ការវាយលុកតាមរយៈការផ្ញើសារ SMS កំពុងតែមានការកើនឡើងនៅក្នុងតំបន់អឺរ៉ុប

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែមានការមមាញឹក ធ្វើការវាយប្រហារទៅលើប្រព័ន្ធទូរសព្ទរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់អឺរ៉ុបជាពិសេសនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង តាមរយៈសារ SMS ដែលមានបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគ Roaming Mantis។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានផ្ញើសារក្លែងក្លាយទាក់ទងទៅនឹងការផ្ញើអីវ៉ាន់ ហើយលួចបង្កប់ជាមួយនឹងតំណភ្ជាប់ដែលមានមេរោគដែលអាចចូលទៅក្នុងទូរសព្ទ ដើម្បីលួចយកព័ត៌មានសម្រាប់ចូលទៅក្នុងគណនីធនាគារ។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS នៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រដែលមានមេរោគដែលអាចឱ្យពួកគេលួចយកឈ្មោះសម្គាល់ និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីរបស់ក្រុមហ៊ុន Apple។ សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ…

ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងរឹបអូសគ្រឿងញៀនជាច្រើនគ្រាប់

ស្វាយរៀង ៖ ថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៧នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត១០០០គ្រាប់។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៤…

ក្មេងស្រី អាយុ ១៥ឆ្នាំ ដែលបានចេញពីផ្ទះបាត់ដំណឹង កាលពីថ្ងៃមុន ត្រូវបានរកឃើញវិញហើយ!

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១៦និង១៥ នាទីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ អំឡុងពេលដែលសមត្ថកិច្ចនគរបាលទាំង១៤ខណ្ឌ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងស្រាវជ្រាវស្វែងរកក្មេងស្រីខាងលើនោះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដំណឹងពីអាណាព្យាបាលក្មេងស្រីខាងលើ ដោយបានបញ្ជាក់ថា ក្មេងស្រីឈ្មោះ ស បេឡាណាឌីកា អាចទំនាក់ទំនងបានវិញហើយ (ដោយនាងបើកប្រើទូរស័ព្ទ) និងបានសម្របសម្រួលឲ្យនាងចូលផ្ទះវិញដោយសុវត្ថិភាព។ អាណាព្យាបាលបានបញ្ជាក់បន្ថែមថា មូលហេតុដែលនាងចាកចេញពីផ្ទះ…

អាជ្ញាធរប្រទេសហ្វាំងឡង់ព្រមានពីការលួចយកគណនីហ្វេសប៊ុកតាមរយៈការផ្ញើសារ Messenger

កាលពីពេលថ្មីៗនេះ អាជ្ញាធរប្រទេសហ្វាំងឡង់បានធ្វើការព្រមានឱ្យពលរដ្ឋរបស់ពួកគេមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈការផ្ញើសារដោយក្លែងបន្លំធ្វើជាមិត្តភ័ក្តិដើម្បីលួចយកគណនីហ្វេសប៊ុក។ ទាក់ទងនឹងការបោកបញ្ឆោតនេះ ជាដំបូងជនខិលខូចបានផ្ញើសារតាមរយៈកម្មវិធី Messenger ស្នើសុំឱ្យជនរងគ្រោះផ្ដល់នូវលេខទូរសព្ទដើម្បីចុះឈ្មោះឈ្នះរង្វាន់ធំៗ បន្ទាប់មកពួកគេបានប្រាប់ឱ្យជនរងគ្រោះផ្ដល់នូវកូដសម្ងាត់ OTP ដើម្បីបញ្ជាក់ពីការចុះឈ្មោះ។ នៅពេលដែលជនខិលខូចបានទទួលនូវលេខទូរសព្ទនិងលេខកូដសម្ងាត់ ពួកគេនឹងចូលទៅក្នុងគណនីហ្វេសប៊ុកហើយធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ និងអុីម៉ែល ដើម្បីគ្រប់គ្រងគណនីរបស់ជនរងគ្រោះ។ ជាងនេះទៅទៀត ពួកគេនឹងប្រើគណនីទាំងនោះដើម្បីផ្ញើសារទៅមិត្តភ័ក្តិដែលមាននៅក្នុងគណនីដើម្បីបន្តធ្វើការបោកបញ្ឆោត។ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាគណនីអនឡាញដទៃទៀត អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាមទារឱ្យផ្ដល់នូវលេខកូដសម្ងាត់ OTP ព្រោះក្រុមហ៊ុនភាគច្រើននឹងមិនផ្ញើសារទាមទារឱ្យអ្នកប្រើប្រាស់ផ្ដល់នូវលេខកូដសម្ងាត់នេះទេ។…

ដំណឹងស្វែងរកក្មេងស្រីម្នាក់ បើបងប្អូនប្រជាពលរដ្ឋប្រទះឃើញ សូមរាយការណ៍មកក្រុមការងារប្រចាំបញ្ជា ១១៧ ឬក៏លេខទូរស័ព្ទរបស់អាណាព្យាបាលផ្ទាល់

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង១១និង០២នាទី ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីឈ្មោះ តន់ ធីណា ភេទប្រុស ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ករណីបាត់កូនស្រីឈ្មោះ ស បេឡាណាឌីការ…

ក្នុងឆ្នាំ២០២១ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួន ៦៣០៨ករណី និងរឹបអូសគ្រឿងញៀនប្រមាណ ៨០តោន

ភ្នំពេញ៖ នៅឆ្នាំ២០២១កន្លងទៅ កម្ពុជាយើងនៅតែបន្តទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមា នប្រកបដោយហានិភ័យខ្ពស់បណ្ដាលមកពីគ្រឿងញៀន។ បញ្ហានេះគឺដោយសារតែការកើនឡើងឥតឈប់ឈរនៃការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀននៅលើពិភពលោក និងក្នុងតំបន់។ ជាក់ស្ដែងទោះបីចំនួនករណីគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបបានមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើ សគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោន រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមានភូមិសា ស្រ្តជាប់រាជធានី ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម តាមប្រៃសណីយ៍…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួច

កណ្តាលៈ ករណីលួច កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ចំណុចក្នុងផ្ទះជនរងគ្រោះភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយជនរងគ្រោះ ចំនួន ០១ នាក់ ១-ឈ្មោះវ៉ា ឃាងភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ…

ក្រុមជនខិលខូចកំពុងតែមានការមមាញឹកធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការវាយប្រហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play Store ជាមួយនឹងកម្មវិធីមេរោគ Flubot និង Teabot។ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Bitdefender Labs បានបង្ហាញឱ្យឃើញថា ពួកគេបានរកឃើញសារ ចែកចាយកម្មវិធីមេរោគ…

អាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីជាអនីតិជន

ភ្នំពេញៈ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអនីតិជន ។ ជនសង្ស័យឈ្មោះ ឃន់ ខង ហៅក្រៅ ឡូយ ភេទប្រុស អាយុ ៣៤ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចផ្លូវលំភូមិ មានជ័យ១ សង្កាត់សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដែលបានប្រព្រឹត្តវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ នាង សុខវិចិត្រ ហៅដែន…