តៃវ៉ាន់ថាសំណើសុំចូលជាសមាជិក CPTPP នឹងជួបហានិភ័យ បើចិនចូលបានមុន

(តៃប៉ិ)៖ សំណើស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬ CPTPP អាចនឹងជួបហានិភ័យ ប្រសិនបើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង នេះបានមុន។ នេះបើតាមប្រធានកិច្ចចរចាពាណិជ្ជកម្មនៃកោះតៃវ៉ាន់ លោក John Deng។ តៃវ៉ាន់បានដាក់ពាក្យស្នុំសុំជាផ្លូវការដើម្បីចូលជាសមាជិក CPTPP កាលពីថ្ងៃពុធ ទី២២ ខែកញ្ញានេះ តែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីចិនបានដាក់សំណើសុំ ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះជាផ្លូវការ។ លោក…

វ័យកាន់តែចាស់ Jerry Yan ហៅ តាវ មីងស៊ឺ កាន់តែសង្ហា រឿងស្នេហាក៏មិនទាន់មាន

កន្លងទៅប្រមាណ ២០ឆ្នាំមកហើយ ចាប់តាំងពីរឿងភាគដ៏ល្បី «Meteor Garden» បានចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០១ និងទទួលបានការគាំទ្រពីសំណាក់​ទស្សនិកជន​ទាំងក្នុង​ប្រទេស ​និងក្រៅប្រទេសជាច្រើន។ ចាប់អារម្មណ៍សង្កេតឃើញថា នាពេលបច្ចុប្បន្ន តួអង្គសម្ដែងដែលជាសមាជិកក្នុងក្រុម F4 ទាំង ៣ មានដូចជាលោក Ken Chu, Vic Zhou និង…

សហ​រដ្ឋ​អាមេរិក​​គាំទ្រ​ប្រទេស​លីទុយអានី​ប្រឆាំង​នឹងចិន

សហ​រដ្ឋ​អាមេរិក​កំពុង​គាំទ្រ​ប្រទេស​លីទុយអានី​ប្រឆាំង​អ្វី​ដែល​មន្ត្រី​អាមេរិក​ហៅ​ថា​ ​«អាកប្បកិរិយា​បង្ខិតបង្ខំ»​របស់​ចិន​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វីលនីញូស​ ថ្មីៗ​នេះ ​បាន​ក្លាយ​ជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ​ចាប់តាំង​ពីឆ្នាំ​២០០៣​ ដែល​អនុញ្ញាត​ឱ្យ​តៃវ៉ាន់​បើក​ការិយាល័យ​តំណាង។​ កាលពី​ថ្ងៃ​ពុធ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​និង​រដ្ឋមន្ត្រី​ការ​បរទេស​លីទុយអានី​លោក ​Gabrielius Landsbergis ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ក្រសួង​ការ​បរទេស​ស.រ.អា.។ ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវនាវ​នៅ​ថ្ងៃ​ទី​ ២១​ខែ​សីហា ​ដែល​លោក ​Blinken​ បាន​បង្ហាញ​សាមគ្គី​ភាព​ដែក​ថែប​របស់​អាមេរិក​ជាមួយ​ប្រទេស​លីទុយអានី​នៅ​ចំពោះ​មុខ​«អាកប្បកិរិយា​បង្ខិត​បង្ខំ»​របស់​ចិន។​ លោក​…

សហរដ្ឋអាមេរិក និងអង់គ្លេសនឹងផ្តល់នូវបច្ចេកវិទ្យា និងបន្ថែមសមត្ថភាពក្នុងការដាក់ពង្រាយនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរទៅដល់អូស្ត្រាលី

(Reuters) – នៅថ្ងៃពុធនេះ សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស និងអូស្ត្រាលីបាននិយាយថា ពួកគេនឹងបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលនឹងពាក់ព័ន្ធនឹងការរួមចំណែកជួយឲ្យទីក្រុង Canberra ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈដែលឥទ្ធិពលរបស់ចិនលើតំបន់នេះកើនឡើង។ ក្រោមភាពជាដៃគូដែលប្រកាសដោយប្រធានាធិបតីលោក Joe Biden នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison…

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើសុំកញ្ចប់ថវិកាបន្ថែម ៩ពាន់លានដុល្លារទុកទិញអាវុធទំនើបៗ ប្រឈមមុខនឹងចិន

(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់បានស្នើសុំកញ្ចប់ថវិកាបន្ថែមប្រមាណ ៩ ពាន់លានដុល្លារបន្ថែមលើវិស័យការពារជាតិសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាវុធទំនើបៗ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងពីចិន។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ កញ្ចប់ថវិការខាងលើនឹងត្រូវប្រើប្រាស់ដោយផ្តោតសំខាន់ទៅលើការទិញមីស៊ីល ប្រភេទគ្រូសមីស៊ីល និងនាវាចម្បាំងថ្មីៗ។ ប៉ុន្តែទន្ទឹម គ្នាកញ្ចប់ថវិការទាំងនេះក៏ត្រូវបានគេរំពឹងថានឹងហូរចូលទៅក្នុងហោប៉ាវរបស់សហរដ្ឋអាមេរិក ដែលជាអ្នកលក់អាវុធ ដ៏ធំរបស់តៃវ៉ាន់ផងដែរ។ សំណើរនៃកញ្ចប់ថវិការបន្ថែមខាងលើរបស់ក្រសួងការពារជាតិតៃវ៉ាន់ ត្រូវបានគេរំពឹងខ្ពស់ថានឹងត្រូវសភាតៃវ៉ាន់អនុម័ត ដ្បិតគណបក្សកាន់អំណាចរបស់ លោកស្រីប្រធានាធិបតី Tsai…

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចោទចិនថានៅតែបន្តសម្លុតគំរាមនៅតំបន់សមុទ្រចិនខាងត្បូង

(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃអង្គារ ទី២៤ ខែសីហានេះបានចោទប្រកាន់ចិនថានៅតែបន្តសម្លុតគំរាមកំហែងនៅក្នុង តំបន់សមុទ្រចិនខាងត្បូង តែទន្ទឹមគ្នាលោកស្រីសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រដល់សេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការអត្ថាធិប្បាយខាងលើរបស់លោកស្រី Kamala Harris ធ្វើឡើងកំឡុងពេលថ្លែងសុន្ទរកថានាឱកាសលោកស្រីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី មុនបន្តធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ។ លោកស្រីអនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា «យើងដឹងថាទីក្រុងប៉េកាំងនៅតែសម្លុតគំរាមកំហែង…

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលជាផលិតផលនៅក្នុងស្រុក

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃចន្ទ ទី២៣ ខែសីហានេះ បានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលជាផលិតផលនៅក្នុងស្រុក ដើម្បីបង្ហាញពីទំនុកចិត្ត និងសុវត្ថិភាព។ រដ្ឋាភិបាលកោះតៃវ៉ាន់ កាលពីខែកក្កដាកន្លងទៅ បានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Medigen ជាផ្នែកមួយនៃផែនការពង្រឹងស្វ័យភាពក្នុងការចាក់វ៉ាក់សាំងដោយខ្លួនឯង…

កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន ,នេះបើតាមសម្តី ប្រធានាធិបតីសហរដ្ឋអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន នៅពេលនិយាយអំពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈដែលការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានបង្កើនការសង្ស័យទៅលើការប្តេជ្ញាសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្ត។ លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC ថា «វាមានភាពខុសគ្នាជាមូលដ្ឋានរវាងកោះតៃវ៉ាន់…

ជនខិលខូចអាចស្កាត់យកទិន្នន័យមានដូចជា សំឡេង និងវីដេអូពីឧបករណ៍បច្ចេកវិទ្យា (IoT)

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងនៅក្នុងកម្មវិធីសម្រាប់គ្រប់គ្រងឧបករណ៍បច្ចេកវិទ្យាមានដូចជា វីដេអូកាមេរ៉ា និងឧបករណ៍សម្រាប់ឃ្លាំមើលកុមារ ប្រភេទអត់ប្រើខ្សែ (wireless) ដែលអាចឱ្យជនខិលខូចស្កាត់យកសំឡេង ឬវីដេអូ ពីឧបករណ៍ទាំងនោះបាន។ កម្មវិធីដែលមានភាពចន្លោះប្រហោងនេះគឺជាកម្មវិធីដែលបានបង្កើតឡើងដោយក្រុមហ៊ុន ThroughTek របស់កោះតៃវ៉ាន់ ហើយដែលត្រូវបានប្រើជាមួយនឹងឧបករណ៍បច្ចេកវិទ្យារាប់រយលានគ្រឿងរបស់ក្រុមហ៊ុនធំៗរាប់បញ្ចូលទាំងក្រុមហ៊ុន Xiaomi ផងដែរ។ ទោះបីជាការវាយប្រហារនេះទាមទារឱ្យជនអនាមិកមានចំណេះដឹងច្រើនទាក់ទងទៅនឹងដំណើរការរបស់កម្មវិធីក្ដី ក៏ក្រុមហ៊ុន ThroughTek បានប្រកាសឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រសិនបើក្រុមហ៊ុនរបស់ឧបករណ៍បានធ្វើការកែសម្រួលកម្មវិធីហើយនោះ។ នេះមិនមែនជាលើកទីមួយទេដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញពីភាពចន្លោះប្រហោងជាមួយនឹងកម្មវិធីឧបករណ៍បច្ចេកវិទ្យា…

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនព្រមានឱ្យកោះតៃវ៉ាន់ មើលការដួលរលំរបស់អាហ្វហ្កានីស្ថានជាគំរូ

  (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សារដ្ឋចិន Global Times បានព្រមានកោះតៃវ៉ាន់ឱ្យចេះរៀនសូត្រពីព្រឹត្តិការណ៍នៃការដួលរលំរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលមានសហរដ្ឋអាមេរិក ជាខ្នងបង្អែក។ ការព្រមានបែបនេះរបស់ Global Times ធ្វើឡើងបន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មី ខណៈសហរដ្ឋអាមេរិកបានសម្រេចចិត្តដោះដៃប្រទេស មួយនេះដែលខ្លួនបានបណ្ដុះបណ្ដាលអស់ជាង២០ឆ្នាំមកនេះ។ បើតាម Global Times កោះតៃវ៉ាន់គួរតែរៀនសូត្រពីព្រឹត្តិការណ៍អាហ្វហ្កានីស្ថាន ហើយដឹងឱ្យច្បាស់ថាបើសង្រ្គាមផ្ទុះឡើង សហរដ្ឋអាមេរិកមិនអាចជួយការពារពួកគេ…