ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់វ័យ២២ឆ្នាំ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ដោយឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា…

ស្នងការនគរបាលខេត្តកំពត ដឹកនាំកម្លាំងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ ខណៈមានភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្ត

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ថា នៅថ្ងៃឈប់សម្រាកនេះមានអ្នកទេសចរណ៍ឆ្លងកាត់ និងមកលេងកំសាន្តរមណីយ៍ដ្ឋាននានាក្នុងខេត្តកំពតច្រើន ក្នុងនោះកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍តាមផ្លូវ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅផងដែរ៕

ការផ្អាកផ្ដល់សេវាបណ្ណបើកបរយានយន្ត ក្នុងថ្ងៃឈប់សម្រាកការងារនៅថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០

ក្រសួងសាធារណការ និងដឹកជញ្ជូនៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ការលើកថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ដើម្បីជ្រាបកាន់តែច្បាស់ សូមអាន និងមើលសេចក្ដីជូនដំណឹងខាងក្រោម៖

តួលេខអ្នកស្លាប់ ពី​ការផ្ទុះ​វីរុស​ថ្មី​​នៅ​ចិនកើនដល់ចំនួន ៨០ នាក់ ខណៈអ្នកឆ្លងច្រើនជាង ២,៧០០ នាក់

ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានពង្រឹងការរឹតត្បិតការធ្វើដំណើរយ៉ាងខ្លាំងក្លា នៅថ្ងៃច័ន្ទនេះ និងបានពន្យារពេលថ្ងៃឈប់សម្រាកសាធារណៈ ដើម្បីទប់ស្កាត់នឹងការរាតត្បាតវីរុសផ្លូវដង្ហើមថ្មី ដែលមកទល់ពេលនេះ បានសម្លាប់ពលរដ្ឋចំនួន ៨០ នាក់ និងអ្នកឆ្លងច្រើនជាង ២,៧០០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។…

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារមិត្តនគរបាលជាតិទាំងពីរ មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំផង..!

ត្បូងឃ្មុំៈ ពិតជាគួរឲ្យសោកស្ដាយ និងស្រណោះពន់ពេក ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់មន្ត្រីនគរបាលជាតិ ០២នាក់ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពួកគាត់ តែងតែ ចុះផ្ដល់អត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ មិនដែលគិតថ្ងៃ បុណ្យឬថ្ងៃឈប់សម្រាកឡើយ ។ បងប្អូននៅស្រុកត្បូងឃ្មុំច្បាស់ជាស្គាល់គាត់ច្បាស់៕

ប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ សល់ត្រឹមតែ២២ថ្ងៃប៉ុណ្ណោះ

ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្ដេញសង្គម បានឲ្យដឹងថា អនុក្រឹត្យ ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ បានកាត់បន្ថយថ្ងៃឈប់សម្រាកមកនៅត្រឹម២២ថ្ងៃតែប៉ុណ្ណោះ ពោលគឺបានកាត់បន្ថយអស់ចំនួន៦ថ្ងៃ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ នេះ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃ០២ សីហា ឆ្នាំ២០១៩៕

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់អ្នករស់នៅភ្នំពេញ

សេចក្ដីជូនដំណឹង ស្ដីពីការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់អ្នករស់នៅភ្នំពេញ ដើម្បីជ្រាបកាន់តែច្បាស់ សូមមើល និងអានខ្លឹមសារខាងក្រោម៖

កម្មករ កម្មការិនីទាំងអស់មានដឹងថ្ងៃឈប់សម្រាក ពិធីបុណ្យភ្ជុំបិណ្ឌហើយឫនៅ?

ដើម្បីជ្រាបកាន់តែច្បាស់សូមអាន និងមើលសេចក្តីជូនដំណឹង លេខ ០៣១/១៩ ក.ប/ស.ជ.ណ.អ.ធ.ក ស្តីពី ថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ ខាងក្រោម៖