រូបស្រាតរបស់ ហង្ស អច្ឆរិយា កាន់តែកម្រើកពិភពសិល្បៈ
ភ្នំពេញៈ ដ្បិតតែតារាសម្ដែងលោក ហង្ស អច្ឆរិយា ទទួលបានការសម្ដែងទាំងរឿងនៅក្នុងប្រទេសថៃ និងក្នុងស្រុកច្រើនឡើងជាងមុន ប៉ុន្តែសកម្មភាពសិល្បៈរបស់លោកហាក់មិនសូវដុតកម្តៅមហាជនឲ្យចាប់អារម្មណ៍ស្មើនឹងរូបអាក្រាតកាយរបស់លោកនោះឡើយ។ រូបស្រាតរបស់លោក ត្រូវគេឃើញកន្ទ្រាក់មហាជនពេញបណ្ដាញហ្វេសប៊ុក ជាពិសេសគឺការរិះគន់ និងការសរសើរថាលោកជាតារាចិត្តសឿងហ៊ានថតរូបភាពអាក្រាតកាយខុសពីតារាភាគច្រើន។ តារាដែលបានជាប់លេខស៊ិចស៊ីដោយមិនខ្វល់ពីការរិះគន់រូបនេះ បានប្រាប់ Post News ថា ដោយសាររូបអាក្រាតកាយរបស់លោក ទើបជំរុញឲ្យទីផ្សាររបស់ខ្លួនមានការប្រែប្រួល។ លោកថាកាលពីមុន លោកគ្រាន់តែជាតារាយ៉ាងសាមញ្ញនៅដោយសារតែការសម្ដែងក៏មិនសូវលេចធ្លោ…