តារាសម្តែង​ជាកូន​ម្ចាស់ផ្សារទំនើប Siam center ដូរសង្សារដូច​ស៊ីបាយ​

លោកអ្នកច្បាស់ជាស្គាល់ហើយថា នៅក្នុងប្រទេសថៃគឺមានផ្សារទំនើបដ៏ធំសម្បើមមួយនៅ​ក្នុងទីក្រុង បាងកក ដែលមានឈ្មោះថា Siam center ជាផ្សារទំនើបជាងគេ នឹងមានផលិតផលយីហោល្បីៗដាច់គេ ហើយអ្វីកាន់តែភ្ញាក់ផ្អើលនេះគឺ តារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងរឿង Suck seed នឹង រឿង ថៅកែណយ មានឈ្មោះថា ភីត ផាឆន ជាកូនប្រុសបង្កើតរបស់…

អតីតជើងខ្លាំងនៅសាន់ដេ បើកឆាករឿង«ទឹកភ្នែកកក»

មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរឿង«ទឹកភ្នែកកក» ត្រូវបានប្រកាសថាជាស្នាដៃលើកដំបូងរបស់អ្នកនាង ប៊ុន ចាន់និមល ដែលគេស្គាល់ថាជាអតីតអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ។ អ្នកនាងសម្ងំបោះទុនច្រើនសែនដុល្លារ បង្កើតផលិតកម្មថ្មីមួយដែលមានឈ្មោះថា«ផលិតកម្មសាស្រ្តា ឬ Sastra Film » និងបានប្រកាសចេញថតរឿងដំបូងគឺរឿង«ទឹកភ្នែកកក»វាយលុកទីផ្សារភាពយន្ត។ អ្នកនិពន្ធដែលមានស្នាដៃរាប់មិនអស់ក្នុងបទចម្រៀងល្បីៗរបស់ផលិតកម្មសាន់ដេរូបនេះ និយាយថា បន្ទាប់ពីយល់ថាភាពយន្តសម្រាប់ម៉ោងមាសនៅលើកញ្ចក់ទូរទស្សន៍មានតម្រូវការខ្ពស់ ទើបអ្នកនាងសម្រេចចិត្តបោះទុនផលិតរឿងភាគ ដោយបានក្រុងពាលីរឿង«ទឹកភ្នែកកក»បើកឆាកនៅព្រឹកថ្ងៃទី១ ខែធ្នូនេះ។ អ្នកនាងថានេះសា្នដៃភាពយន្តភាគលើកដំបូង…

ភ្ញាក់ផ្អើល មាស សម្ផស្ស និងគូស្នេហ៍ ផ្ទុះដំណឹងបែកគ្នា

យោងតាមសំណេរមួយខ្លីរបស់តារាសម្ដែងនាង មាស សម្ផស្ស គឺចំណងស្នេហា៤ឆ្នាំរបស់នាង និងលោក William ជាគូដណ្ដឹងក្រោមដំបូលផ្ទះតែមួយ និងជាអណិកជនអាមេរិកនោះស្ថិតក្នុងភាពរង្គោះរង្គើ។ មកទល់ពេលនេះដំណឹងបែកគ្នារបស់ពួកគេកាន់តែធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើល ជាពិសសបន្ទាប់ភាគីខាងស្រីផុសជាសាធារណៈថាសុំបញ្ចប់ស្នេហាដែលបានកើតឡើង។ បើទោះជាបានលុបចោលភ្លាមៗក្រោយពីផុសសំណេរបង្ហាញពីដំណឹងរង្គោះរង្គើស្នេហ៍ ក៏ការភ្ញាក់ផ្អើលនៅតែកើតមានឡើងក្នុងចំណោមអ្នកសិល្បៈ និងអ្នកធ្លាប់កោតសរសើរអ្នកទាំងពីរ។ ភ្លាមៗបន្ទាប់ផុសធ្វើឲ្យផ្អើល នាងបានថ្លែងប្រាប់តាមឆាតថា មិនចង់និយាយអ្វីច្រើនពាក់ព័ន្ធនឹងភាពប្រេះស្រាំនេះទេ ដោយថាខ្លួនចង់ទុកការបែកបាក់ឲ្យបញ្ចប់ស្ងាត់ៗ។ យ៉ាងណាមិញ លោក លុយ…

នាយករដ្ឋមន្រ្តីថៃ ចេញមុខរកយុត្តិធម៌ឲ្យនាយ ចេមស៍

នាយ ចេមស៍ ជាតារាសម្ដែងដែលត្រូវបានក្រុមសន្ដិសុខក្លឹមរាត្រីវ៉ៃយ៉ាងដំណំ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នោះក្រោមមកបានធ្លាយដំណឹងតារាសម្ដែងរូបនេះជា កូនប្រុស លោករដ្ឋមន្រ្តី ក្នុងជួររដ្ឋាភិបាល កាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនេះ គឺលោកនាយករដ្ឋមន្រ្តីថៃ លោក ប្រយុទ្ធ ចាងអូឆា បានចេញមុខផ្ទាល់រកយុត្តិធម៌ជូនកូនប្រុស លោករដ្ឋមន្រ្តី។ នាថ្ងៃម្សិលមិញ លោក ប្រយុទ្ធ ចាងអូឆា បានប្រកាសសេចក្ដីថ្លែងការនៅក្នុងកម្មវិធីទូរទស្សន៍ថា…

ពេជ្រ អាវីហ្សា ប្រកាសទៅកែមុខមាត់ជាថ្មីនៅថៃ

ក្រោយពីរបួសជាសះ តារាសម្ដែងដែលរងហិង្សាយ៉ាងធ្ងន់ធ្ងរ ពីអតីតគូស្នេហ៍ នាងពេជ្រ អាវីហ្សា បានអះអាងថានាងនឹងឡើងទៅប្រទេសថៃ នៅដើមខែធ្នូនេះ ដើម្បីថែមថយផ្នែកខ្លះ ក្រោយពីរងផលប៉ះពាល់ ដោយការវាយតប់របស់គូស្នេហ៍។ នាងថារបួសសះហើយ ប៉ុន្តែស្នាកស្នាម និងបញ្ហាប៉ះពាល់លើផ្ទៃមុខ គឺនៅតែមានការប្រឈមនៅឡើយទេ ទើបនាងសម្រេចចិត្តទៅជួបវេជ្ជបណ្ឌិត របស់ប្រទេសថៃភ្លាមៗ ដើម្បីកែកុនផ្នែកខ្លះ ។ ពេជ្រ អាវីហ្សា…

អ្នក​កីឡាកាស John Cena ​កំពុង​ចូល​សម្ដែង​រឿង Thor ​?

តារា WWE Superstar និងជាអ្នកល្បីឈ្មោះម្នាក់ក្នុងពិភពកីឡាកាស John Cena ត្រូវបានគេគិតថាកំពុងតែចូលខ្លួនសម្ដែងក្នុងរឿង Thor របស់ Marvel Studios ល្បីល្បាញនៅអាមេរិក។ ដំណឹងមិនទាន់ច្បាស់១០០%នេះ ត្រូវបានបែកធ្លាយឡើងក្រោយ Internet Movie Database (IMDB) បានបញ្ចេញបញ្ជីឈ្មោះតារាសម្ដែងថ្មីក្នុងវគ្គថ្មីនៃរឿង Thor…

តារាសម្ដែង ណត បួសជាសង្ឃ បន្ទាប់ពីវាយគេបីដៃរួច

ក្រោយពីតារាសម្ដែងលោក ” ណត អាខនណាត់ ” ដែលជាពិធីករល្បីរបស់ ស្ថានីយ៍ទូរទស្សន៍ GMM TV ត្រូវបានប្រជាជនក្ដៅក្រហាយរឿងវាយបុរសម្នាក់បីដៃ ហើយគំរាមកំហែង នៅក្នុងវេលាកាន់ទុក្ខព្រះបរមសព ស្ដេចថៃ ភុមិបុល អាឌុលយ៉ាដេតនេះ បច្ចុប្បន្នមានព័ត៌មានពីរូបលោកថ្មីមួយទៀត គឺលោក ណត បានសម្រេចចិត្តបួសជាព្រះសង្ឃ ដើម្បីលាងបាបកម្មដែលមានកន្លង។…

ខ្សែ​ជីវិត​ រាជ បុរី នឹងបង្ហាញក្នុងខ្សែភាពយន្ត​ថ្មី​

ហាក់ដូចជាប្លែកបន្តិច នៅពេលដែលទទួលបានដំណឹងថា ខ្សែ​ជីវិត​តារាចម្រៀង រាជ បុរី នឹងបង្ហាញក្នុងខ្សែភាពយន្តមួយ ខណៈដែល ម្ចាស់​ខ្លួន បាន​លា​ចាកលោកនេះ ក្នុងឧបទ្ទេវ​ហេតុគ្រោះថ្នាក់ចរាចរណ៍ នៅប៉ោយប៉ែត​នោះ ។​ បើតាមលោក ហ៊ួរ សុផល ដែលជា​ម្ចាស់ផលិតកម្មក្លាសិក បានឲ្យដឹងថា​ក្នុ​ង​ពេ​ល​ឆា​ប់​ៗខាង​មុ​​ខ​នេះ​លោ​ក​អ្ន​ក​នឹ​ង​បា​ន​ជួ​ប​ជា​មួ​យ​វ​ត្ត​មា​ន​រប​​ស់​លោក​​​​រា​ជ​​​ ​បុ​រី​ ថ្មី​នៅ​ក្នុ​ង​ខ្សែ​ភា​ព​យន្ត​​រ​បស់​គា​ត់​ដែ​​ល​ដឹក​​នាំ​ស​ម្ត​ងដោយលោកផ្ទាល់តែម្តង។ ម្ចាស់​​ផលិ​ត​ក​ម្ម​​ខាង​លើ​…

ឃីម រតនៈ ចេញមុខលាតត្រដាងរឿងអាស្រូវផលិតករ

មិនមែនជាលើកទី១នោះទេ ដែលមានដំណឹងថាផលិតករក្រឡុកតួសម្ដែង ដូចជាហៅថតហើយមិនឲ្យលុយ ឬបើកលុយតាមរបៀបបណ្ដាក់ដូចខ្យងក្ដក់ ដោយគ្រាន់តែមិនមានតារាណាម្នាក់ហ៊ានចេញមុខបើកទម្លាយ។ ទំនងជាឆ្អែតចិត្តនឹងស្ថានភាពនេះខ្លាំង ទើបគេឃើញតារាសម្ដែងលោកឃីម រតនៈ សរសេរបង្ហោះជាសាធារណៈ បើទោះជាលោកបដិសេធមិនធ្វើការបង្ហើបថាផលិតករណាខ្លះ ឬផលិកម្មណាមួយដែលបានលេងបីសន្លឹកបែបនេះជាមួយលោក។ តារាសម្ដែងដែលគេស្គាល់ច្រើនតាមរយៈតំណែងជាតួបងធំ និងជាប្រភេទទី៣រូបនេះ និយាយថា តាំងពីលោកប្រឡូកការងារជាតួសម្ដែង លោកបានប្រទះឆ្អែតហើយជាមួយនឹងប្រភេទផលិតករ និងអ្នកចាត់ការតួ ដែលធ្វើបាបតួ ដោយរូបលោកគឺជាជនដែលរងគ្រោះស្រាប់។ លោកឃីម…

ផេនខេក ប្រាប់មូលហេតុមកកាន់កម្ពុជាញឹកញាប់

ក្នុងចំណោមតារាសម្ដែង និងជាតារាចម្រៀងថៃល្បីឈ្មោះ គេកត់សម្គាល់ថាតួឯកស្រីក្នុងរឿងភាគថៃល្បីៗជាច្រើននាងផេនខេក បង្ហាញខ្លួនមកច្រៀងរាំនៅក្នុងប្រទេសកម្ពុជាញឹកញាប់ជាងគេ ជួនកាលនាងមកក្នុង២ម្ដងក៏មានដែរបើធៀបតារាថៃផ្សេងទៀត។ សាមីខ្លួនរូបនេះបានអះអាងថាក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ាន នាងបានចុះមកកម្ពុជាច្រើនជាងគេ។ ក្នុងបទសម្ភាសន៍ដោយផ្ទាល់នៅហាងស្លឹកឈូករបស់អ្នកនាងយុគ ចិន្តា តារាថៃផេនខេកប្រាប់ថា ប្រហែលជាលើកទី៥ ឬទី៦ដែលនាងបានចុះមកកាន់ប្រទេសកម្ពុជា ដោយដំណើររបស់នាងគឺសុទ្ធតែជាដំណើរអញ្ជើញឲ្យចុះមកច្រៀងទាំងអស់ ដោយមិនរាប់បញ្ចូលការដើរកម្សាន្តជាលក្ខណៈឯកជននោះផង។ នាងថាកម្ពុជាមានភាពទាក់ទាញ និងមានអ្នកគាំទ្រស្រឡាញ់ចូលចិត្តនាងច្រើន ទើបជំរុញឲ្យនាងចុះមកច្រៀងនៅកម្ពុជាម្ដងហើយម្ដងទៀត បើធៀបនឹងនៅប្រទេសដទៃ។ ក្រៅពីកម្ពុជា គឺមានតែឡាវប៉ុណ្ណោះដែលនាងបានចេញទៅច្រៀងបានច្រើន…