ក្រសួងមហាផ្ទៃ ចេញផ្សាយសៀវភៅកម្រងទិន្នន័យឈ្មោះ និងចំនួនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ និងចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាខេត្ត និងក្រុងដោយខេត្តចែកជាស្រុក, ស្រុកចែកជាឃុំ, ក្រុងចែកជាខណ្ឌ និងខណ្ឌចែកជាសង្កាត់។ រហូតមកដល់ឆ្នាំ២០០៨ មាត្រា១២៦ និងមាត្រា១២៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ដោយរៀបចំឡើងវិញនូវការចែកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចែកចេញជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ…