អាជ្ញាធរសិង្ហបុរីគំរាមចាត់វិធានការលើធនាគារធំមួយជុំវិញការបោកប្រាស់ដែលរីករាលដាល

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Straits Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរប្រទេសសិង្ហបុរីកំពុងពិចារណាលើវិធានការត្រួតពិនិត្យទៅលើធនាគារដ៏ធំមួយដែលអាចចាត់ទុកជាធនាគារធំទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធនាគារនេះត្រូវបានរងការរិះគន់ថា មិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។ ការបោកបញ្ឆោតជាលើកដំបូងបានកើតឡើងនៅដើមខែធ្នូ ឆ្នាំ២០២១ ហើយកាន់តែរីករាលដាលខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ នៅចុងខែធ្នូ អាជ្ញាធរបានរាយការណ៍ថា ការឆបោកបានប៉ះពាល់ដល់អតិថិជនចំនួន ៤៦៩នាក់ និងបាត់បង់ថវិកាជាង ៦,៣លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងការបោកបញ្ឆោតនេះ…

អាជ្ញាធរ FBI បាន​ចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ QR កូដ

QR កូដ (Quick Response) គឺជាបច្ចេកវិទ្យាដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ឬធ្វើការផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ QR កូដត្រូវបានកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារតែទាំងអាជីវករនិងអ្នកប្រើប្រាស់បានងាកមកប្រើបច្ចេកវិទ្យានេះដើម្បីចៀសវាងពីការប៉ះពាល់ដោយផ្ទាល់។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នព្រោះជនខិលខូចកំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដោយប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅនឹងគេហទំព័រដែលមានមេរោគ…

ទិន្នន័យរបស់អ្នកជំងឺរាប់លាននាក់នៅក្នុងប្រទេសថៃត្រូវបានកំពុងដាក់លក់

កាលពីពេលថ្មីៗនេះសារព័ត៌មាន Bangkok Post បានផ្សព្វផ្សាយឱ្យដឹងថា ទិន្នន័យរបស់អ្នកជំងឺចំនួនប្រមាណ ៣៩លាននាក់របស់មន្ទីរពេទ្យ Siriraj ត្រូវបានលួចទាញយកហើយកំពុងតែត្រូវបានដាក់លក់នៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម Telegram។ ទិន្នន័យដែលបានលួចទាញយកនោះមានដូចជា ឈ្មោះ អាសយដ្ឋាន លេខសំគាល់ខ្លួនសម្រាប់ជនជាតិថៃ លេខទូរសព្ទ ភេទ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានផ្ទាល់ខ្លួនមួយចំនួនទៀត។ ជាងនេះទៅទៀតក្រុមជនខិលខូចក៏បានអះអាងផងដែរថា ទិន្នន័យទាំងនោះរួមមានទាំងទិន្នន័យរបស់អ្នកជំងឺលំដាប់ VIP…

ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដ៏សំខាន់មួយ

កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ 15.2.1 ដើម្បីធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលអាចធ្វើឱ្យទូរសព្ទ iPhone ឈប់ដំណើរការ។ យោងតាមឯកសារផ្នែកសុវត្ថិភាពដែលបានផ្សព្វផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ជាមួយនឹងភាពចន្លោះប្រហោងនេះ ជនខិលខូចអាចបង្កើតឈ្មោះសម្រាប់ប្រើជាមួយកម្មវិធី HomeKit ដែលមានប្រវែងវែង ដែលធ្វើឱ្យកម្មវិធីបន្តដំណើរការរហូតដល់ទូរសព្ទឈប់ដំណើរការទាំងស្រុង។ ការធ្វើបច្ចុប្បន្នភាពនេះបន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័របានធ្វើការផ្សព្វផ្សាយជាសាធារណៈទាក់ទងទៅនឹងភាពចន្លោះប្រហោងកាលពីដើមខែមករា ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើការកែសម្រួលបញ្ហា ទោះជាគាត់បានធ្វើការជូនដំណឹងទៅឱ្យក្រុមហ៊ុនតាំងពីខែសីហា…

ជនសង្ស័យ ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបទល្មើសគ្រឿងញៀន

ព្រៃវែងៈ យោងតាមផេក GRK News បានឲ្យដឹងថា ដោយមានបទបញ្ជាពី លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ទោ…

តារាជើងចាស់ ខៃ ប្រសិទ្ធ បញ្ចេញមតិ ដោយគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត

(ភ្នំពេញ)៖ កាលពីម្សិលមិញ តារាសម្តែងជើងចាស់របស់កម្ពុជា ដែលកំពុងរស់នៅក្រៅប្រទេស គឺលោក ខៃ ប្រសិទ្ធ បានបង្ហោះវីដេអូមួយធ្វើឲ្យមហាជនខ្មែរមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះក្នុងវីដេអូនោះ លោកបាន បញ្ចេញមតិពីទឹកដីបរទេសមក ដោយអះអាងថា លោក គាំទ្រយ៉ាងពេញទំហឹងចំពោះ ឯក ឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។…

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅដល់ទីរួមខេត្តកំពត ខណៈក្នុងផែនការ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ។ សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ក្រសួងសម្រេចពន្យារពេលនៃការដាក់ឱ្យដំណើរការសាកល្បង កាមេរ៉ាចាប់ល្បឿននេះ ដោយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង ចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់។ កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣…

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅតុលាការដើម្បីបន្តនីតិវិធី ករណីលួច

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ទៅតុលាការដើម្បីបន្តនីតិវិធី។ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជូនដំណឹង ស្ដីពី ការប្រើលេខកូដរួម ទាំង៥ សម្រាប់ប្រើប្រាស់គ្រប់ប្រព័ន្ធទូរសព្ទចល័ត

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖ (១) 1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ (២) *1201# ពិនិត្យសមតុល្យទឹកប្រាក់ (៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ (៤)…

ជនជាតិនីហ្សេរីយ៉ាម្នាក់! ពូកែខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីធ្វើការបោកបញ្ឆោត ត្រូវបានតុលាការចេញដីកាឃុំខ្លួន

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យជនជាតិនីហ្សេរីយ៉ា ចំនួន០១នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ឯកឧត្តម…