កីឡដ្ឋានបាល់ទាត់ ខេត្តកណ្តាល ប្រែក្លាយ ជាទីកន្លែងលក់ដូរ និងបោះដុំបន្លែជំនួសផ្សារដើមគរ

ផ្សារបោះដុំបន្លែនៅផ្សារដើមគរ រាជធានីភ្នំពេញ ក្រោយពីសាលារាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការលក់ដូរបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញអាជីវករ និងសន្តិសុខយាមផ្សារ សរុបប្រមាណ ១០០នាក់ វិជ្ជមានកូវីដ-១៩។ ស្របតាមកាស្នើសុំ របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល បានជ្រើសរើសទីតាំង…

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ”

  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram ដែលមានឈ្មោះថា “ក្រុមការងារចេញលិខិតអនុញ្ញាតធ្វើដំណើរ” ក្នុងគោលបំណងផ្តល់សិទ្ធិក្នុងការធ្វើដំណើរជូនដល់អ្នកដែលមានភារកិច្ចចំបាច់បំផុត ដូចចែងក្នុងករណីលើកលែងនៃប្រកា២ថ្មី និងប្រកា៣ថ្មី នៃសេចក្តីសម្រេចលេខ ៥០ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ អ្នកដែលមានភារកិច្ចចាំបាច់បំផុត និងមានចែងក្នុងករណីករណីលើកលេង ដែលមានបំណងស្នើសុំលិខិតអនុញ្ញាតធ្វើដំណើរ…

សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ត្បូង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាត់​បន្ថយ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​របស់​យោធា​

(Reuters)​ -​ ក្រសួង​រតនាគារ​ជាតិ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ត្បូង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មី​យ៉ា​ន់​ម៉ា​ក្នុង​គោលបំណង​កាត់​បន្ថយ​សមត្ថភាព​របស់​យោធា​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ។​ ​នេះ​បើ​យោង​តាម​របាយការណ៍​សរុប​របស់​ក្រុម​សកម្មជន​បាន​និយាយ​ថា​ វិធាន​នេះ​គឺជា​ការ​ដាក់​ទណ្ឌកម្ម​នា​ពេល​ថ្មីៗ​នេះ​របស់​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក​ Biden​ ដែល​ផ្តោត​ទៅ​លើ​ឧត្តមសេនីយ៍​ជា​ច្រើន​រូប​ ដែល​បាន​ដណ្តើម​អំណាច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ និង​បាន​សម្លាប់​មនុស្ស​ប្រហែល​ចំនួន​ ៦០០​នាក់​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​នោះ​។​ ​លោកស្រី​ Andrea​ Gacki​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​រតនាគារ​ជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​ “​វិធានការ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួង​រតនាគារ​ជាតិ​ក្នុង​ការ​បដិសេធ​ប្រភព​ថវិកា​របស់​យោធា​ភូមា​ រួម​ទាំង​សហគ្រាស​សំខាន់ៗ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​ភូមា​ផង​ដែរ​។​ ​សហរដ្ឋអាមេរិក​…

គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ក្នុងអាណត្តិទី៣

គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត ក្នុងអាណត្តិទី៣ នៅពេលខាងមុខ   ថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត ដែលក្រុងនេះមានសង្កាត់ ចំនួន ៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច…

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពត

អនុក្រឹត្យរបស់សម្តេចតេជោ បានបញ្ជាក់ថា «ត្រូវបានបង្កើត ក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមាន ក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ»។ ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល…

ចិនអនុម័តការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង

  (ប៉េកាំង)៖ សភាប្រជាជនចិននៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះបានអនុម័តលើផែនការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង ខណៈបណ្ដាប្រទេស លោកខាងលិចអះអាងថាការធ្វើកំណែទម្រង់នេះនឹងជួយឱ្យទីក្រុងប៉េកាំងពង្រឹងការគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។ លោកស្រី Maria Tam ជាអ្នកនយោបាយហុងកុងជាន់ខ្ពស់ម្នាក់ដែលកំពុងធ្វើការជាមួយសភា ប្រជាជនចិនជុំវិញការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុងហុងកុង បានឱ្យដឹងថាគណៈកម្មាធិការរៀបចំការបោះឆ្នោតហុងកុងនឹងមានសិទ្ធិ តែងតាំងអ្នកតំណាងរាស្ត្រ៤០រូប នៃសភាជាតិហុងកុង។ លោកស្រី Tam បន្ថែមទៀតថាចំនួនតំណាងរាស្ត្រដែលត្រូវបានជ្រើសរើសដោយផ្ទាល់នឹងត្រូវកាត់បន្ថយពី៣៥រូប មកនៅត្រឹម២០រូប។…

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងដាក់ឲ្យដំណើរការគេហទំព័រថ្មីនៃសេវាការងារសាធារណៈនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ

  (ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានអភិវឌ្ឍរួមគ្នា និងកែលម្អឲ្យកាន់តែប្រសើរឡើង ក្រោមក្របខណ្ឌ ជំនួយអភិវឌ្ឍជាផ្លូវការផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់សាធារណរដ្ឋកូរ៉េជាមិត្ត ដែលបានផ្តល់តាមរយៈក្រសួងការងារ និងមុខរបរកូរ៉េ និងភ្នាក់ងារផ្តល់សេវាប្រព័ន្ធព័ត៌មានការងារកូរ៉េ (ខេ អ៊ី អាយ អេស)។ គេហទំព័រនៃ «ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជាតាមអ៊ីនធើរណិត» ដែលមានឈ្មោះថា www.nea.gov.kh…

ក្រសួងសុខាភិបាល៖ ប្រកាសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ KhmerVacc

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ KhmerVacc លោកអ្នកអាចទាញយកកម្មវិធី Khmer Vacc តាមរយៈគេហទំព័រ cambodia-vaccine.gov.kh គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រសួងសុខាភិបាលបានបង្កើតកម្មវិធី (Application) ឈ្មោះថា KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ ប្រជាពលរដ្ឋ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាសាធារណៈចាប់ពី ថ្ងៃទី០៣…

អភិបាលខេត្តព្រះសីហនុចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន…

របៀប Block លេខទូរសព្ទដែលសង្ស័យតេមកបោកប្រាស់

កាលពីប៉ុន្មានថ្ងៃមុនមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។ ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរសព្ទដែលបានព្យាយាមខលចូលទាំង មកដឹងអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam)…