៤ នាក់បានស្លាប់ ក្នុងនោះរួមទាំងជនជាតិអាមេរិកក្នុងការប៉ះទង្គិចគ្នានៅអេហ្ស៊ីប
ទីក្រុង Cario ៖ ការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំងរដ្ឋាភិបាលអេហ្ស៊ីបដែលដឹកនាំដោយលោកប្រធានាធិបតី Mohamed Morsi និងក្រុមគាំទ្របានសម្លាប់មនុស្ស 4 នាក់កាលពីថ្ងៃសុក្រម្សិលមិញនិងរបួស 160 នាក់ដែលចំនួនតួលេខដែលស្លាប់បានកើនដល់ 7 នាក់នៅក្នុងមួយអាទិត្យចុងក្រោយនេះហើយត្រូវបានគេជឿជាក់ថានិងមានការតវ៉ាប្រឆាំងមួយដ៏ធំម្តងទៀតនាថ្ងៃទី 30 ខែមិថុនានេះប្រឆាំងនឹងរូបលោកប្រធានាធិបតី។ នៅក្នុងបួននាក់ដែលត្រូវបានស្លាប់ក៏មានម្នាក់ជាជនជាតិអាមេរិកផងដែរដែលសរុបមានជនជាតិអាមេរិកពីរនាក់ហើយដែលបានស្លាប់។អ្នកតំណាងមួយរូបបាននិយាយថាគាត់បានកំពុងប្រើប្រាស់កាម៉េរ៉ាទូរសព្ទដើម្បីថតរូបនៃបាតុកម្មហិង្សានេះនៅក្បែរនឹងអគារ Muslim Brotherhood ។ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង Cario…