សមត្ថកិច្ចបង្ក្រាបបានក្រុមចោរឆក់ បាន២នាក់ ដែលអុកឡុក ក្នុងភូមិសាស្ត្រ កន្លងមកឲ្យដេកគុក!
ភ្នំពេញៈ កម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក យឹក សារ៉ាន់ និងបានទទួលបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យធ្វើការបង្ក្រាបឲ្យបាន ចំពោះមុខសញ្ញាឆក់ដែលកើតឡើងក្នុងភូមិសាស្ត្រមុខព្រលានយន្តហោះពោធិ៍ចិនតុង ដែលធ្វើឲ្យភ្ញៀវបរទេស និងប្រជាពលរដ្ឋមានការភ័យខ្លាច។ លោក យឹម សារ៉ាន់ បានឲ្យដឹងថាក្នុងនាមលោកជាអធិការនគរបាលខណ្ឌ បានបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យផ្នែកជំនាញ…