អាមេរិក លក់យន្តហោះចម្បាំង F-16 ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៣៣០ លានដុល្លារ

តៃវ៉ាន់ៈ រដ្ឋាភិបាលក្រុងតៃប៉ិ កំពុងដំណើរការទិញយន្តហោះចម្បាំង F-16 ពីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាច ដើម្បីទិញសម្ភារៈការពារជាតិមានទំហំទឹកប្រាក់ ៣៣០ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងប៉េកាំងបានអំពាវនាវដល់អាមឲ្យរិក ឲ្យលុបចោលកិច្ចព្រមព្រៀងមួយនេះ ជាមួយតៃវ៉ាន់ បន្ទាប់ពីមើលឃើញថា…

ឆក់ទូរសព្ទបានសម្រេច ជនរងគ្រោះជិះម៉ូតូដេញបុកដួលទាំង២នាក់ យកបានទូរសព្ទមកវិញជនសង្ស័យរត់ចោរម៉ូតូបាត់!

ភ្នំពេញៈ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសជនជាតិចិនម្នាក់ ខណៈជិះម៉ូតូដូចគ្នាបានសម្រេចរួចជិះគេចខ្លួនត្រូវបានជនរងគ្រោះជិញម៉ូតូដេញបុកបណ្តាលដួលទាំង២នាក់ រួចយកបានទូរសព្ទបានមកវិញទាំងខ្លួនរងរបួស។ចំណែកជនសង្ស័យរត់ចោលម៉ូតូបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨​ ស្ថិតនៅចំណុចមុខខារ៉ាអូខេដឺមូន តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-4900 ទិសដៅពីជើងទៅខណៈនោះក៏មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ…

ស្រ្តីជនជាតចិនម្នាក់ឆ្លងផ្លូវ​មិន​បានស៊ី​ញ៉ូ ម៉ូតូ​មក​ពន្លះ​ ​សងអស់៨០០​ដុល្លារដើម្បីបញ្ចប់រឿង!

ភ្នំពេញៈ នារី​ដែលជាជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​ម៉ូតូ​២​គ្រឿង​ចាប់​ហ្វ្រាំង​មិន​ទាន់​មកបុក​ពេញទំហឹង បណ្តាលឲ្យ​រង​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០៥នាទី​យប់​ ថ្ងៃ​ទី០​២​ ខែតុលា ​ឆ្នាំ​២០១៨ ទីតាំងនៅ​មុខ​បុរី​ញ៉ូ​ថោ​ន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។ នារី​ជនជាតិ​ចិនខាងលើ​បើករថយន្ត​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ…

​ឆក់ទូរសព្ទiPhone7Plusបានហើយ តែចុងក្រោយជាប់ខ្នោះ!

ភ្នំពេញៈ កាលពី​វេលាម៉ោង១១យប់ ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ​ម្នាក់ នៅចំណុចសាលាចិនហាំងងោ (ទួលហ្វា) ផ្លូវលេខ ១៤៤ កែងផ្លូវលេខ ១៣ សង្កាត់ផ្សារ កណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស( ឆក់ទូរស័ព្ទដៃម៉ាក…

អាសូរណាស់! បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំៈ កាលពីវេលាម៉ោង៦ និង២០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងរន្ធត់ ក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង។ ជនរងគ្រោះឈ្មោះ ជឿន សឹង ប្រុស អាយុ៣៤ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារដៃសើម…

Update៖ មានអ្នកណាបាត់សមាជិកគ្រួសារទេ អាចមករកសពនៅទីនេះបាន..

កណ្តាលៈ កាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ មានការប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចក្នុងទឹកទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ស្លៀកខោជើងខ្លីពណ៌គគី ស្លៀកខោក្នុងពណ៌ខ្មៅ ពាក់អាវយឺតដៃវែងបង្កង់ខ្មៅស សម្បុរខ្មៅស្រអែម…

ចិន ថ្កោលទោសអាមេរិក ចំពោះសកម្មភាពបង្កហេតុ នៅសមុទ្រចិនខាងត្បូង

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះនាវាពិឃាដ របស់កងទ័ពជើងទឹកអាមេរិក ដែលបានធ្វើដំណើរចូលមកជិតសមុទ្រចិនខាងត្បូង ចម្ងាយ ១២ ម៉ាយពីកោះ Spratly ខណៈដែលក្រុងវ៉ាស៊ីនតោន បានអះអាងថា សកម្មភាពនាវារបស់ពួកគេ គឺស្ថិតនៅក្រោមសេរីភាព នៃការធ្វើនាវាចរណ៍ ដែនទឹកអន្តរជាតិប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា…

​ព័ត៌មានបឋម៖ មានអ្នកបាត់សាច់ញាតិទេ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅស្រុកស្អាង!

កណ្តាលៈ សមត្ថកិច្ចបានប្រាប់Post News ថា កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ​មានករណីប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យផងដែរ។ ចំពោះករណីនេះ យើងនៅមិនទាន់ដឹងថា ជាករណីអ្វីឲ្យពិតប្រាកដនោះទេ។ ព័ត៌មានលម្អិតPost…

សមត្ថកិច្ចឃាត់ខ្លួនបានមុខសញ្ញាចោរឆក់កាបូបពីជនបរទេសចំនួន៨នាក់ ក្នុងក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ វិមានខ្សាច់ស ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបជនជាតិចិន ) មួយកើតឡើង បង្កដោយជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ តាមការស្នើរសុំរបស់សមត្ថកិច្ចប្រទេសចិន

ភ្នំពេញៈ នៅវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក…