សិស្សស្រីវិទ្យាល័យចំនួន ១៤នាក់ ថប់ដង្ហើមណែនទ្រូង ទន់ដៃ ទន់ជើង ដួលសន្លប់បន្តបន្ទាប់ នៅស្រុកកែវសីមា

មណ្ឌលគិរីៈ នៅវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានករណីសិស្សសាលា វិទ្យាល័យហ៊ុនសែនកែវសីមា ដួលសន្លប់ជាបន្តបន្ទាប់ចំនួន ១៤នាក់ស្រី ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អ្នកដួលសន្លប់ទាំង ១៤នាក់រួមមានឈ្មោះ៖ ១. រង្សី លីហ្សា ស្រី សិស្សថ្នាក់ទី១១ ២.…

Update៖ មន្ត្រីយោធាម្នាក់ ត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់ ខណៈប្រពន្ធទៅជួយរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្សារក្រមួន តាមផ្លូវបេតុង (អតីតផ្លូវដែក) ក្នុងភូមិបឹងសាឡាង សង្កាត់/ខណ្ឌឬស្សីកែវកែវ រាជធានីភ្នំពេញ មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ ស្លាប់ និងរបួសធ្ងន់។ ជនរងគ្រោះទី១ឈ្មោះ គង់ ដារ៉ា អាយុ៤៥ឆ្នាំ…

បុរស២នាក់ស្រវឹងស្រាជិះម៉ូតូបុកដើមកាស្យា បណ្ដាលឲ្យស្លាប់ និងម្នាក់ទៀតរងរបួសស្រាល

ពោធិ៍សាត់ៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៥នាទី លើផ្លូវក្រាលក្រួសក្រហម ចំណុចថ្លុកប្រហិត ស្ថិតនៅ ភូមិរលួសកណ្តាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ ។ ជនរងគ្រោះឈ្មោះ ហួត រិទ្ធី អាយុ ២៥ឆ្នាំភេទប្រុស…

សិស្សសាលានៅវិទ្យាកែវសីមាដួលសន្លប់ ជាច្រើននៅ…

មណ្ឌលគិរីៈ នៅវេលាម៉ោង២និង ៣០ នាទី ថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២០ មានករណីសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់ចំនួន ១០ នាក់ស្រី០០ ១.រង្សី លីហ្សា .ស្រី សិស្សថ្នាក់ទី១១ ២.ល៊ាន គឹមហ័រ .ស្រី សិស្សថ្នាក់ទី…

សូមជួយសហការគ្នាចាប់ជនខិលខូចអោយបានព្រោះជាមុខសញ្ញាដើរល្បួងក្មេងតូចៗ

កំពង់ចាម​ៈ អធិការនគរបាលក្រុងកំពង់ចាមសូមជម្រាបដល់សាធារណ:ជនទាំងអស់មេត្តាជ្រាបថាៈ ស្ត្រីម្នាក់នេះ ជាមុខសញ្ញាដើរល្បួងក្មេងតូចៗ ដោះយកក្រវិល ខ្សែក ខ្សែជើង តាមសាលារៀន បើបងប្អូនណាស្គាល់ រឺ បានឃើញស្រ្តីរូបនេះសូមរាយការណ៍មកសមត្ថកិច្ច តាមរយ:លេខ:088 7991665 និង 061 888872 ការរាយការណ៍របស់បងប្អូន ជាការជួយសង្គ្រោះដល់ក្មេងតូចៗ កុំអោយរងគ្រោះបន្តទៀត !…

ស្ត្រីម្នាក់មានវិបត្តិគ្រួសារ គិតខ្លីជិះម៉ូតូ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ ស្ត្រីជាអាជីវករលក់ខោអាវនៅផ្សារព្រៃទារម្នាក់ ផឹកស្រាស្រវឹង រួចជិះម៉ូតូប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ព្រោះតែមានវិបត្តិគ្រួសារ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១៦ ខែកមរា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះ ម៉ារី អាយុ៣១ឆ្នាំ ជាអាជីវករលក់ខោអាវនៅផ្សារព្រៃទារ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ…

រថយន្តមួយគ្រឿងបើកធ្លាក់លូ ដោយមិនដឹងមូលហេតុ

សៀមរាបៈ នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមផ្លូវបាក់ខែង ដោយរថយន្តមួយគ្រឿងបើកធ្លាក់លូ ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងខាងលើ ដើម្បីជួយសង្គ្រោះជនរងគ្រោះ ចំពោះករណីនេះ មិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ៕

ជនបរទេសម្នាក់ បើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់

កោះកុងៈ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ នាវេលាម៉ោង ១១និង២០នាទីថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្ករឡើង ដោយរថយន្ត តូយ៉ូតាធុនត្រា…

ជួយស៊ែរលើទឹកចិត្តពួកគាត់ផង! ហត់តែកាយទេ តែកម្លាំងចិត្តមានពេញបឹប នេះជារូបភាពក្រុមជួយសង្គ្រោះ ករណីបាក់អគារ៧ជាន់ខេត្តកែប បន្ទាប់ពីចប់ភារកិច្ច

កែបៈ ឃើញតែរូបភាពក៏ដឹងដែរ មើលទៅហត់ណាស់ហើយ សូមអរគុណដល់ក្រុមសង្គ្រោះទាំងអស់ ក្នុងករណីបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប ជូនពរពួកគាត់ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

ពិតជាសង្វេគ សឹងមិនជឿ! សត្វឆ្កែចំនួន ២ក្បាល នៅមានជីវិត ឈ្មោះថា ចូចូ ករណីបាក់អគារនៅខេត្តកែប

កែបៈ ខណៈក្រុមជួយសង្រ្គោះ បានបន្តធ្វើការរុករកជនរងគ្រោះ ក្រោមគំនរអគារ ដែលបានបាក់ស្រុត ស្រាប់តែប្រទះឃើញសត្វឆ្កែកចំនួន ២ក្បាល នៅមានជីវិត ទី១ ត្រូវបានគេស្គាល់ឈ្មោះ ចូចូ រកឃើញក្នុងរយៈពេល ៣៣ ម៉ោង និងមួយទៀត ពណ៌ខ្មៅ រកឃើញក្នុងរយ:ពេល ៤២ ម៉ោង។ សូមជម្រាបថា…