អាសូរណាស់! បុរសម្នាក់លើកជណ្តើរផ្អែកជញ្ជាំង សង្កត់ប៉ះខ្សែភ្លើង បណ្តាលឲ្យឆ្លងឆក់ធ្លាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញៈ បុរសម្នាក់ស្លាប់បាត់ជីវិត បន្ទាប់ពីលើកជណ្តើរដែកផ្អែកជញ្ជាំង ក្នុងបំណងឡើងចងតម្ពក់ដែកសរសៃ ដើម្បីព្យួរកង្ហារ តែជាអនិច្ចា ជណ្តើរដែលលើកផ្អែកនោះ សង្កត់លើខ្សែភ្លើង ទើបឆ្លង បណ្តាលឲ្យឆក់ធ្លាក់ បង្កឲ្យភ្ញាក់ផ្អើលអ្នកភូមិ កំពុងជាប់ឃុំខ្ទប់ក្នុងភូមិ កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះជួលលេខ២ ផ្លូវបេតុង ក្រុម៥ ភូមិអង្គកែវ…