នៅឆ្នាំ ២០១៨ ផ្លែស្វាយរបស់កម្ពុជា នឹងបង្ហាញវត្តមាន នៅសាធារណរដ្ឋកូរ៉េ
នៅឆ្នាំ ២០១៨ខាងមុខនេះ ផ្លែស្វាយរបស់កម្ពុជា នឹងមានក្នុងទីផ្សារកូរ៉េហើយ ខណៈកូរ៉េ នឹងបន្តជម្រុញការវិនិយោគនៅកម្ពុជា រួមទាំងការវិនិយោគក្នុងការធ្វើការកែច្នៃផលិតផលកសិកម្មផងដែរ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម…