តើលោក ពូទីន ទាញសម្មតិកម្មបែបណា, ទើបសម្រេចចិត្តវាយអ៊ុយក្រែន?

  ហេតុអ្វីលោក ពូទីន វាយអ៊ុយក្រែន? ចម្លើយដ៏សាមញ្ញមួយ នោះគឺលោកស្គាល់លោកខាងលិចច្បាស់ជាងនរណាៗទាំងអស់។ បើលោក ដឹងថា បើអឺរ៉ុប និងអាមេរិកនឹងចូលជួយអ៊ុយក្រែន លោកក៏ប្រហែលជានឹងមិនហ៊ានបើកប្រតិបត្តិយោធានោះដែរ។ កាលពីឆ្នាំ២០២១ ៣៨ភាគរយនៃហ្គាសដែលអឺរ៉ុបប្រើគឺទិញពីរុស្ស៊ី រីឯអាមេរិក នៅស្ទាក់ស្ទើរនៅឡើយ ក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ព្រោះថាបើធ្វើបែបនេះនោះសេដ្ឋកិច្ចអាមេរិកដែល កំពុងជួបអតិផរណាស្រាប់ទៅហើយ នឹងកាន់តែយ៉ាប់…

ប្រធានាធិបតីបេឡារុស ព្រមានលោកខាងលិចពីសង្រ្គាមលោកលើកទី៣ ខណៈកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ប្រុងជើងការជាស្រេច

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានលោកខាងលិចថាការដាក់ទណ្ឌកម្មជ្រុលហួសហេតុ អាចនឹងបង្ខំឱ្យរុស្ស៊ីឈានជើងចូលក្នុងសង្រ្គាមលោកលើកទី៣។ ការព្រមានបែបនេះរបស់លោក Lukashenko ធ្វើឡើងខណៈលោក ពូទីន បញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ីស្ថិតក្នុងលក្ខណៈប្រុងជើងការខ្ពស់ ត្រៀមខ្លួនប្រយុទ្ធ នៅចំពោះមុខសកម្មភាពអមិត្តរបស់លោកខាងលិច។ លោក Lukashenko បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន, មានការលើកឡើងជាច្រើនពីការប្រឆំាងវិស័យធនាគារ, ឧស្ម័ន,…

អាមេរិក​ និង​អង្គការ​ណា​តូ​បាន​ថ្កោលទោសលោក Putin ក្នុង​ការ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​​ក្នុង​កម្រិត​ខ្ពស់

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​ និង​អង្គការ​ណា​តូ​កាលពី​ថ្ងៃអាទិត្យបាន​ថ្កោលទោស​ បទបញ្ជា​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ក្នុង​ការ​ត្រៀម​កម្លាំង​នុយក្លេអ៊ែរ​របស់​លោក​ក្នុង​កម្រិត​ខ្ពស់​ថា ​ជា​រឿង​គ្រោះថ្នាក់ និង​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន ខណៈ​ដែល​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​នឹង​មិន​រុញរា​ក្នុង​ការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​វិស័យ​ថាមពល​របស់​រុស្ស៊ី​នោះ​ទេ​។ ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Linda Thomas-Greenfield បាន​ប្រាប់​កម្មវិធី Face the Nation របស់​ទូរទស្សន៍ CBS…

​លោក Vladimir Putin បាន​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​ទប់ដោយ​រួម​ទាំង​អង្គភាព​កម្លាំង​នុយក្លេអ៊ែរ

ស្ស៊ី៖ ខណៈ​ភាព​តានតឹង​ចេះតែ​រីក​ធំ​រវាង​អឺរ៉ុប​ខាងកើត​មួយ​នេះ និង​លោក​ខាង​លិច​ជុំវិញ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​បញ្ជា​ឲ្យ​ត្រៀម​កម្លាំង​ទប់ដោយ​រួម​ទាំង​អង្គភាព​កម្លាំង​នុយក្លេអ៊ែរ ក្នុង​ការ​ត្រៀម​បង្ការ​កម្រិត​ខ្ពស់​កាលពី​ថ្ងៃអាទិត្យ ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​ហៅថា ​ជា​សេចក្ដីថ្លែងការណ៍​ឈ្លានពាន​ដឹកនាំ​ដោយ​មហា​អំណាច​សម្ព័ន្ធ​ណា​តូ​។ សកម្មភាព​នេះ​មានន័យថា លោក Putin បាន​បញ្ជា​ឲ្យ​អង្គភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​រុស្ស៊ី បង្កើន​ការ​ត្រៀម​ខ្លួន​ឲ្យ​កាន់តែ​ពេញលេញ​ថែមទៀតក្នុង​ការ​វាយប្រហារ​ ដែល​បង្កើន​ការ​គំរាម​កំហែង​ដែល​ភាព​តានតឹង​នេះ​អាច​ពុះ​កញ្ជ្រោល​ខ្លាំង ផ្ទុះ​ចេញ​ជា​សង្គ្រាម​នុយក្លេអ៊ែរ។ មេដឹកនាំ​រុស្ស៊ី​ក៏បាន​លើកឡើង​ពី​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ​ដែល​កំពុង​ប៉ះទង្គិច​ខ្លាំង​ដែល​ត្រូវ​បាន​ដាក់​ដោយ​លោក​ខាង​លិច​ប្រឆាំង​នឹង​រុស្ស៊ី រួម​ទាំង​លោក…

រុស្ស៊ី វាយអ៊ុយក្រែន ត្រឹមតែប៉ុន្មានថ្ងៃនេះ ចំណាយប្រាក់អស់ ៨០ពាន់លានដុល្លារអាមេរិក

សង្រ្គាមអ៊ុយក្រែនឥរុស្ស៊ីបានឈានចូលដល់ថ្ងៃទី៤ហើយ ខណៈការបាញ់ប្រហារយ៉ាងខ្លាំង ត្រូវបានគេឃើញនៅក្នុងរដ្ឋធានីគៀវ។ កងទ័ព​អ៊ុយក្រែន ​កំពុង​ប្រយុទ្ធ​ជាមួយ​ទាហាន​រុស្ស៊ីយ៉ាង​ពេញទំហឹង ហើយមានការភ័យខ្លាចថា សង្រ្គាមនេះអាចនឹងបន្តរយៈពេលប៉ុន្មានថ្ងៃទៀត។ ទន្ទឹមនឹងនោះ សមាជិកសភាសហភាពអឺរ៉ុបលោក Riho Terras បានធ្វើការអះអាងដ៏គួរឲ្យចាប់អារម្មណ៍អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោក​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុងមានការ​ខឹងសម្បា​យ៉ាងខ្លាំង។ លោក ពូទីន គិត​ថា…

កូរ៉េខាងជើង ថាអាមេរិក ជាដើមហេតុធ្វើឱ្យផ្ទុះសង្រ្គាម នៅអ៊ុយក្រែន

(ព្យុងយ៉ាង)៖ កូរ៉េខាងជើង បានថ្កោលទោស និងចោទប្រកាន់ថាសកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាដើមហេតុបង្កឱ្យមានវិបត្តិអ៊ុយក្រែន រហូតផ្ទុះទៅជាសង្រ្គាមដូចសព្វថ្ងៃ។ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះត្រូវបានគេរាយការណ៍ថាទំនងជាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ចំពេល មានការបារម្ភថាទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសដែលពិភពលោក កំពុងផ្តោតលើសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី ដើម្បីបង្កើនការអភិវឌ្ឍ មីស៊ីល និងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ក្រសួងការបរទេសកូរ៉េខាងជើងបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះថា «ដើមហេតុ ដែលហេតុដែលបង្កឱ្យមានវិបត្តិអ៊ុយក្រែន គឺមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក…

កូរ៉េខាងត្បូងថា នឹងដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញការឈ្លានពានអ៊ុយក្រែន

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានប្រកាសថាទីក្រុងសេអ៊ូល នឹងចូលរួមជាមួយប្រទេសផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការធ្វើប្រតិបត្តិការយោធាឈ្លានពានប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានចេញបញ្ជាឲ្យបើកប្រតិបត្តិយោធាពិសេសមួយ ទៅលើតំបន់ភាគខាងកើត (អ៊ុយក្រែន) កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង…

ជប៉ុន សម្រេចដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពក្នុងប្រទេសអ៊ុយក្រែន

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថាប្រទេសរបស់លោកកំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសកម្មភាពរបស់ ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការហាមឃាត់ការចេញមូលបត្របំណុលរុស្ស៊ី និងបង្កទ្រព្យសម្បត្តិនៃបុគ្គលរុស្ស៊ី មួយចំនួននៅក្នុងប្រទេសជប៉ុន។ បើតាមលោក Fumio Kishida សកម្មភាពរបស់រុស្ស៊ីបានរំលោភបំពានអធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយលោកផ្ទាល់បានអំពាវនាវឱ្យរុស្ស៊ី ត្រឡប់មករកតុចរចាដោះស្រាយបញ្ហាតាមផ្លូវការទូត។ ប៉ុន្តែ ព្រមពេលជាមួយគ្នា…

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើតំបន់ផ្ដាច់ខ្លួនពីរ នៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាហើយលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មលើតំបន់ផ្ដាច់ខ្លួន ពីរ នៅភាគខាងកើតប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយក្រុមឧទ្ទាមគាំទ្ររុស្ស៊ី។ បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki, លោក បៃដិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិក…

ជប៉ុន ព្រមានពីការដាក់ទណ្ឌកម្ម ខណៈមានការព្រមានថារុស្ស៊ីនឹងឈ្លានពាន អ៊ុយក្រែន ក្នុងសប្ដាហ៍នេះ

(តូក្យូ)៖ ជប៉ុនអាចនឹងចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែនមែននោះ។ នេះជាការព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Yoshimasa Hayashi)។ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ លោក Yoshimasa Hayashi បានសង្កត់ធ្ងន់ថា « ជប៉ុនកំពុងស្វែងរកដំណោះស្រាយ តាមរយៈកិច្ចសន្ទនាការទូត …តែប្រសិនការឈ្លានពានរបស់រុស្ស៊ីកើតឡើងមែន នោះជប៉ុននឹងចាត់វិធានការយ៉ាងសមស្រប ក្នុងនោះរួមមានទាំង…