តោះស្វែងយល់អំពីមុខងារផ្ញើសារដែលអាចលុបចោលដោយស្វ័យប្រវត្តិជាមួយនឹងកម្មវិធី Telegram
កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយដែលត្រូវបានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយដែលអាចជួយការពារទិន្នន័យនិងឯកសារសំខាន់ៗរបស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលលោកអ្នកប្រើមុខងារ Secret Chat ដែលមានជាមួយនឹងកម្មវិធីនេះ។ ជាមួយនឹងមុខងារ Secret Chat ក្រុមហ៊ុន Telegram បានប្រើប្រព័ន្ធ End-to-end encryption ដែលសូម្បីតែក្រុមហ៊ុនក៏មិនអាចមើលឃើញទិន្នន័យដែលលោកអ្នកបានផ្ញើ។ ដូច្នេះប្រសិនបើលោកអ្នកចង់ផ្ញើឯកសារ ឈ្មោះគណនី…