A L T R O Z   N E W S

ជ្រើសរើស

Maldives កន្លែង​ដែល​សាក​សម​បំផុត​សម្រាប់​គូស្នេហ៍​ក្រេប​ទឹកឃ្មុំ​

​អ្នក​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ដើម្បី​ពិភាក្សា​គ្នា​ជាមួយនឹង​គូ​អ​នា​គត់​ក្នុង​ការរៀបចំ​កម្មវិធី​អាពាហ៍​អាពាហ៍​ដែល​ក្នុង​មួយ​ជីវិត​មាន​តែ​ម្តង​របស់​អ្នក​។​មនុស្ស​ភាគច្រើន​មិន​ទាន់​យល់​ថា​ការ​ក្រេបទឹក​ឃ្មុំ​និង​ការជ្រើសរើស​ទីកន្លែង​ជា​រឿង​សំខាន់​ដែល​គួរតែ​ធ្វើ​នោះ​ទេ​។​ទីកន្លែង​និង​ពេលវេលា​អាច​ជា​កត្តា​ជម្រុញ​ឲ្យ​អនុស្សាវរីយ​នៃ​ការ​ក្រេបទឹក​ឃ្មុំ​របស់​គូស្នេហ៍​ថ្មីថ្មោង​មាន​ភាព​មិន​អាច​បំភ្លេចបាន​ពេញ​មួយ​ជីវិត​។​មាន​របស់របរ​និង​កត្តា​តូចៗ​ជាច្រើន​ទៀត​ដែល​គូស្នេហ៍​គួរតែ​រៀបចំ​សម្រាប់ឧិ​កាស​ក្រេប​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ជាពិសេស​ការជ្រើសរើស​ទីកន្លែង​ហើយ​វា​គួរតែ​ជា​កន្លែង​ដែល​មាន​ភាព​រ៉ូមែ​ន​ទិក​ដែល​វា​នឹង​អាច​ធ្វើឲ្យ​ចំណង​ស្នេហ៍​របស់​គូស្នេហ៍​ថ្មី​ថ្មោង​មាន​ភាព​ស្ថិតស្ថេរ​និង​ផ្អែមល្ហែម​ជា​រៀងរហូត​។​ ​លើ​លោក​នេះ​មាន​កន្លែង​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឋាន​សួគ៍នៃ​មនុស្សឋានក​ណ្តាលនិង​ជា​ពិសេស​ជា​កន្លែង​ដែល​គូស្នេហ៍​ដែល​ត្រូវ​ក្រេបទឹក​ឃ្មុំ​គួរតែ​ទៅ​។​ទី​នោះ​គឺ​ប្រជុំ​កោះ Maldives ដែល​កោះ​តូចៗ​មួយចំនួន​បាន​ប្រែក្លាយ​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត​។​ព័ទ្ធជុំវិញ​ទៅដោយ​ព្រៃ​ខៀវស្រងាត់​ដើម​ដូង​ដុះ​ពាសពេញ​ស្ទើរតែ​ផ្ទៃ​កោះ​ទាំងអស់ បឹង​ហ្គា​ឡូ​ដែល​ព័ទ្ធជុំវិញ​ទៅដោយ​ទឹកសមុទ្រ​យ៉ាង​ថ្លា​ខ្យង​ដូច​ដុំគ្រី​ស្ទាល់​ដែល​វា​ជា​ថ្នាំ​ដ៏​សាក​សិទ្ធ​ក្នុង​ការព្យាបាល​ជម្ងឺស្ត្រេស​ដ៏​រាំ​រ៉ៃ​របស់​មនុស្ស​លើ​លោក​។​ ​សម្រាប់​ពេល​វេលា​ដ៏​មាន​ន័យ​បំផុត​សម្រាប់​គូស្នេហ៍​ដែល​បាន​ទៅ​ដល់​និង​ស្នាក់​នៅ​លើ​រមណីយដ្ឋាន​ណាមួយ​ដែល​នៅ​ក្នុង​ប្រជុំ​កោះ​នេះ​ហ៊ាន​ធានាថា​ពិតជា​អស្ចារ្យ​ទាំង​ស្នាដៃ​ច្នៃប្រឌិត​ម្ហូប​និង​ការរៀបចំ​រចនា​តែង​លម្អ​ពី​អ្នកជំនាញ​។​កា​រញុំា​ស្រា​ក្រឡុកដ៏​ឆ្ងាញ់ឬ​ស្រាក្រហមដ៏​មាន​រសជាតិ​នៅក្រោម​ពន្លឺ​ទៀន​នៅ​នឹង​តុ​ដែល​ដាក់​ក្បែរ​ឆ្នេរសមុទ្រ​ពិតជា​បាន​ដាស់​អារម្មណ៍​គូស្នេហ៍​មួយគូ​នេះ​ឲ្យ​ពុះកញ្ជ្រោល​ទ្វេរ​ឡើង​៕​ https://i1272.photobucket.com/albums/y389/domneng/Ailya/Madive1_zpsfa6ba476.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/Madive4_zps71cc8291.jpg https://i1272.photobucket.com/albums/y389/domneng/Ailya/Madive3_zpse3efdc4e.jpg

បុរស​ម្នាក់​បាត់បង់​ទម្ងន់​ដោយសារ​ផឹកស្រា និង​បរិភោគ​សាច់ក្រក​

​យោង​តាម​គេហទំព័រ yourjewishnews បានបង្ហាញ​ថា ខណៈ​ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​តមចំណី​អាហា​រដែ​ល​ពួកគេ​ចូល​ចិត្ត​ដើម្បី​សុខភាព...

ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅអេ​ស្ប៉ាញ​កើនឡើង​ដល់ ៦,៥​លាន​នាក់

​​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ បាន​កើនឡើង ៤,៧​ភាគរយ​នៅក្នុង​ខែ​កញ្ញា ចំនួន...

វិធី​ការពារ​រោគ​ផ្ដាសាយ ខណៈពេល​ពពោះ​

ស្ត្រី​ពពោះ​អាច​ចាត់ទុកបាន​ថា​ជា​ក្រុម​មួយ​ដែល​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​រោគ​ផ្ដាសាយ ព្រោះ​ខណៈពេល​ពពោះ ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ​ជាង​ធម្មតា​។​ ​ដូច្នេះ​ស្ត្រី​ពពោះ​ទាំងឡាយ​គួរ​ប្រយ័ត្នប្រយែង​ខ្លួនឯង​ចៀស​ឲ្យ​ឆ្ងាយ​ពី​រោគ​ខាងលើ​នេះ​តាម​វិធី​ណែនាំ​ដូចខាងក្រោម​៖ ​ចៀសវាង​ចូលទៅក្នុង​ទីប្រជុំជន​ដែល​មាន​មនុស្ស​អ៊ូអរ ជាពិសេស​កន្លែង​មាន​ម៉ាស៊ីនត្រជាក់...

គេង​ពេល​ថ្ងៃ​មួយ​ស្របក់​អាច​ជួយ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា និង​មាន​សុខភាព​ល្អ​

​យោងតាម​គេហទំព័រ​បរទេសមួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៧ ខែតុលា​ឆ្នាំ ២០១៣...

Britney Spears ប្រកាស​អាលប៊ុម​ថ្មី “Britney Jean”

យោងតាម​ប្រភព​ព័ត៌មាន​របស់ Softpedia ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៥...

ភោជនីយដ្ឋាន​ដែល​មាន​បុគ្គលិសុ​ទ្ធ​តែ​ជា​កូនភ្លោះ​នៅ​ប្រទេស​រុស្ស៊ី​ (Video Inside)

​ហាង​មួយ​កន្លែង​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​ម៉ូស្គូ​នៃ​ប្រទេស​រុស្ស៊ី​បាន​ជ្រើសរើស​បុគ្គលិក​ខុសប្លែក​ពី​គេ គឺ​ផ្តោត​សំខាន់​ទៅលើ​កូនភ្លោះ​តែ​ប៉ុនណ្ណោះ​។​ ​ហាង Twin Stars...

សិង្ហ​បុរី​ចង់​ពង្រីក​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន​

​ក្រសួង​សុខភិបាល​របស់​ប្រទេ​សសិង្ហបុរី បាន​បង្ហាញ​ពី​គោលបំណង​ក្នុង​ការពង្រីក​នូវ​សេវាកម្ម​ថែទាំ​អ្នកជំងឺ​បណ្ដោះអាសន្ន មានន័យ​ថា មាន​សេវាកម្ម​មើលថែ​អ្នកជំងឺ​តាម​ផ្ទះ​។​ ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល...

អាហារ៧​មុខជួយ​ប្រឆាំង​គ្រុនផ្ដាសាយ​

​ការ​បរិភោគ​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍ ពិសេស​អាហារ ៧​មុខ​ដូចតទៅ​នេះ ត្រូវបាន​គេ​ជឿថា...

Apple, Nokia និង Microsoft ជ្រើសរើស​យក​ថ្ងៃ​ទី​២២​ខែតុលា ជា​ថ្ងៃ​ល្អ​

​កាលពីដើម​សប្ដាហ៍​នេះ មាន​ព័ត៌មាន​លេចឮ​ថា ក្រុមហ៊ុន Apple...