ជនសង្ស័យ០៤នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃនារីម្នាក់បានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន០២នាក់

ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០ នាទី កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ នៅចំណុចបុរីរុងរឿង ផ្លូវលំ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន១១Pro ពណ៌ប្រផេះ)…

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី ការលុបបំបាត់ការហៅចូលមកលេខទូរសព្ទរបស់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) សូមជម្រាបជូនសាធារណជនជ្រាបថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។ ក្នុងន័យនេះ ន.ទ.ក បានចេញសេចក្តីណែនាំ…

ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។ URL shortener គឺជាវិធីសាស្រ្តបង្រួញ URL ដែលជាតំណភ្ជាប់របស់គេហទំព័រដើម្បីងាយស្រួលក្នុងការចម្លង ឬដើម្បីអាចផ្ញើតាមរយៈសារដែលមានកំណត់តួអក្សរឱ្យបានខ្លីបំផុតនោះ។ នៅពេលដែលអាសយដ្ឋានរបស់គេហទំព័រត្រូវបានបង្រួញ អ្នកប្រើប្រាស់នឹងពុំអាចមើលឃើញឈ្មោះរបស់គេហទំព័រដើមទាំងស្រុងនោះទេ ដែលនេះអាចឱ្យជនខិលខូចបន្លំផ្ញើតំណភ្ជាប់ទៅគេហទំព័រដែលមានផ្ទុកមេរោគបានយ៉ាងងាយស្រួល។ ជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលព្រឹត្តិការណ៍ទៅក្នុងប្រតិទិនរបស់ទូរសព្ទ ដើម្បីឱ្យអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម…

សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើការអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន

ថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទ របស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត…

កូនបង្កើតប្រើហិង្សាលើម្តាយ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ បន្ទាប់ពីទទួលបានការខលចូលលេខទូរសព្ទរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សពីសំណាក់ប្រជាពលរដ្ឋភ្លាម អំពីករណីកូនបង្កេីតប្រេីអំពេីហិង្សាលេីម្តាយ និងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ក្រុមការងារប្រតិកម្មរហ័សបានទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វេីការអន្តរាគមន៍ភ្លាមៗ ដោយបានធ្វេីការឃាត់ខ្លួនជនបង្កយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីធ្វេីការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕  

លុយជាង១២លានដែលជនសង្ស័យលួចបាន៥ថ្ងៃ តែត្រូវសមត្ថកិច្ចឃាត់យកមកវិញ

កណ្តាលៈករណី អំពើលួចកាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៣និង០០នាទីទៀបភ្លឺចំណុច ផ្វេលុយឈ្មោះហ៊ុយ ធារី និងផ្ទះឈ្មោះសំ សម្បត្តិ ភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។ ជនរងគ្រោះ ១-ឈ្មោះហ៊ុយ ធារី ភេទស្រី អាយុ២១ឆ្នាំ…

Google បានបន្ថែមមុខងារដែលអាចជួយការពារព័ត៌មានឯកជនភាពក្នុងការប្រើប្រាស់ Incognito Tabs

ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារអ្នកប្រើប្រាស់ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅមើលព័ត៌មាននៅក្នុង Incognito Tabs។ ប្រសិនបើលោកអ្នកបានបើកប្រើមុខងារចាក់សោរ Incognito…

ជនសង័្សយ០២នាក់ ធ្វើសកម្មភាពលួចយកម៉ូតូ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទី នៅភូមិចំការសំរោង០២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំ បង រួមនឹងយោបល់លោក វរសេនីយ៍ឯក…

សូមស្វែងយល់អំពីលេខសម្ងាត់ OTP ដើម្បីចៀសវាងពីការលួចចូលគណនីអនឡាញ

ដើម្បីឱ្យអ្នកប្រើប្រាស់យល់ដឹង កាន់តែច្រើនទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាដើម្បីចៀសវាងពីការលួចចូលគណនីអនឡាញនោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមធ្វើការណែនាំលោកអ្នកទាក់ទងទៅនឹងការប្រើប្រាស់លេខសម្ងាត់ OTP ជាថ្មីម្ដងទៀត។ លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុនបានផ្ញើឱ្យតាមរយៈសារ នៅពេលដែលមានការស្នើសុំពីអ្នកប្រើប្រាស់ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនីរបស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹងនូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការស្នើសុំលេខសម្ងាត់…

ប្លែកមែន! ហាងកាហ្វេមួយកន្លែងនៅជប៉ុន មានកូនជ្រូកខ្យូតច្រើនក្បាល សម្រាប់ឲ្យភ្ញៀវប្រលែងលេង

  (បរទេស)៖ ស្តាប់មើលទៅ ពិតជាប្លែកមែនទែន ជាពិសេសសម្រាប់ប្រជាជនខ្មែរយើង នៅពេលលឺថា មានហាងកាហ្វេសម្បូរទៅដោយកូនជ្រូក ខណៈសត្វមួយនេះ ជាទូទៅសម្រាប់ដាក់ចិញ្ចឹមតាមផ្ទះ ឬកសិដ្ឋានប៉ុណ្ណោះ។ អ្វីដែលពិសេសនោះ នៅពេលនេះ ហាងកាហ្វេមួយកន្លែងមានឈ្មោះថា «Mipig store» បានទាក់ទាញភ្ញៀវឲ្យចូល ដោយការមានកូនជ្រូកជាច្រើនក្បាលសម្រាប់ឲ្យភ្ញៀវប្រលែងលេង។ ហាងការហ្វេនេះ មានទីតាំងស្ថិតនៅតំបន់កម្សាន្ត Shibuya…