គ្រោះទឹកជំនន់ និងរអិលបាក់ដី ផ្ដាច់ជីវិតមនុស្ស ១៦នាក់បន្ថែមទៀតនៅឥណ្ឌា
(ញូដេលី)៖ មនុស្សយ៉ាងហោច ១៦នាក់បានស្លាប់ ហើយរាប់សែននាក់ផ្សេងទៀតត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព បន្ទាប់ពីព្យុះភ្លៀងមូសុងវាយប្រហារលើភាគខាងកើតប្រទេសឥណ្ឌា។ ការរាយការណ៍ពីតួលេខអ្នកស្លាប់ ១៦នាក់ចុងក្រោយខាងលើក្នុងរដ្ឋ West Bengal ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយមនុស្ស១១នាក់ ក្នុងរដ្ឋមួយនេះក៏បានបាត់បង់ជីវិត ផងដែរ ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីបង្កឡើងដោយព្យុះភ្លៀងមូសុង ស្របពេលមនុស្សរាប់សិបនាក់ត្រូវបានជួយសង្រ្គោះ។ ក្នុងឆ្នាំ២០២១នេះ មនុស្សយ៉ាងហោច ២៥០នាក់ហើយបានស្លាប់ ដោយសារគ្រោះទឹកជំនន់…