សមត្ថកិច្ចបង្ហាញមុខក្រុមចោរលួចរថយន្តយ៉ាងសកម្ម៣នាក់ សមគំនិតម្នាក់ ទទួលផលចោរកម្ម២នាក់
ភ្នំពេញៈ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខក្រុមចោរលួចរថយន្តយ៉ាងសកម្ម៣នាក់ សមគំនិតម្នាក់ ទទួលផលចោរកម្ម២នាក់ និងវត្ថុតាងរថយន្ត៧គ្រឿងក្នុងនោះរថយន្ត៦គ្រឿង ជារបស់ជនរងគ្រោះ និង១គ្រឿងជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាពម៉ូតូ៦ គ្រឿង ស្លាកលេខរថយន្ត១២បន្ទះ និងសម្ភារៈគ្រឿងបន្លាស់រថយន្តនិងម៉ូតូមួយចំនួន បន្ទាប់ពីឃាត់បានជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ ។ ការបង្ហាញមុខនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការនគរបានរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួននិងរឹបអូសវត្ថុតាងជាបន្តបន្ទាប់កាលពីថ្ងៃទី៣១ ខែតុលា រហូតដល់ថ្ងែទី៣…