កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ

ក្រសួងធនធានទឹកនិងឧតុនិយម ជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ១៤រាជធានី-ខេត្តរបស់កម្ពុជា នឹងមានភ្លៀងខ្លាំង លាយឡំខ្យល់កន្ត្រាក់ និងទឹកជំនន់ នៅថ្ងៃទី ២៧-២៨ តុលាខាងមុខនេះ។

ទឹកស្ទឹងហក់ឡើងខ្លាំងលិចផ្ទះពលរដ្ឋ, ប៉ុស្តិ៍នគរបាល, សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម

ភ្នំពេញៈ នៅវេលាម៉ោង០៦ និង២៦នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ គ្រោះទឹកជំនន់តាមដងស្ទឹងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច ផ្ទះបងប្អូនប្រជាពលរដ្ឋ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សាលារដ្ឋបាលសង្កាត់ស្ពានថ្ម និងទីវត្តអារាម ទីតាំងស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីគ្រោះទឹកជំនន់ខាងលើនេះ តាមរយៈភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅផ្តិតយកទិដ្ឋភាពជាក់ស្តែង…

ទឹកជំនន់ក្នុងភូមិសាស្រ្តស្រុកបាទី បានជន់លិចកំណាត់ផ្លូវជាតិលេខ២ចំនួនពីរកន្លែង

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានអញ្ជើញចូលរួមជាមួយ គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកបាទី ដឹកនាំដោយលោក ភួន ឈីម អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញចុះពិនិត្យ ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្តស្រុកបាទី…

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ផ្ដល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តរតនគិរី ដែលក្នុងនោះរួមមាន៖ អង្ករ១០តោន មី៤០០កេស…

ពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគ បរិភោគពីអាជ្ញាធរខេត្តរតនគិរី

ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត។ ឯកឧត្តម គិត ទ្រី បន្តថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ…

ស្ថានភាពទឹក និងការចុះជួយសង្គ្រោះពលរដ្ឋ ដែលទឹកជំនន់លិចផ្ទះ នៅខេត្តរតនគិរី

រតនគិរីៈ នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ កម្លាំងអធិការប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម និងប្រជាការពារ ចុះជួយសង្គ្រោះប្រជាពលរដ្ឋទឹកជំនន់ នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ស្ថានភាពទឹកទន្លេស្រែពក(លំផាត់) មានកម្ពស់ទឹក ១២.៨០ m ទឹកឡើង ។ កម្ពស់ទឹកត្រូវប្រកាសអាសន្នគឺ១២.៥០ m ៕

ទឹកជំនន់ និងរអិលបាក់ដីផ្ដាច់ជីវិតមនុស្ស១៨នាក់ នៅឯរដ្ឋ Kerala ប្រទេសឥណ្ឌា

(ញូដេលី)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា បានកើនដល់ ១៨នាក់ហើយ នៅថ្ងៃអាទិត្យ ទី១៧ ខែតុលានេះ។ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើរដ្ឋ Kerala តាំងតែពីថ្ងៃសៅរ៍ម្សិលមិញមកម្ល៉េះ ខណៈមកទល់នឹងពេលនេះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។ ចំណែកឯ មនុស្សរាប់សិបនាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនផងដែរ ស្របពេលក្រុមអ្នកជួយសង្រ្គោះក្នុងនោះរួមមានទាំងយោធាកំពុងបន្តប្រតិបត្តិការ ជួយសង្គ្រោះ…

ព្យុះត្រូពិក Kompasu ផ្ដាច់ជីវិតមនុស្ស ១៩នាក់ នៅហ្វីលីពីន

(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ បាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់បង្កឡើងដោយ ព្យុះត្រូពិក Kompasu បានកើនដល់ ១៩នាក់ ខណៈ១៤ នាក់បន្តបាត់ខ្លួននៅឡើយ។ ចំនួនអ្នកស្លាប់ទាំង១៩នាក់ខាងលើ ក្នុងនោះមានភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Ilocos Sur ជាទីដែលជនរងគ្រោះភាគច្រើនស្លាប់ ដោយសារទឹកគួចយកទៅបាត់។ បណ្ដាខេត្តជាច្រើននៅលើកោះ…

សត្វចង្កៀលខ្យងរាប់ពាន់ក្បាលសម្រេចចិត្តកាច់សម្បុកពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ

អង្គការ Bird Life បានឱ្យដឹងនៅរសៀលថ្ងៃ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ថា សត្វចង្កៀលខ្យងរាប់ពាន់ក្បាលសម្រេចចិត្តបន្តពងកូន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បន្ទាប់ពីបានបញ្ចប់រដូវពងកូន ឆ្នាំ២០២០-២០២១ដោយជោគជ័យ ហ្វូងសត្វចង្កៀលខ្យងពេញវ័យមួយចំនួន បានហើរចាកចេញពីសម្បុកទៅទីតាំងផ្សេងៗ ដើម្បីរកចំណីចិញ្ចឹមជីវិត។…

ប្រទេសហ្វីលីពីន៖ មនុស្ស ស្លាប់កើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន ដោយសារព្យុះ ត្រូពិច Kompasu

រដ្ឋាភិបាលប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះ ត្រូពិច Kompasu បានកើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន។ ក្រុមប្រឹក្សាកាត់បន្ថយហានីភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ជន រងគ្រោះភាគច្រើនបានស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគខាង ជើងប្រទេសហ្វីលីពីន និងខេត្ត Palawan ជាខេត្តប្រជុំកោះ។…