អតីតអនុប្រធានាធិបតីលោក Pence ថារដ្ឋាភិបាលលោក Biden បច្ចុប្បន្ន មានជំហទន់ខ្សោយប្រឆាំងនឹងចិន

  បរទេស៖នៅសប្តាហ៍នេះអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បានអំពាវនាវឱ្យមានការបន្ថែមសម្ពាធទៀតទៅលើរដ្ឋាភិបាលក្រុងប៉េកាំង និងធ្វើយ៉ាងណាកុំឲ្យចិនអាចងបង្កើនឥទ្ធិពលរបស់ខ្លួនកាន់តែធំ។ ក្នុងនោះផងដែរលោក Pence ក៏បានលើកឡើងអំពីបញ្ហានៃកោះតៃវ៉ាន់ផងដែរនិងបានព្រមានថារដ្ឋាភិបាលអាមេរិកបច្ចុប្បន្នក្រោមការដឹកនាំរបស់លោក Joe Bidenគឺកំពុងមានភាពទន់ខ្សោយយ៉ាងខ្លាំងចំពោះជំហប្រឆាំងទៅនឹងប្រទេសចិន។   លោកក៏បានទទូចដល់រដ្ឋបាលលោក Biden ដើម្បីពន្លឿនកិច្ចប្រឹងប្រែង ក្នុងការកាត់បន្ថយប្រតិបត្តិការសេដ្ឋកិច្ចអាមេរិក ចេញពីឥទ្ធិពលរបស់ចិន នៅក្នុងឧស្សាហកម្ម ដែលមានសារៈសំខាន់ ចំពោះ…

ការរញ្ជួយដីជាង ២០លើកនៅតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ បណ្តាលឲ្យមានការខូចខាតមួយចំនួនធំ

តៃវ៉ាន់៖ ការរញ្ជួយដីជាង ២០លើក បានអង្រួនតំបន់ឆ្នេរភាគខាងកើតកោះតៃវ៉ាន់ កាលពីព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យមានការខូចខាតមួយចំនួនធំ។ មន្ទីរឧតុនិយមកណ្តាលកោះតៃវ៉ាន់ បានរាយការណ៍ថា ការរញ្ជួយដី ២២លើករយៈពេលជាង ២ម៉ោង បានចាប់ផ្តើមឡើងនៅវេលាម៉ោង ៦ និង៥២ព្រឹក។ រលករញ្ជួយដំបូង ខ្លាំងជាងគេមានកម្រិត ៥.២រ៉ិចទ័រ ក្នុងជម្រៅដី ៥.៩គ.ម ខណៈដែលរលករញ្ជួយផ្សេងទៀត…

គ្រាមួយ ក្នុងសម័យសង្គ្រាមត្រជាក់ដែលអាមេរិកប្រកាស នឹងទទួលស្គាល់កម្មុយនីសចិន

    ប្រវតិ្តសាស្ត្រ:នៅក្នុងការប្រកាសមួយក្នុងចំណោមសុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងសម័យសង្រ្គាមត្រជាក់គឺនាថ្ងៃទី ១៥ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថានៅថ្ងៃទី ១ខែ មករា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកនឹងធ្វើការទទួលស្គាល់ជាផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនងជាមួយតៃវ៉ាន់។ បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យរបស់លោកម៉ៅសេទុងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩ សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្ជាប់ខ្ជួនក្នុងការទទួលស្គាល់របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញអាមេរិចបន្តទទួលស្គាល់និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិនដែលត្រូវបានបង្កើតឡើងដោយឈៀងកៃសេកនៅកោះតៃវ៉ាន់ទៅវិញ។   នៅឆ្នាំ១៩៥០ក្នុងអំឡុងសង្គ្រាមកូរ៉េកងកម្លាំងប្រដាប់អាវុធអាមេរិកនិងទាហានកុម្មុយនីសចិនបានប៉ះទង្គិចគ្នាម្តងដែរហើយនៅកំឡុងទសវត្សឆ្នាំ…

កងកម្មង់ដូ​ដែល​លប​ចូល​ទៅ​ធ្វើ​ឃាត ​ប្រធានាធិបតី ​ហៃទី គឺជា​ក្រុមឃាតករអាជីព​

​កងកម្មង់ដូ​ដែល​លប​ចូល​ទៅ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក ហ្សូវឺណែល​ ម៉ូអ៊ីស៍ កាលពី​ថ្ងៃទី ៧​កក្កដា២០២១ ជា​ក្រុមឃាតករអាជីព​ដែល​មាន​សមាសភាព​២៨​នាក់​ ក្នុង​នោះ​២៦​នាក់​ជា​ជនជាតិ​កូឡុំប៊ី។ នេះ​បើ​តាម​គូស​បញ្ជាក់​របស់​អគ្គស្នង​ការ​ប៉ូលិស​ហៃទី លោក ឡេអុង ឆាល Leon Charles នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ដោយ​លម្អិត​ថា ក្រុមឃាតករ​បរទេស​បាន​ចូល​ក្នុង​ប្រទេស​ហៃទី​ដើម្បី​សម្លាប់​ប្រធានាធិបតី​។ ពេល​នេះ​ប៉ូលិស​ហៃទី​ចាប់​បាន​ ជនជាតិ​អាមេរិក​ដើម​កំណើត​ហៃទីពីរ​នាក់ ​ជនជាតិ​កូឡុំប៊ី​១១នាក់។ ជនដៃដល់​ជាតិ​កូឡុំប៊ី​បីនាក់​ត្រូវ​បាន​សម្លាប់…

រយៈពេល៥ខែ មានភ្ញៀវអន្តរជាតិជាង ៩ ម៉ឺននាក់ បានធ្វើដំណើរចូលមកកម្ពុជា

ភ្នំពេញ៖ តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់…

ជប៉ុន និងសហរដ្ឋអាមេរិកគួរតែរួមដៃគ្នាការពារកោះតៃវ៉ាន់ពីការឈ្លានពាន, នេះបើតាមឧបនាយករដ្ឋមន្ត្រីជប៉ុន

  (តូក្យូ)៖ ឧបនាយករដ្ឋមន្ត្រីជប៉ុន លោក Taro Aso បាននិយាយថាជប៉ុន និងសហរដ្ឋអាមេរិកត្រូវតែរួមដៃគ្នាដើម្បីការពារកោះតៃវ៉ាន់ពីការឈ្លានពានណាមួយសំណាក់ចិន ហើយដែលការអត្ថាធិប្បាយបែបនេះបានធ្វើឱ្យចិនខឹងសម្បាយ៉ាងខ្លាំង។ ការលើកឡើងបែបនេះរបស់លោក Aso ធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times ដោយផ្អែកលើប្រភពមិនបញ្ចេញឈ្មោះបានអះអាងថា សហរដ្ឋអាមេរិក និងជប៉ុនបានដឹកនាំការធ្វើសមយុទ្ធយោធាមួយ ជាការត្រៀមលក្ខណៈសម្រាប់ជម្លោះជាមួយចិន ជុំវិញកោះតៃវ៉ាន់។…

លោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យ

(Reuters) – នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិនលោក Xi Jinping បានសន្យានឹង “បង្រួបបង្រួម” ឲ្យពេញលេញជាមួយកោះតៃវ៉ាន់​ ហើយបានប្តេជ្ញាថានឹង “កំចាត់ចោល” រាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យនៅកោះនេះជាផ្លូវការ ដោយប្រកាន់យកជំហរតឹងរឹងមួយក្នុងថ្ងៃខួបកំណើត ១០០ ឆ្នាំ របស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។ ប្រទេសចិនចាត់ទុកទឹកដីកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន និងក្រោមការគ្រប់គ្រងរបស់លោក Xi Jinping…

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិជប៉ុន៖ ​វាជាការ​ចាំបាច់​ដែល​យើង​ត្រូវ​«ភ្ញាក់​ខ្លួន» ដល់​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិជប៉ុន​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​អំពីការ​កើនឡើង​នៃ​ការ​គំរាមកំហែងដែល​បណ្តាល​មក​ពី​ការ​សហការ​គ្នា​រវាងចិន​និង​រុស្សី ហើយ​លោក​បាន​បញ្ជាក់ថា នេះជាការ​ចាំបាច់​ដែល​យើង​ត្រូវ​«ភ្ញាក់​ខ្លួន» ដល់​ការ​ដាក់​សម្ពាធរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​កោះ​តៃវ៉ាន់​និង​ការពារ​ដែន​កោះ​នោះ «ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ»។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ថ្លែងទៅ​កាន់​វិទ្យាស្ថាន​ស្រាវជ្រាវ Hudson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អនុរដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក​ Yasuhide Nakayama បាន​ចោទ​ជា​សំណួរទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ជា​ច្រើន​ដែល​រួម​មានប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​ផង​ដែរ​ដែល​បាន​អនុវត្ត​នូវ​គោល​នយោបាយ​«ចិន​មួយ» ដែល​បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជំនួស​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​របស់​តៃវ៉ាន់ ចាប់​តាំង​ពី​ទសវត្សរ៍១៩៧០​មក ​គួរតែ​នៅ​ប្រកាន់​យក​ជំហរ​បែប​នេះ​ឬ​យ៉ាង​ណា​នោះ។ លោក​អនុ​រដ្ឋមន្ត្រី​រូប​នេះ​បាន​ចោទ​ជា​សំណួរនៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ថា​«តើ​វាត្រឹម​ត្រូវ​ដែរ​ឬ​ទេ?» ។ លោក​បាន​និយាយ​ដោយ​សំដៅ​ថា​តើមនុស្ស​ជំនាន់​ក្រោយនឹង​វាយ​តម្លៃ​ទៅ​លើ​អ្នកធ្វើ​គោលនយោបាយស្តី​ពី​បញ្ហា​នេះ​យ៉ាង​ដូច​ម្តេច​នោះ។…

ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក

ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជ និងមានចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស។ ប្រភេទនេះទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកដែលវាធ្លាប់ស្វែងរកចំណី និងរស់នៅ។ ខ្លាពពកត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់នៅក្នុងពិភពលោក។ ខ្លាពពកចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ។ ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ។ ជាធម្មតា វាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិន ដែរ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស…

ប្រទេស​ជប៉ុន ​នឹង​ផ្តល់វ៉ាក់សាំង​បង្ការ​កូវីដ១៩​ដល់​កោះតៃវ៉ាន់​និង​​បណ្តា​ប្រទេស​នៅក្នុងតំបន់អាស៊ាន

ប្រទេស​ជប៉ុន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា​ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​កូវីដ១៩​របស់​ក្រុមហ៊ុន​AstraZeneca​ ចំនួន​២លាន​ដូស​បន្ថែម​ទៀត​ដល់​កោះតៃវ៉ាន់​និង​វៀតណាម​ហើយ​នឹង​មាន​ការ​រៀបចំ​ផ្តល់​ឲ្យ​ប្រទេស​ថៃ​ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី​និង​ហ្វីលីពីន​ដោយ​ប្រទេស​នីមួយៗទទួល​បាន​ចំនួន១លាន​ដូស។​នេះបើតាមទីភ្នាក់ងារព័ត៌មាន​ Reuters។​ ជំនួយ​ដោយ​ផ្ទាល់​ដែល​នឹង​ជួយ​ឲ្យ​ប្រទេស​ជប៉ុនបង្កើន​ឥទ្ធិពល​ការទូត​នៅ​ក្នុង​តំបន់​អាស៊ី នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​ប្រទេស​អ្នក​មាន​បាន​ខិតខំ​ផ្តល់​វ៉ាក់សាំង​កាន់តែ​ច្រើន​ឡើង​ដល់​កម្មវិធី​COVAX​ របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​បំពេញ​ការ​ខ្វះខាត​ចំនួន​២០០​លាន​ដូស។​ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក ​Toshimitsu Motegi​ បាន​និយាយ​ថា​ជប៉ុន​នឹង​ចាប់ផ្តើម​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​១១​លាន​ដូស​នៅ​ក្នុង​តំបន់​នានា​រួមទាំង​តំបន់​អាស៊ី​អាគ្នេយ៍​តំបន់​អាស៊ី​ភាគ​នីរតី​និង​បណ្តា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​តាម​រយៈ​កម្មវិធី​ COVAX ​រួម​គ្នាដោយ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្កដា​ទៅ។​ជប៉ុន​បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​និង​វ៉ាក់សាំង​ចំនួន​៣០​លាន​ដូស​ដល់​កម្មវិធី​COVAX ​ហើយ​បាន​និយាយថានៅ​ខែ​នេះ​ការ​ដឹក​ជញ្ជូន​ដោយ​ផ្ទាល់​របស់​ខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​កំពុងរៀបចំ​ឡើង​ក្រៅ​ពី​កម្មវិធី ​COVAX​ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​ផ្គត់ផ្គង់។ នៅ​ដើម​ខែ​នេះ​ជប៉ុន​បានផ្តល់​វ៉ាក់សាំង​ចំនួន​ជាង​១,២ដូស​ដល់​កោះ​តៃវ៉ាន់​បន្ទាប់​មកគឺ​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​២,៥លានដូស​ដល់ដែន​កោះនេះ​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែនដី​របស់​ខ្លួន។​ប្រទេស​លីទុយអានី​ (Lithuania)​ ក៏​កំពុង​ផ្តល់​វ៉ាក់សាំង​ចំនួន​២​ម៉ឺន​ដូស​ដល់​កោះ​តៃវ៉ាន់​ដែរ។​កោះ​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ពី​ការ​រារាំង​មិន​ឲ្យ​ខ្លួន​ទទួល​បាន​វ៉ាក់សាំង​ពី​បរទេស​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​