កុំកុំ ប្រកាសលាឈប់ពី Hollywood

តារាចិន ហូលីវូត លោក កុំកុំ ធ្លាប់បានបង្ហាញស្នាដៃក្នុងរឿង A Star Wars Story និង IP Man ដែលកំពូលតារាសម្ដែងវ័យ ៥៣ ឆ្នាំរូបនេះ ថ្មីៗបានប្រកាសលាឈប់ពីក្រុមហ៊ុនផលិតកម្ម TCL របស់ចិនប្រចាំហូលីវូត នៅថ្ងៃទី ៣០…

តារាកុះករ ធ្វើឲ្យកំរើករោងកុននៅសៀមរាប

ខណៈដែលពិធីបុណ្យអុំទូកត្រូវបានបញ្ចប់កាលពីថ្ងៃទី១៥ វិច្ឆិកា តារាសិល្បៈយ៉ាងច្រើនកុះករ ក៏ត្រូវគេឃើញបង្ហាញខ្លួន បង្អួតសម្រស់នៅក្នុងថ្ងៃនោះ នៅក្នុងរោងកុនទំនើបធំមួយនៅខេត្តសៀមរាបផងដែរ។ វត្តមានតារាសម្ដែង តារាចម្រៀងបទOriginal Song និងតារាកំប្លែងជុំគ្នាជាច្រើនរូបនោះ គឺដើម្បីសម្ពោធខ្សែរឿង«ឡប់៨» ដោយសកម្មភាពរាំច្រៀង និងសម្ដែងហ្សូរបស់ពួកគេ ត្រូវគេកត់សម្គាល់ថា បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នក ខេត្តសៀមរាប។ លោក ចំរើន គីរី ចាងហ្វាងផលិតកម្ម…

ពេជ្រ អាវីហ្សា ទម្លាយព័ត៌មានលម្អិត ក្រោយសម្រុះសម្រួល

យោងតាមបទសម្ភាសន៍ចុងក្រោយ តារាសម្ដែង នាង ពេជ្រ អាវីហ្សា បានអះអាងថា លោក គៀង ហេង ជាប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព និង ជាអតីតគូសេ្នហ៍បានយល់ព្រមបែកគ្នាជាមួយនាងដោយសន្តិវិធី។ នៅលើគណនីផ្ទាល់ខ្លួនរបស់លោក គៀង ហេង ក៍បានប្រកាសថាលោក យល់ព្រមផ្ដល់សេរីភាពឲ្យនាង ដោយឈប់តាមរំខានបន្តទៀតផងដែរ។…

អាលីយ៉ា ទម្លាយការឈឺចាប់ ក្រោយពេជ្រ អាវីហ្សា រងហឹង្សា

ចាត់ទុកជាការចាប់អារម្មណ៍ ដែលពិធីការិនី និង ជាតារាសម្ដែង នាង វីជេ អារីយ៉ា បានលាតត្រដាងនូវការឈឺចាប់កាលពីអតីតកាល បន្ទាប់ពីតារាសម្ដែង ពេជ្រ អាវីហ្សា រងហឹង្សាពីប្អូនឩកញ៉ា ទ្រី ភាព។ នៅលើគណនីផ្ទាល់ខ្លួន នាងបានបង្ហូរទឹកភ្នែក ជាមួយនឹងការនឹកឃើញនូវអតីតកាលដ៍ក្ដុកក្ដួលនោះ។ អាលីយ៉ា និយាយថា តាំងពីអំពើហឹង្សាត្រូវបានកើតឡើង…

ករណី ពេជ្រ អាវីហ្សា ផ្ទុះប្រតិកម្មពីតារាសិល្បៈ

ក្រោយការចុះផ្សាយជុំវិញអំពើហឹង្សាដែលបង្កឡើងដោយប្អូនថ្លៃលោកឧកញ៉ា ទ្រី ភាព ទៅលើតារាសម្ដែងនាងពេជ្រ អាវីហ្សា មិនមែនត្រឹមតែមហាជននោះទេដែលសម្ដែងអារម្មណ៍ហួសចិត្ត តារាសិល្បៈជាច្រើនរូបក៏បានដើរតួចេញមុខប្រតិកម្ម នឹងទាមទារឲ្យរកយុត្តិធម៌ជួយដល់នាងផងដែរ។ តារាសិល្បៈជាច្រើនត្រូវគេឃើញរួមកម្លាំងគ្នាជួយស្សែ និងបញ្ចេញប្រតិកម្មព្រមៗគ្នា ដោយម្នាក់ៗប្រកាសជំហរថ្កោលទោសរួមគ្នានោះផង។ លោកសុះ ម៉ាច បានអះអាងថា ក្នុងនាមលោកជាប្រធានសមាគមន៍មួយរូប លោកសូមថ្កោលទោសដាច់ខាតពាក់ព័ន្ធនឹងហឹង្សាទៅលើសិល្បការិនីដ៏ស្លូតត្រង់លើតារាសម្ដែងកញ្ញាពេជ្រ អាវីហ្សា។ លោកថាច្បាប់មិនអាចបិទភ្នែកបណ្ដោយជនរំលោភសិទ្ធិមួយរូបបន្តបង្កព្យុះបង្កភ្លៀង ព្រោះអំណាចបុណ្យស័ក្តបានទេ គឺត្រូវតែមានវិធានការដើម្បីឲ្យមានចលនាគោរពច្បាប់…

ប្អូនថ្លៃឧកញ៉ាទ្រី ភាព ស្ទាក់វ៉ៃ ពេជ្រ អាវីហ្សា របួសធ្ងន់

មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីមានការទម្លាយថាតារាសម្ដែងល្បីឈ្មោះកញ្ញាពេជ្រ អាវីហ្សា ត្រូវអតីតសង្សារដែលគេស្គាល់ថាជាប្អូនថ្លៃរបស់លោកឧកញ៉ាទ្រី ភាព បានស្ទាក់ទៅវ៉ៃតប់នាង ក្នុងពេលដែលនាងទៅកម្សាន្តនៅក្លិបស្កាយនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៣ វិច្ឆិកា មុននេះ ក្នុងអំឡុងពេលចុះសម្រាកលេងនៅថ្ងៃបុណ្យអុំទូក។ នេះជាហេតុការណ៍មួយដែលគេកម្រជួប ខណៈដែលលោកគៀង ហេង ជាប្អូនប្រុសបង្កើតរបស់ភរិយាលោកទ្រី ភាព ត្រូវគេដឹងថាបែកពីពេជ្រ អាវីហ្សា យូរមកហើយ ប៉ុន្តែបែរជាស្ទាក់មករករឿងនាង…

ពិធីករឡើងកូដ២រូប ប៉ះគ្នាលើកដំបូងក្នុងភាពយន្ដខ្នាតធំ

ប៉ុន្មានខែចុងក្រោយគេចាប់អារម្មណ៍ថាលោកឆឹម សក្កដា ពិធីករប្រចាំទៅនៅទូរទស្សន៍អប្សរា និង លោកទេព រិទ្ធីនី ពិធីករលេចធ្លោរប្រចាំនៅប៉ុស្ដិ៍លេខ៣ មានការឈានឡើងនៅក្នុងពិភពសិល្បៈដូចគ្នា ជាពិសេសគឹអាជីពសម្ដែងកុន។ ជំនួបរបស់តារាទាំងពីរក្នុងរឿង«ឡប់៨»គឺជាការរំលេចស្នាដៃដ៏កម្ររួមគ្នាមួយ បន្ទាប់ពីអ្នកទាំងពីឡើងកូដ។ ក្នុងវេទិកាសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅក្រុមហ៊ុន Spider លោកឆឹម សក្កដា បានអះអាងថាជាលើកទី១ដែលលោកបានសម្ដែងប៉ះគ្នាជាមួយលោកទេព រិទ្ធីនី ខណៈដែលការងារសិល្បៈក្រៅពីការសម្ដែងរឿងនេះ…

គង់ ផាត លោតពីការសម្ដែង ប្រកាសឈោងតំណែងថ្មី

ក្នុងពិធីខួបកំណើតគម្រប់៣៧ឆ្នាំ ផ្គួបនឹងខួបគម្រប់២ឆ្នាំរបស់ហាងថតរូប«Mirror» តារាសម្ដែងជាតួអង្គកាចលោក គង់ ផាត បានប្រកាសយ៉ាងក្ដែងៗថា លោកនឹងសម្រេចឲ្យបានសម្រេចនូវមហិច្ឆតាធ្វើជាផលិតករកុន។ នេះជាការប្រកាសដែលធ្វើឲ្យមានការចាប់អារម្មណ៍ ខណៈដែលលោកគ្រាន់តែជាជាងថតរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង ហើយទើបនឹងបានក្លាយខ្លួនជាតារាសម្ដែង ហើយក៏ប្រកាន់ចង់ក្លាយជាអ្នកនាំសម្ដែង។ លោកគង់ ផាត ដែលត្រូវគេឲ្យរហស្សនាមថា«Mr. Mirror» បានអះអាងថា ក្នុងវិថីសិល្បៈលោកគ្រាន់តែជាអ្នកថតរូបម្នាក់ខាងផ្នែកកាត់ស្ទីលតារាសិល្បៈដែលមានការទទួលស្គាល់ នៅក្នុងវិស័យអ្នកជំនាញថតរូបជារបៀបសិល្បៈប៉ុណ្ណោះ។ បន្តបន្ទាប់មកលោកក៏បានបែកគំនិតបើកហាងថតរូបយីហោ«Mirror» និងបានបើកហាងសាឡនមួយទៀត…

ថៃកាត់ទោសឲ្យនាយ ណត ជាប់ពន្ធនាគា ៣ ឆ្នាំ

បន្ទាប់ពីនាយករដ្ឋមន្ដ្រីថៃចេញមុខប្រកាសឲ្យស៊ើបអង្កេតផ្ទាល់លើករណីរឿងក្ដី របស់តារាសម្ដែងនិង​ជាពិធីករល្បីឈ្មោះ លោក ណត ថ្មីៗនៅស្ថានីយ៍ប៉ុស្ដិ៍ប៉ូលិស ណត បានចេញមុខលើកដៃអង្វរ សំពះសូមទោសជាសាធារណៈមុខអ្នកកាសែតរាប់សិបអ្នក ។ លោក ” ណត អាក់ខនណាត់ ” បានសារភាពទទួលកំហុសដែលកើតឡើងដោយអចេតនា ព្រោះតែចិត្តខឹងក្រោដមួយឆាវ​ ដោយលោកបានឲ្យមេធាវីរបស់លោកព្យាយាមទាក់ទងទៅភាគគីជនរងគ្រោះនិង ព្រមបង់ថ្លៃជំងឺចិត្ត រួមទាំងការខូចខាតទាំងអស់ ។…

ប្រាយុទ្ធ ចាន់អូឆា ចេញមុខឲ្យស៊ើបអង្កេត​រឿងតារាថៃ​ ធ្វើឲ្យចលាចលសង្គម​

នៅវេលាម៉ោង១៣ និង ៤០ នាទី ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងកម្មវិធី គណរក្សាភាពស្ងប់ស្ងាត់ជាតិ មានវត្តមានលោក នាយករដ្ឋមន្រ្ដី ប្រាយុទ្ធ បានបញ្ជារឲ្យស៊ើបករណីរបស់តារាសម្ដែង និង ជាពិធីករល្បីរបស់ ក្រុមហ៊ុន GMM…