តារាល្បីខ្មែរ និងថៃប៉ះគ្នា កក្រើកតន្ត្រីប៉ុស្ដិ៍លេខ៥
នៅលើឆាកតន្ត្រីកម្មវិធី«ខ្មែរញញឹម»នៅប៉ុស្ដិ៍លេខ៥កាលពីយប់ថ្ងៃសុក្រទី២៥ វិច្ឆិកា យប់មិញ ត្រូវគេកត់សម្គាល់ថាកក្រើកយ៉ាងខ្លាំង ជាមួយនឹងវត្តមានរបស់តារាថៃ និងខ្មែរដែលសុទ្ធតែល្បីៗចំនួន៤ដួង។ តារាដែលបានបង្ហាញខ្លួននៅក្នុងយប់នោះសុទ្ធតែបានបង្អួតស្ទីល និងក្បាច់រាំយ៉ាងរស់រវើករៀងខ្លួន ដោយតារាចម្រៀងល្បី២រូបរបស់ខ្មែរ សុទ្ធតែបានឡើងច្រៀងបទOriginal Song ធ្វើឲ្យមានភាពទាក់ទាញមហាជននោះផង។ តារាដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះរួមមាន អ្នកនាងមាស សុខសោភា កញ្ញាផេនខេក ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីរបស់ប្រទេសថៃ លោកនីកូ និងអ្នកនាងសុខ…