នី មុន្នីនាថ ព្រលឹងនាងនាថ មកបន្លាចស្រស់ៗ
ភ្នំពេញៈ ខណៈដែលខ្សែរឿង«នាងនាថបាត់ដំបង»របស់ប៉ុស្ដិ៍លេខ៥ រៀបនឹងនឹងចាប់ផ្ដើមចេញថតផ្លូវការ តារាសម្ដែងល្បីឈ្មោះនាងនី មុន្នីនាថ បានអះអាងថា ព្រលឹងនាងនាថពិតប្រាកកដ បានមកលេងបន្លាចរូបនាងមែនទែន។ ជាក់ស្ដែងគ្រាន់តែនាងបញ្ចប់ថតឈុតខ្លះៗ ដើម្បីឲ្យប៉ុស្ដិ៍លេខ៥យកមកចាក់មើលមុនពេលចេញថតផ្លូវការ ស្រាប់តែព្រលឹងនាងនាថមែនទែន បង្ហាញខ្លួននៅចំពោះមុខនាងស្រស់ៗតែម្ដង។ នី មុន្នីនាថ និយាយថាប្រមាណជាច្រើនថ្ងៃមុន ក្រុមការងារប៉ុស្ដិ៍លេខ៥ថៃបានហៅនាងថាទៅថតឈុតខ្លះក្នុងរឿង«នាងនាថបាត់ដំបង»ដូចជាឈុតឈរចាំប្ដីនៅកំពង់ទឹក ឈុតកើតកូនមិនរួច និងឈុតគោះអង្រែលើផ្ទះដើម្បីលងអ្នកភូមិជាដើម ដើម្បីយកឈុតទាំងនោះមកធ្វើជាស្ពតសម្រាប់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងសម្រាប់ទុកចាក់បង្ហាញថាបុស្ដិ៍លេខ៥នឹងថតរឿងភាគនេះក្នុងពេលឆាប់ៗ។…