មានអ្នកបាត់បងប្អូនទេ! ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកច្រាំងទន្លេមេគង្គ នៅស្រុកលើកដែក!
កណ្តាលៈ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្ដែតទឹក(ទន្លេមេគង្គ) នៅមាត់ច្រាំងទន្លេ ភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ) មានកម្ពស់១,៦៩សម ស្លៀកខោកីឡាជើងខ្លី ពណ៌ខៀវលាយក្រហម គ្មានពាក់អាវ អាយុប្រហែលចន្លោះពី ២៥ទៅ៣៥ឆ្នាំ កដៃឆ្វេងមានចងអំបោះពណ៌ក្រហម សក់ជ្រុះ…