រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក fortuner ក្នុងល្បឿនលឿនដល់ផ្លូវបែកជាបួន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក morning ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ទីតាំងស្ថិតតាមបណ្តោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…

កម្លាំងសមត្ថកិច្ច ​បង្ក្រាប​បទ​ល្មើ​ល​២​ករណី​ផ្សេង​គ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៤​នាក់​

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​០២​ករណី​ផ្សេង​គ្នា​ ទី​១​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នៅ​ក្នុង​តឹក​ដី​ខណ្ឌដូនពេញ​ និង​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ នៅ​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​ ។​ ជនសង្ស័យ​ទាំង​០៤​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​ ត្រូវ​បាន​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ​លោក​វរសេនីយ៍ឯក​…

មុខសញ្ញាជំនាញឆក់រួចចេះបំបាំងកាយម្នាក់ ត្រូវសមត្ថកិច្ចក្របួចជាប់ ចំណែក២នាក់ទៀត គេចខ្លួនយកទាំងកាបូបទៅបាត់

ភ្នំពេញ: ស្រ្តីម្នាក់ដែលកំពុងជិះម៉ូតូជាមួយនិងស្វាមី ស្រាប់តែលេចមុខក្រុមជនសង្ស័យ៣នាក់ មកធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះបានសម្រេច តែត្រូវជនរងគ្រោះ ប្រជាពលរដ្ឋនិងសមត្ថកិច្ច ដេញចាប់បានម្នាក់ ចំណែកបក្ខពួក២នាក់ទៀត ជិះយកកាបូបគេចដោយសុវត្ថិភាព ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូកង់បី បណ្តាលឲ្យភ្ញៀវពីរនាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តតាកូម៉ា បើកបរដោយជនជាតិចិន និងម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ផ្ងារជើង ក្នុងហេតុការណ៍នេះ មានមនុស្សរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿង…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ឆ្លងកូវីដ១៩

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ តែមួយ សប្ដាហ៍ប៉ុណ្ណោះ មុននឹងរូបលោកត្រូវអមដំណើរលោកប្រធានាធិបតី ចូ បៃដិន ចូលរួមកិច្ចប្រជុំ G7។ បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អាឌ្រីយែន វ៉ាត់សុន…

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ករណីចាប់ជម្រិត

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី បុរសជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក…

រុស្ស៉ីថាលោកខាងលិច យកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង ដោយសារអ៊ុយក្រែន

(មូស្គូ)៖ រុស្ស៉ី បាននិយាយ នៅថ្ងៃពុធសប្តាហ៍នេះថា លោកខាងលិច «ប្រៀបដូចជាបានយកកាំភ្លើងបាញ់ចំក្បាលខ្លួនឯង» តាមរយៈការរឹតត្បិតលើ ការនាំចូលថាមពលប្រេង និងឧស្ម័នពីតំបន់ស៉ីបេរី ដោយសារតែបញ្ហាជម្លោះនៅអ៊ុយក្រែន ផ្ទុយស្រឡះពីចិនដែលត្រូវបានគេរាយការណ៍ថាបាន បង្កើនការទិញថាមពលពីរុស្ស៉ី។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថាភាពជាដៃគូ…

រថយន្តដឹកទំនិញបើកលឿនព្យាយាមវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaCX-5 បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នាវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មានករណីរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ មួយគ្រឿង បើកលឿនព្យាយាមវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត MasdaCX-5 មួយគ្រឿង ដែលបញ្រ្ចាសទិសគ្នា ហើយបន្ថែមល្បឿនបើករត់តែរត់មិនរួច ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចក្បែរផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវR8 ក្នុងសង្កាត់ស្រះចក…

សង្រ្គាមនៅតៃវ៉ាន់ អាចនឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមអ៊ុយក្រែន, នេះបើតាមមន្ត្រីតៃវ៉ាន់

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បាននិយាយថាការវាយប្រហាររបស់យោធាចិនលើតៃវ៉ាន់ នឹងបង្កផលប៉ះពាល់ដល់ ពាណិជ្ជកម្មពិភពលោក ធ្ងន់ធ្ងរជាងសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃនេះទៅទៀត ពីព្រោះវាអាចនឹងបង្កឱ្យមានការខ្វះខាតបន្ទះឈីប។ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបណ្ដាប្រទេសលោកខាងលិចហៅថាជាការឈ្លានពាន និងដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក បាន និងកំពុងបង្កឱ្យទំនិញឡើងថ្លៃ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈ ព្រមទាំងការព្រួយបារម្ភពីគ្រោះទុរភិក្សនៅតាមបណ្ដាប្រទេសក្រីក្រផងដែរ។ ក៏ប៉ុន្តែ លោក ចន…

ក្មេងទំនើង១ក្រុមមានគ្នា៧នាក់ ជិះម៉ូតូ៤គ្រឿងដាក់កាំបិតខ្វែវតាមខ្លួន សមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន៤នាក់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប…