រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្តជាង ៦៦ម៉ឺននាក់

តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី…

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ សូមកុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន…

ក្រោយថ្ងៃបុណ្យឈប់សម្រាក៣ថ្ងៃ, កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងកូវីដ-១៩ លើស ៣,០០០នាក់ជាលើកដំបូង

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 លើស ៣,០០០នាក់ ជាលើកដំបូង ខណៈការឆ្លងរាលដាលពាក់ព័ន្ធនឹងថ្ងៃឈប់សម្រាក៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះនៅតែបន្តកើនឡើង។ ករណីឆ្លង COVID-19 ចំនួន ៣,២៧៣ករណីត្រូវបានរាយការណ៍ ហើយក្នុងនោះមាន ៣,២៤៥ករណី ជាករណីឆ្លងនៅក្នុងស្រុក និង ២៨ជាករណីនាំចូល។…

សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *…

ប្រជាជនវ័យចំណាស់នៅប្រទេសជប៉ុន មានអាយុវែង និងធ្វើការរហូតចាស់

រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនមានចំនួនច្រើនឡើងខ្លាំងជាប្រវត្តិសាស្រ្ត ហើយមានមនុស្សវ័យចំណាស់ចំនួនដ៏ច្រើននៅតែត្រូវធ្វើការងារ បើទោះជាហួសវ័យចូលនិវត្តន៍ហើយក៏ដោយ។ ក្នុងឱកាសទិវាគោរពមនុស្សចាស់ដែលជាថ្ងៃឈប់សម្រាករបស់ប្រទេសជប៉ុន ក្រសួងកិច្ចការផ្ទៃក្នុង និងការទំនាក់ទំនងរបស់ជប៉ុនបានផ្សព្វផ្សាយពីលទ្ធផលនៃការជំរឿនពាក់ព័ន្ធនឹងប្រជាជនវ័យចំណាស់ដែលបានរកឃើញថា ចំនួនមនុស្សដែលមានអាយុ 65ឆ្នាំ ឬច្រើនជាងហ្នឹងបានកើនឡើងច្រើនខ្លាំងជាប្រវត្តិសាស្រ្ត ដោយមានចំនួនកើនឡើងដល់ 35.57លាននាក់ ឬគិតជាភាគរយប្រមាណជា 28.1%នៃប្រជាជនទាំងអស់។ តួលេខនេះកើនឡើង 0.4%បើធៀបនឹងឆ្នាំមុន។ ក្រៅពីនេះចំនួនប្រជាជនដែលអាយុ 70ឆ្នាំ ឬច្រើនជាងនោះក៏មានចំណែកលើស 20ភាគរយជាលើកដំបូងដែរ។…

ស្ថានទូត​ចំនួន ១៥ និងតំណាងអង្គការណាតូប្រចាំនៅអាហ្វហ្គានីស្ថានបានជំរុញឲ្យក្រុមតាលីបង់បញ្ឈប់ការវាយលុកផ្នែកយោធា

(Reuters) ៖ – នៅថ្ងៃច័ន្ទ ស្ថានទូត​ចំនួន ១៥ និងតំណាងអង្គការណាតូប្រចាំនៅអាហ្វហ្គានីស្ថានបានជំរុញឲ្យក្រុមតាលីបង់បញ្ឈប់ការវាយលុកផ្នែកយោធារបស់ពួកគេ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមបះបោរនេះនិងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបរាជ័យក្នុងការឯកភាពលើបទឈប់បាញ់នៅក្នុងកិច្ចចរចាមួយនៅទីក្រុង Doha ។ កាលពីចុងសប្តាហ៍ គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្គានីស្ថានបានជួបមេដឹកនាំនយោបាយរបស់ក្រុមតាលីបង់នៅរដ្ឋធានី Qatari ។ ប៉ុន្តែកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមតាលីបង់មិនបាននិយាយពីការបញ្ឈប់អំពើហឹង្សាដែលកំពុងកើនឡើងនៅអាហ្វហ្កានីស្ថាននោះទេ។ ដោយសំដៅទៅលើថ្ងៃឈប់សម្រាកសាសនាមូស្លីមដែលត្រូវនឹងថ្ងៃអង្គារ៍នៅប្រទេសអាហ្វហ្គានីស្ថាន ស្ថានទូតបរទេស​ទាំង ១៥…

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ-បឋមសិក្សាតេជោសន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។  …

ឯកឧត្តម​ ថោង ខុន៖ ក្នុងខែមិថុនា មានភ្ញៀវជាង ៣សែននាក់ ដើរកម្សាន្តទូទាំងប្រទេស កើនឡើង ៧៨,៥៩% ធៀបនឹងខែឧសភា

(ភ្នំពេញ)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ឲ្យដឹងថា ពេញ១ខែមិថុនា មានភ្ញៀវទេសចរជាង ៣សែននាក់ បានដើរកម្សាន្តទូទាំងប្រទេស ដែលចំនួននេះកើនឡើង ៧៨,៥៩% បើធៀបនឹងខែឧសភា។ ឯកឧត្តម​ ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖…

ទើបប្រកាសថ្មីៗក្ដៅ ថ្ងៃឈប់សម្រាកការងារសម្រាប់ឆ្នាំ២០២១

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

តោះទៅដឹង! ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់គ្នា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សេចក្ដីជូនដំណឹង ស្ដីពី ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖