នារីខារ៉ាអូខេរត់បាតជើងព្រាតទាំងថ្ងៃត្រង់! អគ្គិភ័យឆេះខារ៉ាអូខេ «កោះតៃវ៉ាន់ថ្មី» នៅក្រុងបាត់ដំបង
បាត់ដំបងៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយឆេះ នៅខារ៉ាអូខេ KTV «កោះតៃវ៉ាន់ថ្មី» ត្រង់ចំណុចក្រុមទី១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ករណីអគ្គិភ័យនេះ ដោយសារស្ថានភាពភូមិសាស្រ្តផ្លូវចូលមានលក្ខណៈតូចចង្អៀត ហើយមានខ្សែអគ្គិសនីឆ្លងកាត់ផ្លូវទាបៗពេកជាហេតុធ្វើឲ្យរថយន្តអគ្គិភ័យ មិនអាចចូលទៅកៀកទីតាំងកើតហេតុបានទ្បើយ ដែលតម្រូវឲ្យកម្លាំងនគរបាល…