ស្រ្តីមានផ្ទៃពោះម្នាក់ លេងល្បែងចាញ់អស់ប្រាក់២ម៉ឺនដុល្លារ ឈ្លោះគ្នាជាមួយប្តីដេញចេញពីផ្ទះ មកលោតទឹកសម្លាប់ខ្លួន២ដង មិនបានសម្រេច
ភ្នំពេញៈ នារីម្នាក់មានផ្ទៃពោះ៥សបា្តហ៍ លេងល្បែងចាញ់ប្រាក់អស់២ម៉ឺនដុល្លារ ឈ្លោះប្រកែកជាមួយប្តី ដេញចេញពីផ្ទះតូចចិត្តជិះម៉ូតូកង់បី មកលោតទឹកលើស្ពានជ្រោយចង្វា ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនមិនបានសម្រេច ត្រូវបានសមត្ថកិច្ចឃាត់ទាន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងនាំទៅកាន់ប៉ុស្តិ៍នគរបាលអប់រំ និងលួងលោមអោយត្រឡប់ទៅផ្ទះវិញ មិនអស់ចិត្តនារីខាងលើដដែល បានសម្រេចចិត្តមកលោតទឹកម្តងទៀត នៅមុខព្រះបរមរាជវាំង ក៏ត្រូវបានសន្តិសុខសាលាខណ្ឌដូនពេញ…