សត្វខ្ទីងមួយក្បាលដែលអ្នកទេសចរប្រទះឃើញត្រង់ចំណុចតំបន់វាលខ្នង នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ឥឡូវ!បានបាត់បង់ជីវិតហើយ

សត្វខ្ទីងមួយក្បាលដែលអ្នកទេសចរប្រទះឃើញត្រង់ចំណុចតំបន់វាលខ្នង នៃដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១ ឥឡូវបានបាត់បង់ជីវិតហើយ។ សត្វខ្ទីងមួយក្បាលនេះ ត្រូវគេឃើញមានជាប់អន្ទាក់នៅនឹងជើង ដែលធ្វើឱ្យវាមិនអាចផ្លាស់ទីបាន ហើយក្រុមអ្នកដើរព្រៃបាន Solo Landscape បានបង្ហោះសារផ្ញើរជូនអង្គការសង្គ្រោះ ជីវិតសត្វព្រៃ Wildlife Alliance ឱ្យចុះមកជួយ…

Update៖ ប្រើកូនស្រីឲ្យសាស្រោមខ្នើយ និងកម្រាលពូក ខណៈមេឃកំពុងរលឹម ត្រូវចរន្តអគ្គិសនីឆក់ ឪពុកឃើញហក់ទៅជួយឆក់ស្លាប់ខ្លួនឯង រីឯកូនរងរបួសធ្ងន់

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានប្រើកូនស្រីរបស់ខ្លួនឱ្យសាស្រោមខ្នើយ និងកម្រាលពូក ខណៈមេឃកំពុងរលឹមឆក់ចរន្តអគ្គិសនី ឪពុកឃើញហក់ទៅជួយឆក់ស្លាប់ខ្លួនឯង កូនស្រីរបួសធ្ងន់ កាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ចំណុចជាន់ទី១ នៃផ្ទះលេខ6A6 ក្រុម១៩៤ ផ្លូវ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ…

ឪពុកឃើញកូនត្រូវខ្សែភ្លើងឆក់ ខំរត់ទៅជួយ បណ្ដាលឲ្យឆក់ស្លាប់ រីឯកូនកំពុងជួយសង្គ្រោះ

ភ្នំពេញៈ (ព័ត៌មានបឋម) ឪពុកឃើញកូនត្រូវខ្សែភ្លើងឆក់ ខំរត់ទៅជួយកូន បណ្ដាលឲ្យឆក់ស្លាប់ រីឯកូនកំពុងជួយសង្គ្រោះ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News…

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងក្នុងខណ្ឌចំនួន៣ចុងក្រោយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមិថុនាស្អែកនេះ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសហៅកាត់ថា (គ.វ.ក ១៩) នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងក្នុងខណ្ឌចំនួន៣ចុងក្រោយក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១០ ខែមិថុនាស្អែកនេះ ហើយក្រោយពីបញ្ចប់ក្នុងខណ្ឌទាំង៣នេះ ក្រុមការងារនឹងបន្តផ្តល់ជូនវ៉ាក់សាំងទៅក្នុងតំបន់ហានិភ័យខ្ពស់ តាមបណ្តាខេត្តផ្សេងៗទៀត ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ហៅកាត់ថា គ.វ.ក១៩…

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្ស

អាជ្ញាធរនិងសហគន៍បឹងពារាំង បានជីកប្រឡាយ និងបូមទឹកជួយសង្គ្រោះបឋមដល់ត្រីមេពូជចម្រុះក្នុងតំបន់អភិរក្សបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានងាប់ជាបណ្តើរៗ ដោយសាតែទឹកក្នុងបឹងរីងស្ងួតលឿន។ លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងកាលរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ គឺនៅយប់ថ្ងៃទី០៣ ខែមិថុនា មានងាប់តិចតួច តែយប់ថ្ងៃទី០៤ ខែមិថុនា ងាប់រហូតជិត១០០គីឡូក្រាមឯណោះ…

ឪពុកខំជួយដែរ តែជួយមិនទាន់ ករណីយុវជនម្នាក់ ចុះឆក់ត្រីបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

កណ្ដាលៈ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ករណីឆក់អាំងម៉ូទ័រឆក់ត្រីបណ្ដាលអោយស្លាប់ ចំណុចខ្ពបអូរយួន ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ខែម វាសនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឥដ្ឋកាះផុស ឃុំដីឥដ្ឋស្រុក…

ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់

បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។ ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។ ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ…

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ អស់ជាច្រើន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅរសៀលថៃ្ងទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី មានករណីគ្រោះអគ្គិភ័យ ឆាបឆេះផ្ទះមួយខ្នង ទំហំ6×8ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ស៊ូ សិត ភេទប្រុស អាយុ៣៣ឆ្នាំ ។ តាមព័ត៌មានបឋមពី សមត្ថកិច្ចនគរបាល បានចូលរួមអន្ដរាគមន៍…

ស្រីលង្កា៖ ព្រួយបារម្ភអំពីការលេចធ្លាយសារធាតុគីមី និងប្រេង ចំពោះការលិច​នាវា X-Press Pearl របស់ប្រទេសសិង្ហបុរី

នាវាដឹកទូកុងតឺន័រមួយគ្រឿងដែលបានឆាបឆេះ និងលិចនៅមហាសមុទ្រឥណ្ឌា ក្បែរប្រទេសស្រីលង្កា កំពុងបង្កើន ការព្រួយបារម្ភអំពីការលេចធ្លាយសារធាតុគីមី និងប្រេង ដែលអាចកើតមាន។ អាជ្ញាធរប្រទេសស្រីលង្កាបាននិយាយថា នាវា X-Press Pearl របស់ប្រទេសសិង្ហបុរី បានបោះយុថ្កាចម្ងាយ១៧ គីឡូម៉ែត្រពីទីក្រុងកូឡុំបូ ជាទីក្រុងធំ បំផុតរបស់ប្រទេសស្រីលង្កា ដែលនាវាបានឆេះកាលពីថ្ងៃទី២០ ខែឧសភា។ កងទ័ពជើងទឹក ប្រទេសស្រីលង្កា…

នាវាចម្បាំង​ធំ​បំផុត​​អង្គភាព​កងទ័ពជើងទឹក​ របស់​អ៊ីរ៉ង់​ត្រូវ​បាន​ភ្លើង​ឆេះ នៅ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់

នាវាចម្បាំង​ធំ​បំផុត​នៅ​ក្នុង​អង្គភាព​កងទ័ពជើងទឹក​ របស់​អ៊ីរ៉ង់​ត្រូវ​បាន​ភ្លើង​ឆេះ ហើយ​ក្រោយ​មក​បាន​លិច​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ ក្រោម​កាលៈទេសៈ​នុយក្លេអ៊ែរ ដែល​ជា​ឧបទ្ទវហេតុ​ចុងក្រោយ​បំផុត​លើ​នាវា​របស់​ប្រទេស​នេះ ក្នុង​ពេល​ប៉ុន្មាន​ឆ្មាំ​ថ្មីៗ​នេះ ​ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​។​ ទីភ្នាក់ងារសារព័ត៌មាន the Fars បាន​រាយការណ៍​ថា ភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​នៅ​ម៉ោង​ប្រហែល ​២:២៥​នាទី​ព្រឹក ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នានា​បាន​បរាជ័យ​ ក្នុង​ការ​ជួយសង្គ្រោះ​នាវា​ឈ្មោះ Kharg មាន​ប្រវែង ​២០៧​ម៉ែត្រ ​ដែលត្រូវ​បាន​ប្រើ​ដើម្បី​ផ្គត់ផ្គង់​ឡើងវិញ…