ឯកអគ្គរដ្ឋទូត​​ថ្មី​របស់​ចិន​​ប្រចាំ​សហរដ្ឋអាមេរិក​​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់

(Reuters)​ -​ ឯកអគ្គរដ្ឋទូត​ដែល​ទើប​តែងតាំង​ថ្មី​របស់​ចិន​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ដ៏​ធំ​បំផុត​របស់​តៃវ៉ាន់​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​ជួប​ប្រជុំ​លើក​ដំបូង​របស់​លោក​ជាមួយ​មន្ត្រី​កំពូល​អា​មេ​រិ​ក​ម្នាក់​ ចាប់តាំងពី​ពេល​ដែល​លោក​បាន​ចូល​កាន់​តំណែង​នេះ​ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។​ ​លោក​ Qin​ Gang​ ដែល​មាន​អាយុ​ ៥៥​ ឆ្នាំ​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ការ​ការពារ​តួនាទី​របស់​ប្រទេស​ជា​សាធារណៈ​ បាន​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិនិយម​នៅ​ពេល​ដែល​លោក​បាន​មក​ដល់ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​នៅ​ចុងខែ​កក្កដា​ដើម្បី​ចូល​កាន់​តំណែង​ដោយ​និយាយ​ថា​ សក្តានុពល​ដ៏​ធំ​កំពុង​រង់ចាំ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​។​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ Xinhua​ បាន​រាយការណ៍​ថា​ ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោកស្រី​ Wendy​…

ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-សហរដ្ឋអាមេរិក

មន្រ្តីចិនអ្នកនាំពាក្យម្នាក់បាននិយាយថា ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-សហរដ្ឋអាមេរិកទាំងបីនៅក្នុងការដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវទាក់ទងនឹងកោះតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកងកម្លាំង «ឯករាជ្យតៃវ៉ាន់»។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនបានធ្វើការកត់សម្គាល់ខាងលើនេះ​នៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដោយលោកបានអះអាងថា ប្រទេសនេះត្រូវការពង្រឹងការរារាំងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ លោក Ma បាននិយាយថា សំណួរទាក់ទងនឹងកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនដែលមិនអាចជ្រៀតជ្រែកបានពីបរទេស។ លោក Ma បាននិយាយថា ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកក្នុងការរក្សាអ្វីដែលគេហៅថា…

ក្រសួងទេសចរណ៍៖ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់

(ភ្នំពេញ)៖ នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ នាក់ ថយចុះ ៩៦.៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ របាយការណ៍បានបញ្ជាក់ថា រយៈពេល៦ខែ ឬក្នុងឆមាសទី១ ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៦០…

ប្រទេស​ចិន ប្រតិកម្ម លើប្រទេស ​​​លីទុយអានី ដែលហ៊ាន​អនុញ្ញាតផ្តល់​ភ្លើងខៀវ​​ឲ្យ រដ្ឋបាល​ក្រុង​តៃប៉ិ ​បើក​ ការិយាល័យ​តំណាងតៃ​វ៉ាន់​

ទង្វើ​របស់​ លីទុយអានី គឺត្រូវ​​ មហាយក្សចិន យល់ថា ជា «ការ​ញុះញង់​ចាក់រុកបង្កហេតុ»។ ជាប្រតិកម្ម គឺ ក្រៅ​ពី​កោះ​ហៅ​ទូត​ខ្លួនចេញ​​ពី ​លីទុយអានី, រដ្ឋបាល ចិន​ ថែមទាំង​បោះពាក្យ​សម្តី​ឲ្យ​ លីទុយអានី អញ្ជើញ​ហៅ​ឯក​អគ្គរដ្ឋ​ទូតរបស់​​ខ្លួន​ ចេញពី​ក្រុងប៉េកាំង ទៅផ្ទះ​វិញផង។ ​ចិន ​ចោទប្រកាន់​…

តៃវ៉ាន់​ បានអរគុណ​សហរដ្ឋ​អាមេរិក ដែល​ព្រមលក់​​អាវុធ​​ ដើម្បី​យកមកដំឡើង​ទុក​ការពារខ្លួន​

នេះ​ជា​ការ​លក់​ដូរ​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់ ដ៏​ធំ​សម្បើម​​លើក​ដំបូង​បង្អស់​ គិត​ចាប់​តាំងពី​​លោក​ ចូ បៃដិន ចូល​កាន់​តំណែងនៅ​សេតវិមានមក។ នៅល្ងាច​ថ្ងៃពុធទី​៤​សីហា​​ម្សិលមិញ ក្រសួង​ការបរទេស​អាមេរិក​បាន​ផ្តល់​ការ​អនុញ្ញាត​លក់​​ប្រព័ន្ធ​កាំភ្លើង​ធំ​ចំនួន ៤០ ​គ្រឿង​ ដែល​ជា​កាណុង​មាន​បំពាក់​ម៉ូទ័រ​ស្រាប់ ធុន​មធ្យម M109A6 ប្រវែង​១៥៥មីល្លីម៉ែត្រ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ដែល​ត្រូវ​ឆ្លងកាត់​ការ​អនុម័ត​ពី​សភា​ទៀត។ ​​តៃវ៉ាន់ត្រូវ​ការ​​សព្វាវុធ​ទាំង​នេះ ដើម្បីយក​មកពង្រឹង​ប្រព័ន្ធការពារ​កោះ​ផង និង​​ដើម្បី​រក្សាសន្តិភាពស្ថិរភាព តំបន់​​ផង។…

​អ្នកស្រី ​Kamala Harris ​នឹង​ផ្តោត​លើ​ការ​ការពារ​ច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​ពង្រឹង​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី ​Kamala Harris ​នឹង​ផ្តោត​លើ​ការ​ការពារ​ច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ពង្រឹង​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​អំឡុង​ទស្សន​កិច្ច​របស់​អ្នកស្រី​ទៅ​ប្រទេស​វៀតណាម​និង​សិង្ហបូរី​នៅ​ខែ​នេះ។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​ អ្នកស្រី ​Harris ​គឺ​ជា​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ទីមួយ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​បង្កើន​ការ​គាំទ្រ​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ចិន។​ មន្ត្រី​សហ​រដ្ឋ​អាមេរិក​រូប​នេះ​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​មើល​ឃើញ​ប្រទេស​ទាំង​២​ជា​ដៃគូ​ដ៏​សំខាន់​ដោយ​ពិចារណា​អំពី​ទីតាំង​ទំហំ​សេដ្ឋកិច្ច​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​និង​ដៃគូ​សន្តិសុខ​លើ​បញ្ហា​នានា​ដូចជា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​បាន​ទាមទារ​ស្ទើរ​តែ​ទាំង​អស់។​ វៀតណាម​ដែល​ជា​អតីត​សត្រូវ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ប្រទេស​នានា​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​បាន​ទទួល​ស្វាគមន៍​វត្តមាន​យោធា​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ទីនោះ​នៅ​ពេល​ប្រទេស​ចិន​ប្រើ​យោធា​នៅ​ផ្លូវ​ទឹក​និង​កងការពារ​ឆ្នេរសមុទ្រ​និង​ទូក​នេសាទ។ ​មន្ត្រី​សេតវិមាន​នេះ​បាន​និយាយ​ថា៖​«យើង​មិន​ចង់​ឃើញ​ប្រទេស​ណាមួយ​ត្រួតត្រា​តំបន់​នោះ​ឬ​ទាញយក​ផល​ប្រយោជន៍​ដោយ​អំណាច​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ​ឡើយ។​អ្នកស្រី​អនុ​ប្រធានាធិបតីនឹង​គូស​បញ្ជាក់​ថា​គួរតែ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ទូទាំង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​មិន​គួរ​មាន​ប្រទេស​ណា​មួយ​គោរព​សិទ្ធិ​ប្រទេស​ដទៃ​ឡើយ»។​ កងទ័ព​ជើងទឹក​អាមេរិក​បាន​រក្សា​ស្ថិរភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ក្បែរ​កោះ​តៃវ៉ាន់​ប៉ុន្តែ​ហាក់​ដូច​ជា​បន្ថយ​មហិច្ឆតា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តិចតួច​ប៉ុណ្ណោះ។​ទស្សនកិច្ច​របស់​អ្នកស្រី ​Harris ​ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនកិច្ច​រដ្ឋមន្រ្តី​ការពារជាតិ​លោក ​Lloyd Austin​ កាល​ពី​សប្តាហ៍​មុន​ទៅ​កាន់​ទីក្រុង​ហាណូយដើម្បី​ព្យាយាម​ជំរុញ​ទំនាក់​ទំនង​សន្តិសុខ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ៕​

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រិះគន់​ចក្រភព​អង់គ្លេស​ ​អំពី​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បំាង​ពីរ​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រិះគន់​ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ​អំពី​ផែនការ​ដាក់​ពង្រាយ​នាវា​ចម្បំាង​ពីរ​គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក ដោយ​បាន​ហៅ​ការ​ដាក់​ពង្រាយ​នាវា​នេះ​ថា​ជា«ការ​បង្កហេតុ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ផែនការ​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​បង្កើន​ការ​ចូលរួម​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ បន្ទាប់ពី​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​កើន​ឡើង​នូវ​មហិច្ឆតា​ពង្រីក​ទឹកដី​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ រួមទាំង​កោះ​តៃវ៉ាន់​ផង។ កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​នៃ​ផែនការ​នេះ​ជួន​ពេល​គ្នា​នៃ​ការ​ឆ្លងកាត់​របស់​នាវា​ផ្ទុក​យន្តហោះ​អង់គ្លេស Queen Elizabeth និង​នាវា​អម​ដំណើរ​ឆ្លងកាត់​សមុទ្រ​ដែល​ចិន​កំពុង​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន។ មន្ត្រី​កូរ៉េ​ខាង​ជើង​ម្នាក់​បាន​រិះគន់​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​លោក Ben Wallace ដែល​ថា កូរ៉េ​ខាងជើង និង​ចិន​ព្យាយាម​ផ្ដាច់​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ឲ្យ​នៅ​ឆ្ងាយ​ពី​គេ និង​គំរាម​កំហែង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។…

ចិន ហៅសហរដ្ឋអាមេរិក «មេបំផ្លាញសន្តិភាព» ក្រោយនាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

  (ប៉េកាំង)៖ ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងកើត នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះបានថ្កោលទោស និងចោទសហរដ្ឋអាមេរិកជាមេបំផ្លាញ សន្តិភាព បន្ទាប់ពីនាវាចម្បាំងអាមេរិកមួយគ្រឿងកាលពីពេលថ្មីៗនេះ ធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកទី៧ ក្នុងឆ្នាំ២០២១នេះ។ នៅសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនភូមិភាគខាងកើតបានអះអាងថា នាវាចម្បាំងអាមេរិក USS Benfold បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលនៅចន្លោះប្រទេសចិន និងកោះតៃវ៉ាន់…

ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​ការ​ចោទប្រកាន់​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​

នៅ​ថ្ងៃ​អង្គារ ទី២០ កក្កដា ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​ការ​ចោទប្រកាន់​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​នា​ថ្ងៃ​ចន្ទ ទី១៩ កក្កដា​ដែល​ថា ចិន​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត និង​បាន​ការពារ​ក្រុមចោរ​ព័ត៌មានវិទ្យា​ចិន​ដែល​បាន​វាយប្រហារ​ទៅ​លើ​ស្ថាប័ន ក្រុមហ៊ុនរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​នៅ​ក្នុង​លោក។ ប្រតិកម្ម​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​នៅ​ក្នុង​សន្និសីទកាសែត​មួយ។ តាម​លោក​លីជាំង ការ​ចោទ​របស់​អាមេរិក និង​ក្រុម​សម្ព័ន្ធមិត្ត​ជា​រឿង​មូលបង្កាច់​ដោយ​គ្មាន​ភស្តុតាង និង​ជា​រឿង​ប្រឌិត​ទាំង​ស្រុង។ ទន្ទឹម​គ្នា​នេះ លោក​លីជាំង​បាន​ចោទ​អាមេរិក​វិញ​ថា ជា​ជើងឯក​នៃ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។…

ប្រទេស​អង់គ្លេស​​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ ២គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ផ្ទៃ​ទឹក​អាស៊ី

ប្រទេស​អង់គ្លេស​បានឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​២គ្រឿង​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ផ្ទៃ​ទឹក​អាស៊ី បន្ទាប់ពី​នាវា​ផ្ទុក​យន្តហោះ Queen​ Elizabeth និង​នាវា​អម​ជា​ច្រើន​គ្រឿង បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​កាលពី​ខែ​កញ្ញា​កាត់តាម​សមុទ្រ​ដែល​ប្រទេស​ចិន កំពុង​ប្រកួត​ប្រជែង​ឥទ្ធិពល​ជាមួយ​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ គម្រោង​នៃ​ការធ្វើ​ដំណើរ​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​មាន​ចំណង​ទាក់ទង​កាន់​តែ​ជ្រាលជ្រៅ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តូក្យូ ដែល​បាន​សម្តែង​ការ​ប្រុងប្រយ័ត្ន​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​អំពី​មហិច្ឆតា​នៃ​ការ​ទាមទារ​ទឹកដី​របស់​ចិន​នៅ​ក្នុង​តំបន់ រួម​ទាំង​កោះ​តៃវ៉ាន់​ផងដែរ។ រដ្ឋមន្ត្រី​ការពារ​ជាតិប្រទេស​អង់គ្លេស​លោក Ben Wallace បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​នៅ​ក្នុង​ទីក្រុង​តូក្យូ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Nobuo Kishi ថា៖…