បុរសញៀនវីដេអូហ្គេមម្នាក់ចំណាយពេល ៦ឆ្នាំរស់នៅក្នុងហាងអ៊ីនធើណែតកាហ្វេ
បញ្ហាដែលកើតមានដោយសារតែវីដេអូហ្គេមនៅក្នុងប្រទេសចិនបានកើនឡើងជាលំដាប់ ដោយថ្មីៗនេះ មានបុរសម្នាក់បានចំណាយពេល ៦ឆ្នាំ នៅក្នុងហាងកាហ្វេដើម្បីលេងហ្គេម។ យោងតាមសារព័ត៌មានក្នុងស្រុកចិនមួយបានឲ្យដឹងថា មានបុរសវ័យក្មេងម្នាក់ឈ្មោះ Li Meng បានចំណាយពេល ៦ឆ្នាំ រស់នៅក្នុងហាងកាហ្វេ ដើម្បីលេងហ្គេម ដោយគេគ្រាន់តែទិញអាហារ និងភេសជ្ជៈបន្តិចបន្តូចទុកគ្រាន់ហូបនៅពេលឃ្លាន។ លោក Meng ជានិស្សិតដែលរៀនចប់នៅក្នុងសកលវិទ្យាល័យមួយក្នុងប្រទេសចិន ប៉ុន្តែលោកហាក់ដូចជាស្អប់ខ្ពើមនឹងការងារ ព្រោះថាលោកធ្លាប់បានព្យាយាមស្វែងរកការងារធ្វើដែរ…