ហ្វីលីពីន៖ ព្យុះ Choi-wan បានឆក់យកជីវិតមនុស្ស ៣នាក់ និងបង្ខំឲ្យអ្នកភូមិរាប់រយនាក់ ជម្លៀសចេញពីលំនៅឋាន
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី២ ខែមិថុនាថា ព្យុះតំបន់ត្រូពិកបានឆក់យកជីវិតមនុស្ស ៣នាក់ និងបង្ខំឲ្យអ្នកភូមិរាប់រយនាក់ ជម្លៀសចេញពីលំនៅឋាននៅក្នុងភាគខាងត្បូង និងកណ្ដាលរបស់ប្រទេសហ្វីលីពីន ជាទីដែលព្យុះនេះបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី។ ក្រុមអ្នកព្យាករណ៍បាននិយាយថា ព្យុះ Choi-wan ស្ថិតនៅភាគនិរតីនៃខេត្ត Masbate ភាគកណ្ដាលកាលពីព្រឹកថ្ងៃពុធ ដែលនាំមកជាមួយនូវកម្លាំងខ្យល់ ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់បក់រហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។…