Instagram បានបន្ថែមមុខងារ “Security Checkup” ដើម្បីការពារសុវត្ថិភាពរបស់គណនី
ក្រុមហ៊ុន Instagram បានបន្ថែមមុខងារ “Security Checkup” ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ក្នុងការ ការពារគណនីរបស់ពួកគេ ក្នុងករណីដែលមានការប៉ុនប៉ងលួចចូលគណនីដោយមិនមានការអនុញ្ញាត។ ប្រសិនបើអ្នកប្រើប្រាស់គិតថាគណនីរបស់ពួកគេត្រូវបានប៉ុនប៉ងលួចចូលនោះ ពួកគេអាចប្រើមុខងារនេះដើម្បីផ្ដល់ជំនួយក្នុងការ ការពារគណនីមានដូចជា៖ -ឆែកមើលឧបករណ៍ដែលបានចូលទៅក្នុងគណនី -ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់ -ផ្ទៀងផ្ទាត់គណនីដែលមានប្រើឈ្មោះសម្គាល់ដូចគ្នា -ធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនមានដូចជាលេខទូរសព្ទ និងអុីម៉ែល ជាមួយនឹងការប្រកាសដាក់ឱ្យប្រើប្រាស់មុខងារថ្មីនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ប្រើប្រព័ន្ធ two-factor authentication…