ប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះដោយបាក់រលំអគារនៅខេត្តកែប ត្រូវបានបញ្ចប់ជាស្ថាពរ

កែបៈ ថ្ងៃទី៣-៥ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យអគ្គIភ័យខេត្តកំពត ចំនួន១០នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកស្នងការ ម៉ៅ ច័ន្ទមធុរិទ្ធ ប្រើប្រាស់រថយន្តអគ្គIភ័យស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០២គ្រឿង ចុះជួយសង្រ្គោះ កម្មករសំណង់រងគ្រោះ ក្នុងគ្រោះមហន្តរាយ បាក់រលំអគារកកម្ពស់ ៧ជាន់ ស្ថិតនៅភូមិកែប សង្កាត់/ក្រុង/ខេត្តកែប ។…

Updated៖ រកឃើញពីរនាក់ប្ដីប្រពន្ធ ដែលជាប់គំនរអគារបាក់តាំងពីយប់ នៅរសៀលនេះជួយសង្គ្រោះបានហើយ

កែបៈ (ព័ត៌មានបឋម) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង២០នាទីរសៀល ស្ថិតក្នុងក្រុង/ខេត្តកែប ក្រុមកម្លាំងជួយសង្រ្គោះបាន ទាញយក២នាក់ប្ដីប្រពន្ធ ចេញពីគំនរកម្ទេចសំណង់អគារ។ សូមបញ្ជាក់៖ មកទល់ពេលនេះ ក្រុមជួយសង្រ្គោះនៅតែបន្តរុករក កាត់សរសៃរដែក និងគាស់រំលើងផ្ទាំងបេតុង ចំណែកជនរងគ្រោះដែលជួយទាញមកបាន ក៏ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរជាបន្តបន្ទាប់៕

Update៖ ជនរងគ្រោះប្រុសស្រី ២នាក់បន្ថែមទៀត ត្រូវបានជួយសង្គ្រោះចេញពីគំនរអគារ សរុបបាន២៥នាក់ហើយ មានជីវិត ១៨នាក់ ស្លាប់៧នាក់

កែបៈ យោងតាមផេកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅវេលា ម៉ោង៤ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ក្រុមការងារ រុករកបានជួយសង្គ្រោះជនរងគ្រោះពីរនាក់បន្ថែមទៀត គឺប្រុសស្រី ២នាក់ រហូតមកទល់ឥឡូវនេះយក ជនរងគ្រោះ ចេញពីគំនរអគារសរុបបាន២៥នាក់ មានជីវិត ១៨នាក់ ស្លាប់៧នាក់៕

Update៖ ជនរងគ្រោះ១៦នាក់ ក្នុងនោះមានម្នាក់ស្លាប់ ក្នុងចំណោម២០ ទៅ៣០នាក់ ជាកម្មករសំណង់

កែបៈ ករណីបាក់អារគារសមត្ថកិច្ចប្រឹងប្រែងជាប់ជាប្រចាំក្នុងការអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ រហូតដល់ម៉ោង៧និង០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ ក្នុងនោះជនរងគ្រោះម្នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។ សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ…

មានករណីបាក់ស្រុតអគារ៧ជាន់ នៅក្រុងកែប សង្ស័យមានមនុស្សរបួសជាច្រើននាក់ ហើយមានសម្លេងស្រែកឲ្យជួយផង

កែបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៤ និង ៤០នាទីរសៀល មានករណីបាក់ស្រុតអគារ៧ជាន់ ត្រង់ចំណុចជិតវត្តសមាធិ ស្ថិតក្រុងកែប ខេត្តកែប មនុស្សជាប់នៅខាងក្នុងប្រហែល២០ទៅ៣០នាក់ ជួយសង្គ្រោះបាន៣នាក់ មានម្នាក់ជាស្ត្រីទើបសម្រាលកូនបាន៣ខែ សង្ស័យមានមនុស្សរបួសរបួសជាច្រើននាក់ ចំពោះព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោ។ មូលហេតុមិនទាន់ដឹង ខណៈពេលរថយន្តសង្គ្រោះបន្ទាន់កំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយបើករថយន្តលុចស៊ីសបុករបាំងទ្រូងផ្លូវពេញទំហឹង បង្កជាអគ្គិភ័យឆាបឆេះ

ព្រះសីហនុៈ នៅវេលាម៉ោង ១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៩-១៨០ ត្រង់ចំណុចមុខវិទ្យាល័យវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្តម៉ាក LEXUS LX ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

អាសូរណាស់! ប្រទះឃើញលោកតាម្នាក់ ដេកសន្លប់ស្ដូកស្ដឹង កណ្ដាលថ្ងៃក្ដៅហែង

សា្វយរៀងៈ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០​ ប្រទះឃើញលោកតាមម្នាក់ឈ្មោះ តានុក ដេកសន្លប់ស្ដូកស្ដឹង កណ្ដាលហាលក្ដៅ ស្ថិតភូមិព្រៃទទឹង ឃុំសំបួរ ខេត្តស្វាយរៀង បន្ទាប់មកពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច នឹងជួយសង្គ្រោះលោកតាមបានទាន់ពេលវេលា៕

ក្មេងសិស្សសាលាចំនួន ៥នាក់ ទៅលេងទឹកកញ្ចុះ បណ្ដាលឲ្យលង់ស្លាប់ម្នាក់ បាត់ខ្លួនបីនាក់ នៅស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីក្មេងសិស្សសាលាចំនួន ៥នាក់ បានទៅលេងទឹកកញ្ចុះមួយកន្លែង បណ្ដាលឲ្យលង់ រកឃើសាកសពម្នាក់ បាត់ខ្លួនចំនួន ៣នាក់…

ករណីបុរសជាសន្តិសុខម្នាក់យាម Apartment ភូមិរុងរឿង ស្រាប់តែដួលក្អួតចេញឈាមបែកពពុះមាត់ ផ្អើលទាំងព្រឹក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៣៥ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ​ មានករណីបុរសម្នាក់ជាសន្តិសុខយាម Apartment ភូមិរុងរឿង ស្រាប់តែដួលក្អួតចេញឈាមបែកពពុះមាត់ ក៏ត្រូវបានបងៗកង់បី ធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ មូលហេតុមិនទាន់ដឹង សូមបញ្ជាក់ ករណីខាងលើនេះ…

នៅតែរំភើប ពេលរំឭកទទួលមកុដ របស់ បវរកញ្ញាសមត្ថភាពរូបនេះ

ខុសពីការប្រគល់មកុដ ដោយសម្គាល់ថា ជានារីស្រស់ស្អាត និងវ័យក្មេង កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៩ អ្នកស្រី ចែម សេរីរក្ស វ័យប្រមាណជាង៥០ទៅហើយ បែរជាត្រូវគណកម្មការអន្តរជាតិនៅក្នុងប្រទេស បំពាក់មកុដជាបវរកញ្ញាឆ្នើមលើផ្នែកសមត្ថភាព នៅក្នុងពិធីដែលមាននារីឆ្នើមៗ មកពីពិភពលោកជាង១០ប្រទេសចូលរួម។ អ្នកស្រីនៅតែរំភើប នៅពេលនឹកដល់ពិធីដ៏កិត្តិយសនោះ។ បវរកញ្ញាវ័យចាស់ ដែលគេអោយពិន្ទុទៅលើសមត្ថភាព គឺ…