ភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងពីយប់ បណ្ដាលឲ្យជន់លិចផ្លូវជាតិលេខ៦

កំពង់ធំៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ យប់ ឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង ១២អាធ្រាត្រដល់វេលាម៉ោង ៣ទៀបភ្លឺ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងកម្រិតបរិមាណ ១១០,៨ មីលីម៉ែត្រ នៅភ្នំសន្ទុក និងតំបន់ជុំវិញ បណ្តាលឲ្យមានជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗនៅភូមិកកោះ និងភូមិជាយស្បៃ…

អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តចុះកាយបើក មុខទឹកក្នុងស្រុកមង្គលបូរី ធ្វើឲ្យស្ថានភាពទឹកជំនន់ មានសភាពធូរស្រាល

ជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ ដែលបានជន់លិចនៅតំបន់មួយចំនួន លើបណ្តា ក្រុងស្រុកទាំង៩ របស់ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប៉ះពាល់លិចលង់ភូមិឋាន ផ្ទះសម្បែង ផលដំណាំខ្លះ ប្រជាពលរដ្ឋខ្លះត្រូវបាន ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មកដល់រសៀលថ្ងៃ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី ២៩…

ខេត្ត Chaiyaphum របស់ថៃ រងគ្រោះដោយសារទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំមកនេះ

(ឆៃយ៉ាភូមិ)៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានឱ្យដឹងថាផ្ទះប្រមាណ ៣,០០០ខ្នង នៅក្នុងភូមិចំនួន ២៣ របស់ស្រុក Bamnet Narong នៃខេត្ត Chaiyaphum ស្ថិតនៅ ភាគកណ្តាលនៃប្រទេសបានរងការលិចលង់ ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា មិនធ្លាប់កើតមាននោះឡើយ នៅក្នុងរយៈពេល ១០០ឆ្នាំមកនេះ។ បើតាមអាជ្ញាធរស្រុក Bamnet Narong…

សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងចាប់ពីថ្ងៃទី២២ដល់២៦ អាចបង្កជាទឹកជំនន់ក្នុងតំបន់ភូមិសាស្ត្រមួយចំនួន

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ២៥ភាគរយហើយ ខណៈដែលក្រុមការងារបាននិងកំពុងពន្លឿនការសាងសង់

ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ២៥ភាគរយហើយ ខណៈដែលក្រុមការងារបាននិងកំពុងពន្លឿនការសាងសង់ ដោយមិនមានឧបសគ្គរាំងស្ទះឡើយ បើទោះបីជាក្នុងបរិបទកូវីដ១៩ និងមានជំនន់ទឹកភ្លៀងយ៉ាងណាក្តី ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ចំពោះដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយម្យ៉ាងវិញ ទៀតចំពោះបញ្ហាទឹកជំនន់…

ជំនន់ទឹកភ្លៀងក្នុងស្រុកម៉ាឡៃបាននឹងកំពុងជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ

(បន្ទាយមានជ័យ)÷នៅយប់ថ្ងៃសុក្រទី១០ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០:00នាទីកម្លាំងផ្នែកសឹករងម៉ាឡៃដឹកនាំដោយ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំង ចំនួន ១០នាក់ចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ស្ថិតនៅ ភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។…

រដ្ឋបាលរាជធានីភ្នំពេញ បានជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការ ជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យត្រូវតែជីកកាត់ផ្លូវឆេកូ និងផ្លូវទំនប់ Royal Phnom Penh Golf Club ជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់បឹងកប់ស្រូវ បង្ការ ទប់ស្កាត់ទឹកជំនន់លិចនៅផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ខណៈភ្លៀងនៅតែបន្តធ្លាក់។ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ…

កម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់និងកំណត់ យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈក្នុងគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់និងកំណត់ យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈក្នុងគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ដើម្បីធានាទៅដល់ការកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ។ ថ្លែងក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» រាជធានីភ្នំពេញ តាមរយៈវីដេអូនៅ…

គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ផ្ដាច់ជីវិតមនុស្សកើនដល់ជិត ២,០០០នាក់ នៅហៃទី

  (ហៃទី)៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រវាយប្រហារលើប្រទេសហៃទីកាលពីសប្ដាហ៍មុន បានកើនដល់ ១,៩៤១នាក់ហើយ ខណៈប្រទេសមួយនេះ កំពុងប្រឈមមុខនឹងព្យុះត្រូពិច និងគ្រោះទឹកជំនន់។ នេះបើតាមទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទី។ ទីភ្នាក់ងារការពារជនស៊ីវិលនៃប្រទេសហៃទី បានឱ្យដឹងទៀតថាមនុស្សច្រើនជាង ៩,៩០០នាក់ក៏បានរងរបួសដោយសារគ្រោះរញ្ជួយដីខាងលើផងដែរ។ ចំណែកឯ ផ្ទះជាង ៦០,០០០ខ្នងត្រូវបានបំផ្លាញ និង ៧៦,០០០ខ្នងរងការខូចខាត។ គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័របានវាយប្រហារលើតំបន់ប៉ែកនីរតីនៃប្រទេសហៃទីកាលពីថ្ងៃសៅរ៍…

គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​តួ​ក​គី​ ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ដល់​ ៧៧​នាក់ ខណៈ​ មនុស្ស​ ៤៧​នាក់​ផ្សេងទៀត!​កំពុង​បាត់​ខ្លួន​

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ អាជ្ញាធរ​បាន​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​ភ្លាមៗ​ ដែល​បាន​ហូរ​កាត់​ទីក្រុង​មួយ​ចំនួន​ក្នុង​បណ្តា​ខេត្ត​ក្នុង​តំបន់​ Black​ Sea​ ប្រទេស​តួ​ក​គី​កាលពី​ស​ប្តា​ហ៍​មុន​ បាន​កើនឡើង​ដល់​ ៧៧​នាក់​ និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​កំពុង​បន្ត​ស្វែងរក​មនុស្ស​ ៤៧​នាក់​ផ្សេង​ទៀត​ដែល​កំពុង​បាត់​ខ្លួន​។​ ​កាលពី​ស​ប្តា​ហ៍​មុន​ គ្រោះ​ទឹកជំនន់​បាន​នាំ​មក​នូវ​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នេះ​ ខណៈ​ដែល​ភ្លៀង​លាយ​ខ្យល់​យ៉ាង​ខ្លាំង​បាន​បោកបក់​រថយន្ត​រាប់​សិប​គ្រឿង​ និង​កាក​សំណល់​ជា​ច្រើន​នៅ​តាម​ដងផ្លូវ​ ដោយ​បំផ្លាញ​អគារ​ និង​ស្ពាន​ រួម​ទាំង​បាន​បិទផ្លូវ​ជា​ច្រើន​…