តៃវ៉ាន់ បន្ថែមនាវាចម្បាំងថ្មីពីរគ្រឿង សម្រាប់កងទ័ពជើងទឹកខ្លួន ចំពេលមានភាពតានតឹងកើនឡើង ជាមួយចិន

តៃវ៉ាន់ៈ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី តៃ អ៊ីងវ៉េន បានប្ដេជ្ញានៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកោះ នឹងមិនអាចនៅស្ងៀម ហើយមិនធ្វើការការពារខ្លួននោះទេ ដោយលោកស្រី បានបញ្ជាក់ថា នឹងបន្ថែមនាវាចម្បាំងពីរគ្រឿងទៀត សម្រាប់កងទ័ពជើងទឹក ដែលបានទិញពីអាមេរិក ដើម្បីបង្កើនសមត្ថភាពយោធា ប្រឆាំងនឹងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨…

រងើកសង្គ្រាមចាប់ផ្ដើមហួចទ្បើង! ខណៈមេដឹកនាំចិន ធ្វើការព្រមានទៅលើបញ្ហាកោះតៃវ៉ាន់

ចិនៈ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានបញ្ជាឲ្យក្រុមយោធាជាតិ ដែលឃ្លាំមើលនៅសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ចំពេលមានភាពតានតឹងរវាងចិន និងអាមេរិកបន្តកើនឡើងទៅលើបញ្ហាពាណិជ្ជកម្ម និងវត្តមានចិនកាន់តែច្រើន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន​ Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ ដកស្រង់សម្តីប្រធានាធិបតីលោក ស៊ី ដោយអ្នកសារព័ត៌មានរដ្ឋ…

កងទ័ពចិន នឹងចាត់វិធានការឆ្លើយតបដ៏សមស្របណាមួយ ដើម្បីបង្ការការផ្ដាច់ខ្លួនរបស់កោះតៃវ៉ាន់

ចិនៈ រដ្ឋមន្ត្រីការពារជាតិក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យោធាចិន នឹងចាត់វិធានការដើម្បីរារាំងនូវការប៉ុនប៉ងផ្ដាច់ខ្លួនរបស់តៃវ៉ាន់ បន្ទាប់ពីកោះមួយនេះ មានបំណងចង់បានឯករាជ្យ ស្របពេលដែលក្រុងប៉េកាំង នៅតែបន្តការអះអាងថាជាដែនដីរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ ក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មនាពេលថ្មីៗរបស់អាមេរិក…

យន្តហោះចម្បាំង F-16 នឹងត្រូវបញ្ជូនទៅឲ្យទ័ពអាកាសកោះតៃវ៉ាន់ជាលើកដំបូង

អាមេរិកៈ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin បានទទួលការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 នៅលើកោះ ដែលវានឹងត្រូវបញ្ជូនទៅឲ្យកងទ័ពអាកាសតៃវ៉ាន់ជាលើកដំបូង ខណៈដែលកោះមួយនេះ កំពុងចាប់ផ្តើមជួសជុលម៉ាស៊ីន F-16 ដ៏ធំបំផុតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ រដ្ឋាភិបាលក្រុងតៃប៉ិ…

នាវាចម្បាំងអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

អាមេរិកៈ អ្នកនាំពាក្យយោធាមួយរូប បាននិយាយថា នាវាចម្បាំងពីរគ្រឿងរបស់អាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃច័ន្ទ ដែលជាការផ្លាស់ប្ដូរមួយ ធ្វើឲ្យចិនកាន់តែក្រោធខឹង ចំពេលមានភាពតានតឹង ជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ លោកវរសេនីយ៍ឯក Rob…

ចិន និងបណ្ដាប្រទេសអាស៊ាន គ្រោងធ្វើសមយុទ្ធយោធារួមគ្នា នៅសប្តាហ៍ក្រោយ

ចិនៈ ក្រុងប៉េកាំង និងបណ្ដាប្រជាជាតិអាស៊ាន ដែលមានសមាជិក ១០ ប្រទេស គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង នៅសមុទ្រចិនខាងត្បូងនាសប្តាហ៍ក្រោយ ដើម្បីកាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ដែនសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ សមុទ្រចិនខាងត្បូង ជាតំបន់មួយក្នុងចំណោមតំបន់ ដែលកំពុងមានជម្លោះដ៏តានតឹងនៅលើពិភពលោក។ ដោយក្រុងប៉េកាំង បានអះអាងការទាមទាររបស់ខ្លួន…

ស្លាប់មនុស្សយ៉ាងតិច ១៨នាក់ និងរបួស ១៧៥ នាក់ ក្នុងករណីរថភ្លើងរត់ធ្លាក់ផ្លូវនៅតៃវ៉ាន់

តៃវ៉ាន់ៈ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយរបស់តៃវ៉ាន់ បានរត់ធ្លាក់ផ្លូវត្រង់កន្លែងផ្លូវកោងមួយ កាលពីថ្ងៃអាទិត្យ ដែលវាជាឧបទ្ទវហេតុផ្លូវដែកដ៏អាក្រក់បំផុត មិនធ្លាប់មាននៅលើកោះអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។ រូបភាពពីកន្លែងកើតហេតុ បានបង្ហាញថា…

ពលរដ្ឋរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីការបោះឆ្នោតឯករាជ្យនៅតៃវ៉ាន់

តៃវ៉ាន់ៈ សកម្មជនឯករាជ្យរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនៅថ្ងៃសៅរ៍នេះ សម្រាប់ការជួបជុំគ្នាដ៏ធំមួយ ដើម្បីធ្វើការស្ដីបន្ទោសដល់ទីក្រុងប៉េកាំង និងបញ្ហាប្រឈមចំពោះរដ្ឋាភិបាលខ្លួន ដែលមានជម្លោះកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៨។ ការតវ៉ាមួយ នៅកណ្តាលទីក្រុងតៃប៉េ បានកើតឡើងចំពេលដែលចិន បានជំរុញការអះអាងរបស់ពួកគេ សម្រាប់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងអំណាចដោយខ្លួនឯង…

អាមេរិក លក់យន្តហោះចម្បាំង F-16 ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៣៣០ លានដុល្លារ

តៃវ៉ាន់ៈ រដ្ឋាភិបាលក្រុងតៃប៉ិ កំពុងដំណើរការទិញយន្តហោះចម្បាំង F-16 ពីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាច ដើម្បីទិញសម្ភារៈការពារជាតិមានទំហំទឹកប្រាក់ ៣៣០ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងប៉េកាំងបានអំពាវនាវដល់អាមឲ្យរិក ឲ្យលុបចោលកិច្ចព្រមព្រៀងមួយនេះ ជាមួយតៃវ៉ាន់ បន្ទាប់ពីមើលឃើញថា…

Update៖ ស្រ្តីកម្មករផ្នែកអនាម័យរបស់ធានាគារ តៃវ៉ាន់ ខូអបភើរេធីវ​ ម្នាក់ ដើរបោសសម្អាតផុងពិដានធ្លាក់ពីលើជាន់ទី២ ស្លាប់ភ្លាមៗនៅកន្លែង!

ភ្នំពេញៈ ស្រ្តីបម្រើការងារ ផ្នែកអនាម័យម្នាក់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីផុងជើងធ្លាក់ពីលើអគារ ជាន់ទី២ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។ ស្រ្តីរងគ្រោះឈ្មោះ ឃុន…