ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ជាមួយនឹងគ្រឿងញៀន ជាង ៦ គីឡូក្រាម

​រាជធានី​ភ្នំពេញ​ ៖​ ​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ករណី ជួញដូរគ្រឿងញៀន ជាង…

សមត្ថកិច្ចជំនាញ ចាប់ខ្លួនជនជាតិចិនម្នាក់ ករណីកែច្នៃ ជួញដូរគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាង ៦គីឡូក្រាម

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក…

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុវិនិយោគដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឲ្យដំណើរការមុនផែនការកំណត់ ​

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន គ្រោងនឹងដាក់ឲ្យដំណើរការ នៅខែសីហា ២០២២ខាងមុខនេះ ជាការគ្រោងដាក់ឲ្យប្រើប្រាស់ មុនផែនការកំណត់។ ឯកឧត្តម ស៊ុង សុខគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូននៃប្រទេសកម្ពុជា ទទួលបន្ទុកផ្លូវល្បឿនលឿនបានប្រាប់អ្នកសារព័ត៌មាន ថ្មីៗនេះថា ដំបូងឡើយ ផ្លូវល្បឿនលឿននេះ គ្រោងនឹងរួចរាល់ នៅឆ្នាំ២០២៣ឯណោះ ប៉ុន្តែដោយសារតែមានអំណោយផលល្អនោះ ផ្លូវមួយខ្សែនេះគ្រោងនឹងរួចរាល់មុនការកំណត់…

កីឡាករប្រេស៊ីល Oscar មានឱកាសវិលត្រឡប់មកលីគអ៊ឺរ៉ុបវិញ

បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប ShanghaiPort ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែលមានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕  

សហរដ្ឋអាមេរិក អះអាងជាថ្មីថាការទាមទារដែនអធិបតេយ្យភាពរបស់ចិន លើតំបន់សមុទ្រចិនខាងត្បូង គឺខុសច្បាប់

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានច្រានចោលរាល់ការទាមទារដែនអធិបតេយ្យភាព «ដោយខុសច្បាប់» របស់ចិន លើតំបន់សមុទ្រចិនខាងត្បូង មិនថាផ្អែកលើ មូលដ្ឋានភូមិសាស្ត្រ ឬប្រវត្តិសាស្ត្រនោះទេ។ ការអះអាងបែបនេះ ធ្វើឡើងនៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវមួយមានកម្រាស់ ៤៧ទំព័រ ចេញផ្សាយដោយការិយាល័យទទួលបន្ទុកិច្ចការមហាសមុទ្រ បរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្រ នៃក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ និងចំពេលចិន និងអាមេរិកកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នារឹតតែខ្លាំង។ ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ការិយាល័យដដែលបាននិយាយថា…

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួ​ន ពាក់ព័ន្ធករណីលួចកាបូបលុយ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃ១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមនោរម្យ បានសហការជាមួយផ្នែកជំនាញយុត្តិធម៌ របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (កាបូបលុយ) ស្ថិតនៅចំណុចក្នុងផ្ទះលេខ ៤៥E2 ផ្លូវ១៣៤ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា…

ក្លឹបអ្នកមានថ្មីរបស់អង់គ្លេស Newcastle ត្រៀមចរចាយកខ្សែប្រយុទ្ធជើងចាស់ម្នាក់ទៀត

បរទេស៖ The La Derniere Heure ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបសេដ្ឋីអង់គ្លេសថ្មី Newcastle បានកំពុងដាក់ផែនការបន្ថែមទៀតតាមយកកីឡាករខ្សែបម្រើ Maroune Fellaini ម្នាក់ទៀតបន្ទាប់ពីបានរៀបចំផែនការទិញកីឡាករជាបន្តបន្ទាប់ហើយនោះ។ កីឡាករប៊ែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹបបិសាចក្រហម Man UTD ទៅចូលរួមជាមួយនឹងក្លឹបនៅលីគកំពូលចិន Shandong Taishan កាលពឆ្នាំ២០១៩ហើយបច្ចុប្បន្នកំពុងមានកុងត្រាបន្តរហូតទៅដល់ឆ្នាំ២០២៥។ គួរឲ្យដឹងដែរថា Newcastle…

បុរសជនជាតិចិនបើករថយន្តបុករទេះលក់ប្រហិត បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយបុរសជនជាតិចិន បើករថយន្តបុករ៉ឺម៉កលក់ប្រហិតពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៤នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរទេះម៉ូតូលក់ប្រហិតខាងលើ ធ្វើដំណើរ ២នាក់ប្ដីប្រពន្ធ…

ជនមិនស្គាល់មុខបាញ់ប្រហារ បុរសជនជាតិចិនម្នាក់ជាច្រើនគ្រាប់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ជនជាតិចិនម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បាញ់ប្រហារចំនួន០៨គ្រាប់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ zhaosong ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅខុនដូរសីធីខមហ្វត…

ជនជាតិចិនម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់ទាញកាំ.ភ្លើងខ្លី បា.ញ់ជាច្រើនគ្រាប់ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ ស្លា.ប់ភ្លាមៗ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីធីខមហ្វត ភូមិចំការឱឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។   សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ zhao song ភេទប្រុស…