សារពីលោកគ្រូពេទ្យម្នាក់! សុំទោសជនរងគ្រោះដែលស្លាប់ទៅ អានហើយទប់ទឹកភ្នែកមិនបាន

គិតត្រឹមថ្ងៃទី ២៥ មីនា ឆ្នាំ ២០២១ នេះប្រទេសកម្ពុជាបានប្រកាសរកឃើញករណីជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតពីវីរុសកូវីដ មានចំនួន ៧ នាក់ហើយ ។ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះអស់ពីសមត្ថភាព ប្រើអស់នូវឧបករណ៍បច្ចេកទេសយ៉ាងណាក៏មិនអាចស្រោចស្រង់អាយុជីវិតពួកគាត់បានឡើយ ។   កាន់តែរំជួលចិត្តឥតឧបមានោះនោះ នាថ្ងៃទី ២៥ មីនា ២០២១…

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈមានករណីស្ត្រីជនជាតិខ្មែរស្លាប់អាយុ​ ៦២ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩

  ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥:៤០នាទីព្រឹក។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះ ដោយមានអាការៈហត់…

ជាងសំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើផ្ទះ កំពុងសាងសង់ថ្មីមួយកន្លែង បណ្តាលឲ្យរងរបួសធ្ងន់

សៀមរាបៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទី មានករណីខ្សែភ្លើងឆក់បុរសជាងសំណង់ម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតត្រង់ចំណុចផ្ទះកំពុងសាងសង់ថ្មីមួយកន្លែង ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនរងគ្រោះឈ្មោះ ជិន សាវង់ មានអាយុ៣១ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិដូនកែវថ្មី…

អ្នកជំងឺកូវីដ១៩ម្នាក់ទៀត អាយុ៧៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យរុស្សុី

  អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។ អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។ ក្រសួងសុខាភិបាល នឹងចេញសេចក្តីជូនដំណឹងអំពីករណីស្លាប់នេះនៅពេលបន្ទាប់។ សូមបញ្ជាក់ថា រហូតដល់មកដល់ពេលនេះ…

ក្រសួងសុខាភិបាល បានប្រ​កាស​ពីស្ថានភាពនៃការស្លាប់. ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ. ដោយសារ​កូវីដ ១៩

ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ​ ៦២ឆ្នាំ​ ដោយសារជំងកូវីដ-១៩​ នាថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២១​ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម ការរាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្មៅ ខណ្ឌ កំបូល រាជធានីភ្នំពេញ បានទទួលមរណៈភាពនៅថ្ងៃទី១៩ ខែមីនា…

ក្រសួង​កិច្ចការ​នារី ធ្វើការ​ថ្កោលទោស ចំពោះ​ហិង្សា​របស់​លោក ឌួង ឆាយ

នៅថ្ងៃទី១៧ ខែមីនា នេះ ក្រសួងកិច្ចការនារី បានប្រកាសធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ក្រសួងកិច្ចការនារីបន្តថា អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង /ឬ ដោយ ប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី…

Update៖ សមត្ថកិច្ចឃាត់ខ្លួនយោធា និងជាងសំណង់ ករណីបាញ់កាំភ្លើងខ្យល់ចំសៀតផ្កា បណ្ដាលឲ្យស្លាប់ក្មេងប្រុសម្នាក់ នៅខណ្ឌកំបូល

ភ្នំពេញៈ នៅវេលាម៉ោង ៥និ០០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ មានករណីក្មេងប្រុសរងគ្រោះដោយសារមានជនបង្កបានប្រើប្រាស់កាំភ្លើងខ្យល់បាញ់ចំ សៀតផ្កាបណ្តាលឲ្យបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ករណីខាងលើស្ថិតនៅចំណុចខាងត្បូង ជាប់ផ្លូវល្បឿនលឿន ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភំ្នពេញ ។ ជនរងគ្រោះឈ្មោះ រឿន ប៊ុនថា ភេទប្រុស អាយុ ១៥ឆ្នាំ…

ករណីរថយន្តហ្វតរ៉ាប់ទ័រ បុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់រងរបួស សង្ស័យបាក់ជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង៤០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវារថយន្តហ្វតរ៉ាប់ទ័រ បុកម៉ូតូឌ្រីមសង់ បណ្ដាលឲ្យបុរសម្នាក់រងរបួស សង្ស័យបាក់ជើង ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីជួយសង្គ្រោះបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕

កម្មករសំណង់ម្នាក់ នៅដារាសាគរ ហូបត្រីកំពត បណ្តាលឲ្យពុលស្លាប់

កោះកុងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣ និង៥៨នាទីទៀបភ្លឺ មានករណីកម្មករសំណង់ នៅដារាសាគរ ហូបត្រីកំពត បណ្តាលឲ្យពុលស្លាប់ម្នាក់ នៅខេត្តកោះកុង ។ សពជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ…

នារីជនជាតិចិនម្នាក់ លោតពីលើសណ្ឋាគារជីងកាំង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ នារីជនជាតិចិនម្នាក់ លោតពីលើសណ្ឋាគារ បណ្តាលឲ្យរងរបួសក្បាលនឹងបាក់ជើងម្ខាង ត្រូវបានរថយន្តឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារជីងកាំង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីសន្តិសុខ នៅក្រុមហ៊ុនហុងដា…