច​ស៊ី​បំផុត​ប្រចាំឆ្នាំ ២០១៣ របស់​ហូ​លី​វ៉ូត​

​យោង​តាម​ទស្សនា​វ​ដ្តី FHM នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​បញ្ជី​និយាយ​អំពី​ស្រី​ស្រស់​ដែល​ស្អាត និង​សិច​ស៊ី​បំផុត​សម្រាប់​ឆ្នាំ ២០១៣ ដែលមាន ៦ ដួង​ដូចខាងក្រោម​នេះ​៖ 6. Kaley Cuoco (30/11/1985) នាង​គឺជា​តារា​ម៉ូ​ដែល និង​តារា​សម្តែង ដ៏​ល្បីល្បាញ​របស់​អាមេរិក ។ គេ​ស្គាល់​នាង​តាមរយៈ​ខ្សែ​រឿង The Wedding Ringer,…

ភាសា​ចិន​ទទួល​ការចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​យុវវ័យ​នៅ​អ៊ីតាលី​

ទីក្រុង Crema ៖​យោងតាម​ប្រភព​ព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៧ ខែ តុលា ម្សិលមិញ​នេះ​បានឲ្យដឹងថា​តាម​ប្រភព​ព័ត៌មាន​ពី​ក្នុងស្រុ​ក​មួយ​បានឲ្យដឹង​ថា​ចំនួន​នៃ​យុវវ័យ​ជនជាតិ​អ៊ីតាលី​ដែល​កំពុង​សិក្សា​ភាសា​ចិន​និង​សកម្មភាព​ដែល​ទាក់ទង​ជា​ច្រើន​ទៀត​មាន​ទំហំ​កាន់តែ​កើន​ឡើង​នៅ​តាម​បណ្តា​វិទ្យាស្ថាន​សិក្សា​នានា​នៅក្នុង​ប្រទេស​អ៊ីតាលី​។​ ​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកទេស Luca Pacioli ដែល​ស្ថិត​នៅក្នុង​តំបន់ឧស្សាហកម្ម​មមាញឺក​បំផុត​កម្មវិធី​សិក្សាភាសា​ចិន​ដែល​មាន​និស្សិត​ចូលរួម​ប្រមាណ 156 នាក់​នៅក្នុង​ចំណោម​និស្សិត​សរុប​នៅក្នុង​វិទ្យាស្ថាន 1600 នាក់​ត្រូវបាន​បើក​ពិធី​សម្ភោ​ធ​ឡើង​នា​ពេល​ថ្មីៗ​នេះ​។​នៅក្នុង​រដ្ឋ​ជាង 20 ទៀត​របស់​អ៊ីតាលី​ភាសា​ចិន​នឹង​បាន​ត្រូវ​ដាក់ឲ្យ​ក្លាយ​ជា​វិញ្ញាសា​ប្រឡង​ចេញពី​សាលា​នៅ​ឆ្នាំក្រោយ​នេះ​ហើយ​។​ ​មាន​សិស្ស​និស្សិត​ជា​ច្រើន​បាន​និយាយថា​ពួកគេ​បាន​ប្រើប្រាស់​ពេលវេលា​ប្រមាណ​បី​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ចំណាយ​លើ​ថ្នាក់រៀន​ភាសា​ចិន​ហើយ​ពួកគេ​ជឿជាក់​ថា​វា​នឹង​ក្លាយជា​ភាសា​អន្តរជាតិ​មួយ​ដែល​ដើរតួ​សំខាន់​ក្នុង​ការប្រាស្រ័យ​ទា​ក់ទង់​គ្នា​នៅក្នុង​ពិភពលោក​នា​ពេល​អ​នា​គត់​៕​

iWatch អាច​នឹង​លក់បាន ១០​លាន​គ្រឿង នៅ​ឆ្នាំ​ដំបូង​

តាម​ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ម្ចាស់ iPhone ប្រមាណ ២​ទៅ​៤​ភាគរយ មានបំណង់​ចង់​ប្រើ​នាឡិកា​ឆ្លាត​វៃ iWatch របស់​ក្រុមហ៊ុន Apple​។​ Piper Jaffray បាន​ធ្វើ​ការស្ទង់មតិ​ទៅលើ​អតិថិជន Apple ចំនួន ៧៩៩​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ទាក់ទង​នឹង iWatch ដោយ​នៅ​ក្នុង​នោះ​មាន ២​ទៅ​៤​ភាគរយ ចង់​ប្រើ…

ទើប​មក​ពី​ភ្ជុំ​វិញ ….. មិត្តស្រី ខ​ល​ហៅ​យក​ធៀប​ការ !!

​ជា​សង្សារ​នឹង​គ្នា​រាប់​ឆ្នាំ​ហើយ ហើយ​ក៏​ដឹង​ថា​វា​មិន​អាច​ទៅរួច​ដែរ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​រវាង​ខ្ញុំ​នឹង​មិត្តស្រី​របស់ខ្ញុំ​។​ខាងក្រោម​នេះ​អត្ថបទ​ដ៏​ខ្លី​មួយ​នៃ​រឿងរ៉ាវ​ដែល​កម្លោះ​ស្រុក​ជនបទម្នាក់​សុំ​មិនបញ្ចេញឈ្មោះ​ដែល​បាន​តស៊ូ​ព្យាយាម​ជីវិត​ឡើង​មក​រៀន​ទីក្រុង​ហើយ​បាន​ជំពាក់ជំពិន​នឹង​សេចក្តីស្រលាញ់​ដ៏​ស្មោះត្រង់​មួយ​ជាមួយនឹង​មិត្តស្រី​ដែលជា​អ្នក​មក​ពី​ស្រុក​ជាមួយគ្នា​។​ ​ធ្លាប់​ស្គាល់គ្នា​ជាមួយ​នាង​ដែរ​កាលពី​នៅ​រៀន​អនុវិទ្យាល័យ​និង​វិទ្យាល័យ​តែ​សេចក្តី​ចូលចិត្ត​ឬ​ចាប់អារម្មណ៍​សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដោយសារ​តែ​ការប្រឹងប្រែង​រៀនសូត្រ​ខ្លាច​មិន​បាន​មក​សិក្សា​បន្ត​នៅ​ភ្នំពេញ​នឹង​គេ​។​មក​ដល់​ទីក្រុង​ភ្លាម​ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប​រូបខ្ញុំ​បាន​ទៅ​នៅ​ជាមួយ​នឹង​មិត្តភ័ក្ត​ដទៃទៀត​នៅក្នុង​ផ្ទះជួល​មួយកន្លែង​។​ឆ្នាំ​ទី 1 ឆ្នាំ​ទី 2 ការសិក្សា​របស់​ខ្ញុំ​ប្រព្រឹត្តទៅ​ធម្មតា​តែ​ចៃដន្យ​ថ្ងៃមួយ​មិត្តភ័ក្ត​ចាស់ដែល​រៀនជាមួយ​គ្នា​កាល​នៅ​ពី​វិទ្យាល័យក៏​បាន​ជួបជុំ​គ្នា​ធ្វើ​ពីធិជប់លៀង​នៅ​នឹង​ផ្ទះ​មនុស្ស​ស្រី​ម្នាក់​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់​ថា​នាង​បាន​ក្លាយជា​មិត្តស្រី​របស់ខ្ញុំ​នៅពេល​អ​នា​គត់​នោះ​។​ពួក​យើង​បាន​ជួប​គ្នា​ជា​លើកតំបូង​នៅ​នឹង​ផ្ទះ​ដែល​គ្រួសារ​របស់​នាង​ទិញ​ឲ្យ​ស្នាក់​នៅ​សម្រាប់​ការរស់នៅ​នឹង​ការរៀនសូត្រ​សម្រាប់​នាង​។​មក​ដល់​ត្រឹម​នេះ​ទាំងអស់​គ្នា​អាច​ប្រៀបធៀប​បាន​ហើយ​រវាង​ជីវភាព​កូន​អ្នក​មក​រៀន​ទីក្រុង​មាន​ផ្ទះ​ដែល​ទិញ​រស់នៅ​ដោយ​ខ្លួនឯង​ជាមួយនឹង​កូន​អ្នក​ខ្សត់ខ្សោយ​បាន​ត្រឹម​នៅផ្ទះ​ជួល​ជាមួយ​មិត្តភ័ក្ត​ដទៃ​ទៀត​ដូចជា​រូប​ខ្ញុំ​។​ https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Sad_zpsc8576917.jpg ​មិន​ដែល​នឹក​ស្មាន​ទេ​ថា​នាង​ធ្លាប់​ចាប់អារម្មណ៍​មកលើ​ខ្ញុំ​កាលពី​នៅ​រៀន​វិទ្យាល័យ​ដោយសារតែ​ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ​គួរសម​ម្នាក់​ដែរ​នៅ​ក្នុង​ជំនាន់​នោះ​។​នេះ​ជា​សម្តី​របស់​នាង​ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ខ្ញុំ​ក្រោយ​ថ្ងៃ​ជប់លៀង​ដែល​យើង​បាន​ធ្លាប់​សួរ​លេង​ពី​លេខ​ទំនាក់ទំនង​រវាង​គ្នា​។​ទំនាក់ទំនង​របស់​ពួក​យើង​បាន​កើនឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​រាល់​ល្ងាច​រាល់​យប់​ការនិយាយ​លេង​តាម​ទូរស័ព្ទ​ការ​ណាត់​ជួប​គ្នា​ទៅ​ដើរលេង​ជាមួយ​នឹង​មិត្តភ័ក្ត​សូម្បី​តែ​ថ្ងៃ​ចុង​សប្តាហ៍​ដែល​យើង​ធ្លាប់តែ​ទៅ​លេង​ស្រុក​ក៏​ត្រូវ​កាត់បន្ថយ​ដែរ​។​ស្គាល់​គ្នា​មិន​យូរ​មិនឆាប់​គិត​មក​ត្រឹម​ពេលនេះ​ពួក​យើង​បាន​ស្គាល់​គ្នា​នឹង​យល់ចិត្ត​គ្នា​អស់​រយៈពេល​ជិត 4 ឆ្នាំ​ហើយ​បើ​ទោះបីជា​នាង​ធ្លាប់​ប្រាប់​ខ្ញុំ​ពី​បញ្ហា​របស់​នាង​ដែល​ត្រូវ​គ្រួសារ​បង្ខំ​ឲ្យ​យក​គ្រួសារ​កូនអ្នកមាន​ម្នាក់​នៅក្នុង​ស្រុក​ជាមួយ​ពួក​យើង​ដែរ​។​បញ្ហា​នេះ​នៅតែ​បន្ត​ជារឿយៗ​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​ពួក​យើង​យ៉ាង​ខ្លាំង​នៅ​ខណៈ​ដែល​គ្រួសារ​របស់​នាង​ជា​អ្នកមាន​ហើយ​ខ្ញុំ​ទើប​នឹង​រក​ការងារ​បាន​មិនទាន់មាន​ប្រាក់ចំណូល​សម្រាប់​គិតគូរ​ពី​អ​នា​គត់​នៅ​ឡើយ​រីឯ​គ្រួសារ​ខ្ញុំ​ក៏​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជួយ​ដោះស្រាយ​ខ្ញុំ​ផង​។​ ​ឥឡូវនេះ​បញ្ហា​ដែល​ខ្ញុំ​តែងតែ​បារម្ភ​និង​ព្រួយ​កង្វល់​កន្លងមក​បាន​ក្លាយជា​ការពិត​។​ខ្ញុំ​មិន​បាន​ទៅ​លេង​ស្រុក​ទេ​ឆ្នាំនេះ​ដោយសារ​គិតថា​ការងារ​ដែល​ខ្ញុំ​ធ្វើ​នឹង​គុណ​ប្រាក់ខែ​ឲ្យ​ជា​ពីរ​សម្រាប់​ការងារ​បន្ថែម​នៅក្នុង​ថ្ងៃ​បុណ្យ​ជាតិ​នោះ​។​ទើប​នឹង​ចប់​បុណ្យ​ភ្ជំ​ភ្លាម​មិត្តស្រី​ដែល​ស្គាល់​គ្នា​អស់​រយពេល 4 ឆ្នាំ​របស់​ខ្ញុំ​បាន​ត្រឡប់​មក​ដល់​ភ្នំពេញ​វិញ​។​នាង​បានខ​ល​ហៅរក​ខ្ញុំ​ទាំង​កំពុងតែ​សម្រាក​។​មិន​បានដឹង​ទេ​ថា​អ្វី​ដែល​នាង​មាន​បំណង​ចង់​ជួប​ខ្ញុំ​នោះ​គឺជា​ការចែក​ធៀប​ការ​របស់​នាង​ដែល​ត្រូវ​ចាស់ទុំ​បានរៀបចំ​រួចជាស្រេច​ទៅវិញ​។​អារម្មណ៍​និង​ស្មារតី​បេះដូង​ស្ទើរតែ​ទប់​ទឹកភ្នែក​មិន​ជាប់​ខំ​ស្តាប់​សម្តី​របស់​មិត្តស្រី​ខ្លួន​ព្យាយាម​ពន្យល់​និង​លើកទឹកចិត្ត​សម្រាប់​ការរស់នៅ​មួយ​ឆាកជីវិត​ដែល​នៅ​សេសសល់​ដោយ​គ្មាន​រូប​នាង​មក​កាន់​ខ្ញុំ​។​គ្មាន​ពាក្យ​អ្វី​នឹង​ច​ចារ​ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បំផុត​ហើយ​នឹង​ត្រូវ​ទៅ​រស់នៅ​ជាមួយ​នឹង​អ្នក​ផ្សេង​នោះទេ​។​ខ្ញុំ​ដើរ​ចេញ​ទាំង​មិន​មាត់​មួយ​ម៉ាត់​និង​ទឹកភ្នែក​រលីងរលោង​តែ​ចុងក្រោយ​បាន​ត្រឹមតែ​អង្គុយ​យំ​នៅក្នុង​បន្ទប់​តែម្នាក់ឯង​ហើយ​សរសេរ​រឿងរ៉ាវ​នេះឡើយ​ដើម្បីឲ្យ​មានអារម្មណ៍​ធូរស្រាល​ឡើងវិញ​។​តែ​ទោះបីជា​យ៉ាងណាក្តី​ដូចជា​គ្មាន​អ្វី​មក​ធ្វើឲ្យ​អារម្មណ៍​ដ៏​ស្មុគ្រស្មាញ​មួយ​នេះ​ត្រឡប់​ទៅ​វិញ​នោះ​ទេ​វា​មាន​តែ​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​បាក់ស្មារតី​និង​វិញ្ញាណ​អស់​ទៅវិញ​៕​ រឿង​ខាងលើនេះដែរ​វា​មិនខុសពី​​ចម្រៀង​ពីរខាង​ក្រោមនេះនោះទេ​៖

វិធីសាស្ត្រ ៦ យ៉ាង​ដើម្បី​ទាក់ទាញ​ចិត្ត​ស្រីៗ​

​ថ្វី​ត្បិត​តែ​មនុស្ស​ស្រី​គឺជា​ភេទ​មួយ​ដែល​ទន់ខ្សោយ​ក៏ពិតមែន ប៉ុន្តែ​ក្នុង​ការទាក់ទាញ​ចិត្ត​របស់​នាង​ឲ្យ​ពួកគេ​បាក់ចិត្ត​ស្រឡាញ់​មកលើ​អ្នក ក៏​មិន​មាន​ភាពងាយស្រួល​ប៉ុណ្ណោ​ដែរ លុះត្រាតែ​លោក​អ្នកចេះ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​មួយចំនួន​ដើម្បីឲ្យ​នាង​ចាប់អារម្មណ៍​មកលើ​អ្នក​។ ១. សម្លៀក​បំពាក់​ ​បុរស​មិន​ត្រូវ​ជ្រើសរើស​សម្លៀក​បំពាក់​តឹង​ពេក ឬ​ធំ​ទូលាយ​ពេក​នោះទេ មន្ត​ស្នេហ៍​ទាក់ទាញ​របស់​បុរស​គឺ​ចាប់ផ្តើម​ពី​ការ​ស្លៀកពាក់​ឲ្យបាន​សមរម្យ​តាមបែប​យុវវ័យ​។​ ២. ចេះ​កំប្លែង​ ​ប្រសិនបើ​អ្នក​អាច​ធ្វើឲ្យ​នារី​ម្នាក់នោះញ​ញឹ​មបាន នៅពេលដែល​នាង​មានទុក្ខ​កង្វល់​នៅ​ក្នុង​ចិត្ត ពេលនោះ​នាង​នឹង​យល់​ថា​អ្នក​គឺជា​បុរស​តែមួយគត់​ដែល​អាច​ជួយ​រំលែក​ទុក្ខ​របស់​នាង​បាន ហើយ​នាង​សប្បាយចិត្ត​គ្រប់ពេលវេលា​។​ ៣. ការ​ផឹកស្រា​ ​ការ​ផឹក​ស្រា​មួយ​កែវ​ជាមួយ​គ្នា​អាច​បង្កើត​នូវ​ភាព​ស្និត​ស្នាល និង​អាច​ធ្វើឲ្យ​អ្នក​មាន​ភាពក្លាហាន​ក្នុង​ការនិយាយ​នូវ​ពាក្យពិត​ចេញពី​បេះដូង​ប្រាប់​គ្នា​ទៅវិញទៅមក​។​ ៤.…

តារា​ចិន​ជើងចាស់ Carina Lau ធ្លាប់​ត្រូវបាន​ក្រុម​ជនពាល ៤ នាក់​រំលោភ

​តារា​សម្តែង​វ័យ ៥០ ឆ្នាំ បាន​និយាយថា នាង​ខឹង​ណាស់​នៅពេល​នោះ ប៉ុន្តែ​ពេល​នេះ​នាង​ចង់​និយាយថា អរគុណ សម្រាប់​ក្រុម ជនល្មើស​ទាំង​នោះ​។​ ​ចិន​៖ ថ្មីៗ​នេះដែរ តារា​សម្តែង Carina Lau បានបង្ហាញ​វត្តមាន​ផ្តល់​បទ​សម្ភាស និង​ចែកចាយ​អំពី​ព្រឹត្តិការណ៍​ដ៏​កម្សត់​ក្នុង​ជីវិត​។ តារា​សម្តែង Carina Lau បាន​បង្ហើប​ឲ្យដឹងថា…

បុក​មិន​អស់ចិត្ត ចុះ​ពី​ឡាន​ថែម​មួយ​ជើង​បាត់មាត់​ដូច​គេ​ចុក (Video Inside)

​វីដេអូ​ឃ្លិប​មួយ​ដែល​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅគគុក នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បង្ហាញ​ពី​សកម្មភាព បុរស​ជើង​ខ្លាំង​ជា​តៃកុង​ឡាន បាន​បុក​បុរស​ម្នាក់ ដែល​ដើរ​លើ​ផ្លូវ ដោយ​បុក​ម្តង​ហើយ​ម្តងទៀត ទំនង​ជា​ស៊ី​ផ្លេ​ហើយ បុរស​រូប​នោះ ធ្វើ​មិនដឹង​មិន​ឭ ដោយ​មិន​គេ​ចេញពី​ផ្លូវ ដែល​ធ្វើ​ឲ្យ​បុរស​តៃកុង​ឡាន​ខឹង ក៏​បុក ដើម្បី​ជា​ការព្រមាន ។ តែ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ជាង​នេះ គេ​ឃើញ បុរស​តៃកុង​ឡាន​ចិត្តខ្លាំង បាន​ចុះ​មក​ទាត់​បុរស់​រូប​នោះ​មួយ​ទំហឹង​ចំ​កណ្តាល​មុខ បាត់មាត់ឈឹង…

នាឡិកា​ក្នុង​ដៃ កីឡាករ Ronaldo តម្លៃ 162430 ដុល្លារ អាមេរិក​

​នៅ​ខាងក្រោម​នេះដែរ ជា​គ្រឿងអលង្ការ​ជាច្រើន ពោល​គឺ​នាឡិកាដៃ ដ៏​ថ្លៃៗ​របស់​កំពូល​កីឡាករ Ronaldo ដែលជា​កីឡាករ​មាន​តម្លៃ​ខ្លួន​កប​ស៊េរី ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ។ ប៉ុន្មាន​ឆ្នាំ មកនេះ​បង្ហាញ​មុខ​នៅតាម​ផ្លូវ នៅ​ទីក្រុង ម៉ា​ឌ្រី​ដ កីឡាករ Ronaldo តែងតែ​ធ្វើឲ្យ​ភ្នែក​មហាជន​សំឡឹង​មិនដាច់​ភ្នែក ខណៈ​ដែល​បើក​រថយន្ត Lamborghini Aventador និង​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់អារម្មណ៍​ជាង​នេះ​ទៅទៀត​នោះ​គឺ នាឡិកាដៃ​យីហោ…