អ៊ីចឹងតើ បានត្រជាក់ណាស់!..

ភ្នំពេញៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញពីតារាង នៃការបង្ហាញពីស្ថានភាពសីតុណ្ហភាព អប្បបរមា នៅតាមបណ្តារាជធានី-ខេត្តដូចខាងក្រោម៖

អ្វីដែលអ្នកមិនគួរធ្វើនៅពេលឈាមច្រមុះ!

ធ្លាប់ទេ នៅពេលមានឈាមហូរតាមច្រមុះចាស់ៗឲ្យហិតដុំដី ឬងើយក្បាលឡើងលើ? នេះគ្រាន់តែជាវិធីសាស្ត្រដែលលឺតាមតៗគ្នាតែប៉ុណ្ណោះ តែធាតុពិតវាមិនមានប្រសិទ្ធភាពដូចអ្វីដែលអ្នកគិតនោះឡើយ។ ជំងឺហូរឈាមតាមច្រមុះជាញឹកញាប់កើតឡើងក្នុងរដូវរងាជាងរដូវក្តៅ ជាពិសេសមនុស្សដែលរស់នៅក្នុងប្រទេសលោកខាងលិចដែលមានអាសធាតុត្រជាក់ខ្លាំង ហើយស្ងួត។ ចំពោះអ្នកដែលកើតបញ្ហាហូរឈាមតាមច្រមុះភាគច្រើនជាមនុស្សដែលមានបញ្ហាអាឡែស៊ីច្រមុះ សម្ពាធឈាមឡើងខ្ពស់ ឬតំណពូជ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកស្ថិតនៅក្នុងចំណោមមនុស្សទាំងអស់នេះគួរតែមានការប្រុងប្រយ័ត្ន ជាពិសេសត្រូវជៀសវាងរឿងមួយចំនួននេះនៅពេលឈាមហូរតាមច្រមុះ។ កុំភ័យស្លនស្លោរ រឿងដំបូងបង្អស់ ដែលវេជ្ជបណ្ឌិតបានណែនាំដល់មនុស្សរាល់គ្នា គឺកុំភ័យស្លន់ស្លោរ។ អ្នកត្រូវចាំថា ការភ័យស្លន់ស្លោរ…

សូមបងប្អូនត្រៀម អាកាសធាតុនឹងចុះត្រជាក់ចាប់ពីថ្ងៃទី១៩ ដល់ ២៣ ខែធ្នូខាងមុខ

ភ្នំពេញៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧ អាកាសធាតុនៅតាមបណ្ដាខេត្តទូទាំងប្រទេស នឹងចុះត្រជាក់ ដើម្បីជ្រាបច្បាស់សូមអានសេចក្ដីប្រកាសក្រសួងដូចខាងក្រោម៖

Update៖ យុវជនម្នាក់យកកូនកាំបិតអារ.កខ្លួនឯង ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ យុវជនម្នាក់បានយកកាំបិតអារ.កខ្លួនឯងបំណងសម្លាប់ខ្លួនតែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មានទីតាំងខាងជើងផ្សាសឡា ជាប់ផ្ទះជួលក្រុមទី២ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា យុវជនរងគ្រោះឈ្មោះម៉ា និកា ហៅចិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ…

ត្រៀមអាវឲ្យក្រាស់ផង! អាកាសធាតុនឹងចុះត្រជាក់បណ្តាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៩ដល់២៣ខែធ្នូខាងមុខនេះ!

​ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ​ដើម្បីជ្រាបច្បាស់សុំអានលិខិតដូចខាងក្រោម៖

រូបមន្តពិសេស អាចកម្ចាត់បញ្ហាសម្រស់ពីរយ៉ាងក្នុងពេលតែមួយ!

ស្នាមអុជខ្មៅ និងអាចម៍រុយ ជាញឹកញាប់ត្រូវបានគេសង្កេតឃើញកើតឡើងនៅលើផ្ទៃមុខ និងដៃ ច្រើនជាងផ្នែកផ្សេងៗទៀតនៃរាងកាយ។ មូលហេតុដ៏ធំបំផុតដែលបណ្តោលឲ្យកើតបញ្ហានេះ គឺកាំរស្មី UV ពីពន្លឺព្រះអាទិត្យដែលធ្វើឲ្យស្បែកផលិតជាតិមេឡានីនច្រើនឡើងៗ ហើយជាតិពណ៌នឹងលេចឡើងនៅលើស្បែកជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃ។ តែទោះជាយ៉ាងណា បញ្ហាសម្រស់ទាំងពីរប្រភេតនេះអាចដោះស្រាយបាន ដោយប្រើប្រាស់រូបមន្តធម្មជាតិងាយៗតែប៉ុណ្ណោះ។ ធាតុផ្សំ៖ ម្សៅរមៀត ១ស្លាបព្រាបបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ របៀបអនុវត្ត៖…

៤ចំណុចដែលមនុស្សស្រីគួរអនុវត្តភ្លាមៗក្រោយពេលឡើងឋានសួគ៌

មានធ្លាប់ងឿងឆ្ងល់ទេ ហេតុអ្វីបានជាមនុស្សមួយចំនួនឆ្លងមេរោគក្រោយពេលឡើងឋានសួគ៌ ទោះបីជាក្នុងខ្លួនពួកគេមិនមានផ្ទុកជំងឺអ្វីសោះ? ហេតុផលដ៏សំខាន់បំផុតដែលបណ្តោលឲ្យអ្នកឆ្លងមេរោគ ឬមិនឆ្លង គឺបញ្ហាអនាម័យ។ ប្រសិនបើអ្នកមិនបានធ្វើអនាម័យឲ្យបានត្រឹមត្រូវបន្ទាប់ពីឡើងឋានសួគ៌នោះទេ ឱកាសនៃការឆ្លងមេរោគបាក់តេរី និងមេរោគផ្សិត នឹងកើនឡើងកាន់តែច្រើន។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការឆ្លងមេរោគ អ្នកគួរតែអនុវត្ត៤ចំណុចនេះភ្លាមៗ ក្រោយពេលឡើងឋានសួគ៌រួច។ ១.នោមភ្លាមៗ ក្នុងអំឡុងពេលឡើងឋានសួគ៌ បាក់តេរីជាច្រើនត្រូវបានប្រមូលផ្តុំនៅត្រង់តំបន់ឯកជនរបស់អ្នក។ ជាពិសេសនៅពេលដែលតំបន់នេះក្តៅ ហើយសើម វាជាឱកាសដ៏ល្អបំផុតសម្រាប់ការលូតលាស់នៃពពួកបាក់តេរី។…

អាមេរិក កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលកម្រិតមធ្យម ខណៈវាជាការរំលោភបំពានលើសន្ធិសញ្ញា ជាមួយរុស្ស៊ី

អាមេរិកៈ ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម ដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្ត ខណៈដែលទង្វើនេះ ត្រូវបានគេមើលឃើញថា បានប្រឆាំងទៅនឹងសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យម (INF) ជាមួយរុស្ស៊ីនាសម័យសង្គ្រាមត្រជាក់។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧។ សន្ធិសញ្ញានេះ ត្រូវបានចុះហត្ថលេខាដោយអាមេរិក និងសហភាពសូវៀត កាលពីឆ្នាំ…

៣ហេតុផល ដែលធ្វើឲ្យអ្នកម្តាយថ្មោងថ្មីឈឺចុងសុដន់ នៅពេលបំបៅដោះកូន

ទំរ៉ាំតែអាចបង្កើតកូនមួយបានស្ត្រីត្រូវអត់ទ្រាំ និងឆ្លងកាត់ឧបសគ្គដ៏មានគ្រោះថ្នាក់ជាច្រើននៅក្នុងអំឡុងពេល៩ខែពេញ។ ក៏ប៉ុន្តែក្រោយពេលសម្រាលកូនហើយឧបសគ្គគឺនៅមិនទាន់អស់នោះទេ ព្រោះអ្នកម្តាយត្រូវជួបបញ្ហាមួយជាច្រើនទៀតក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន។ នៅក្នុងចំណោមបញ្ហាទាំងអស់នោះ មានបញ្ហាមួយដែលអ្នកម្តាយថ្មោងថ្មីភាគច្រើនតែងតែជួបប្រទះ គឺការឈឺចាប់ចុងសុដន់នៅពេលបំបៅដោះកូន។ តើមូលហេតុអ្វីដែលបណ្តោលឲ្យអ្នកម្តាយមានការឈឺចុងសុដន់នៅពេលបំបៅដោះកូន? បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា មូលហេតុធំៗដែលបណ្តោលឲ្យអ្នកម្តាយឈឺចាប់ចុងសុដន់ពេលបំបៅដោះកូនមាន៣យ៉ាង។ ១.ទារកបៅដោះមិនបានត្រឹមត្រូវ ទារកដែលទើបនឹងកើតមកត្រូវចំណាយពេលខ្លះដើម្បីរៀនជញ្ជក់យកទឹកដោះ មិនមែនកើតមកភ្លាមចេះជញ្ជក់បានត្រឹមត្រូវភ្លាមនោះទេ។ ដូចគ្នានេះផងដែរ ឥទ្ធិពលនៃការជញ្ជក់របស់ពួកគេអាចដាក់សម្ពាធខ្លាំងទៅលើចុងសុដន់ ដែលធ្វើឲ្យមានការឈឺចាប់កើតមានឡើង។ ២.ការទទួលទានអាហារមិនទៀងទាត់ ទម្លាប់នៃទទួលទានអាហារមិនទៀងទាត់របស់អ្នកម្តាយធ្វើឲ្យការផលិតទឹកដោះលើសកម្រិត…

គួរស្វែងយល់! ៤សញ្ញាបញ្ជាក់ថាអ្នកកំពុងតែមានជំងឺក្រិនថ្លើមដំណាក់កាលដំបូង

ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ព្រោះវាជាអ្នកកម្ចាត់ជាតិពុលចេញពីចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ ក៏ប៉ុន្តែប្រសិនបើជាតិពុលនៅកកុញច្រើនពេក ថ្លើមច្បាស់ជាគ្មានសមត្ថភាពក្នុងការកម្ចាត់ឡើយ ហើយយូរទៅអាចបង្កឲ្យមានជំងឺថែមទៀត ជាពិសេសជំងឺក្រិនថ្លើម។ ជារឿយៗ អ្នកដែលមានជំងឺក្រិនថ្លើមមិនដែលកត់សម្គាល់ឃើញរោគសញ្ញាដំបូងនោះទេ ដែលបណ្តោលឲ្យជំងឺប្រែក្លាយទៅជាធ្ងន់ធ្ងរ។ ជំងឺក្រិនថ្លើន អាចបង្កឡើងដោយសារតែកត្តាជាច្រើន ដែលបណ្តោលឲ្យកោសិកាថ្លើមចុះខ្សោយ លទ្ធផលថ្លើមនឹងទទួលរងនូវការខូចខាតដែលបង្កើតទៅជាជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើមជាដើម។ ដូច្នេះហើយ ការរកឃើញរោគសញ្ញាដំបូងនៃជំងឺក្រិមថ្លើម គឺជាកត្តាដ៏សំខាន់បំផុត ព្រោះក្រុមគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលវេលា។…