ជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រេឿងញៀន ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន

(ព្រះសីហនុ): បើតាមភ្នាក់ងារបានរាយការណ៍ថា កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទីយប់ ស្ថិតនៅក្នុងក្រុមទី៨ ភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កម្លាំងជំនាញនគរបាល បង្ក្រាបគ្រឿងញៀនបាន១ករណី ក្រោយពីសហការជាមួយអធិការក្រុងព្រះសីហនុ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមានស្រីនាក់២និងប្រុសម្នាក់ ទី/1-ឈ្មោះ ហង្ស វុទ្ធី អាយុ36 ឆ្នាំ ភេទប្រុស ជនជាតិខ្មែរមុខរបរជួលម៉ូតូ…

ដីព្រៃដីភ្នំរាប់ពាន់ហិចតាក្នុងស្រុកថាឡាបរិវ៉ាតត្រូវបានរលាយដោយសារ ជំនាញឃុបឃិតជាមួយឈ្មួញ

ខេត្តស្ទឹងត្រែង៖ដីព្រៃដីភ្នំរាប់ពាន់ហិចតានៅក្នុងស្រុកថាឡាបរិវ៉ាត់ត្រូវបានក្រុមឈ្មួញដាក់គ្រឿងចក្រពី៦គ្រឿងទៅ៧គ្រឿងធ្វើសកម្មភាពឈូសឆាយក្នុងគម្របដីព្រៃរបស់រដ្ឋរាប់ពាន់ហិចតា យ៉ាងអនាធិប្បតេយ ក្រោមស្នាដៃជំនាញឃុបឃិតជាមួយមេឈ្នួញ ដោយពុំមានចុះបង្ក្រាបរឺទប់ស្កាត់ឡើយ។ ប្រជាពលរដ្ឋនៅតំបន់ខាងលើបានរាយការថាមានគ្រឿងចក្រអេសកាវទ័រ៣គ្រឿងនិងអាប៊ុល៤គ្រឿងបាននិងកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃដីភ្នំនៅតំបន់ភូមិមននិងភូមិអន្លុងជ្រៃ ឃុំអន្លុងជ្រៃ ស្រុ កថាឡាបរិវ៉ាត់។សកម្មភាពឈូសឆាយខាងលើនេះ នៅក្នុងស្រុកថាឡាបរិវ៉ាត់ បានកើតឡើងរាប់ឆ្នាំមកហើយតាំងពីអតីតៈអភិបាលស្រុកចាស់មកម្លេះ ហើយគេមិនដែលឃើញអាជ្ញាធរ ឬជំនាញចុះធ្វើការទប់ស្កាត់ឡើយ ត្រូវបានប្រជាពលរដ្ឋថាមកពីជំនាញបើកភ្លើងខៀវ រួមនិងអាជ្ញាធរ ឃុបឃិតគ្នាទើបក្រុមឈ្មួញធ្វើការឈូសឆាយទាំងដីព្រៃនិងដីភ្នំ គ្មានញញើតនិងច្បាប់ឡើយ។ ប្រជាពលរដ្ឋបាននិយាយឲ្យដឹងទៀតថា ដីព្រៃដីភ្នំរាប់ពាន់ហិចតានៅតំបន់ខាងលើ នេះត្រូវបានពួកឈ្មួញដាក់គ្រឿងចក្រ ឈូសឆាយជាច្រើនខែហើយ…

សមត្ថកិច្ច​បង្ហាញ​មុខ ជនសង្ស័យ កែវ វាសនា និង កូវ បូ​សត្យា ក្នុងចំណោម​១០​នាក់​ដែល​បាញ់បោះ​សេរី ក្នុង​ក្រុង​សៀមរាប​

​សៀមរាប​៖​នៅ​រសៀល​ថ្ងៃ​ទី​០៣​ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល ខេត្ត​បានធ្វើការ​បង្ហាញមុខ ជនសង្ស័យ​២​នាក់​ក្នុងចំណោម បក្សពួក​១០​នាក់​ដែល​បាន​គេចខ្លួន​បាត់​ខ​ណះ​ដែល​បក្សពួក​របស់​គេ​បាន​ជិះ​ម៉ូតូ​៤​គឿង​បាញ់បោះ​សេរី​នៅ​ចំ​កណ្តោល​ក្រុង​សៀមរាប ហើយ​បណ្តាល​រងរបួស​មនុស្ស​២​នាក់​ដែល​ជិះ​ម៉ូតូ​ធ្វើដំណើរ​នៅតាម​ដងផ្លូវ ម្នាក់​ចំ​មួយ​គ្រាប់​ធ្លាយ​ពោះ​បណ្តាល​រងរបួស​ធ្ងន់ធ្ងូ​ផងដែរ​។ ហេតុ​ការបាញ់បោះ​សេរី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​៣០​ខែ​មេសា​ឆ្នាំ​២០១៥​នៅ​ចំនុច​លើផ្លូវ​ប្រព័ន្ធ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់ ឲ្យដឹង​តាម​ទូរសព្ទ័​នៅ​រសៀល​ថ្ងៃ​ទី​០៣​ខែ ឧសភា​ឆ្នាំ​២០១៥​ថា យោងតាម​ពាក្យបណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ​ទាំង​២​នាក់ ហើយ​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​បាន​បាញ់បោះ​សើ​រី​មក​លើ​ជនរងគ្រោះ ចំនួន​២​នាក់​។…

Huawei ស៊េរីថ្មី G Play MinI និង HuaweI Honor 4X ទទួលបានការចាប់អារម្មណ៍ខ្លាំងពី យុវវ័យ និងម្ចាស់ហាងធំៗ

យុវវ័យ និងនិស្សិតមួយក្រុម ក្នុងការសាកល្បងប្រើស្មាតហ្វូនដ៏ឡូយទំនើប ស្ដើង និងមានល្បឿនលឿនរបស់ HuaweI គឺ G Play Mini និង HuaweI Honor 4X មុនគេ ។ និស្សិតមកពីវិទ្យាស្ថានភាសាបរទេស យុវនិស្សិត ចាន់ ភីធឺ…

មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​គ្លីនីក​សុខភាព​ព្យាបាល​ស្លាប់​មនុស្ស​សំណង​ប្រាំ​ពាន់​ដុល្លា​បញ្ចប់រឿង

សៀមរាប​៖​បរស់​ម្នាក់​បាន​ស្លាប់​ភ្លាម់ៗ​នៅក្នុង​ពហុ​ព្យាបាល​ជំងឺ​គ្លីនីក​សុខភាព ខ​ណះមាន​អាការះ​ឈឺ​ក្បាលតឹង​ដើមទ្រូង គ្រូពេទ្យ​ដាក់​សេរ៉ូម​បណ្តាលអោយ​ប្រកាច់​ស្លាប់​សំណង​(​ប្រាំ​ពាន់​ដុល្លា​)​បញ្ចប់រឿង​ហើយ​ព្យាយាម​បំបាត់​វត្ថុតាង​និង​ប្រញាប់ប្រញាល​បញ្ជូន​សាកសព​ចេញ​ពី​គ្លីនិក​។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​២៣​ខែ​មេសា​ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ជំងឺ​(​គ្លីនីក​សុខភាព​)​ស្ថិតនៅក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ បុរស​ម្នាក់​ដែល​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​បាន​អោយ​អ្នក​យក​ព័ត៏មាន​ដឹងថា ជនរងគ្រោះ​ស្លាប់​នោះ​មានឈ្មោះ យន់ សុធា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មាន​ទីលំនៅ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​នឹង​ខេត្តសៀមរាប មាន​មុខរបរ​ជា​ជាង​ភ្លើង​នឹងមាន​ប្រពន្ធ​ឈ្មោះ ប៉ែន សុខុម អាយុ​៣៥​ឆ្នាំ​មានកូន​ចំនួន​ពី​នាក់​។​បុរស់​ដដែល​បាន​បន្តថា…

ស្លាប់១របួសធ្ងន់ស្រាល៣ដោយរលំជញ្ចាំងអាគារថ្មីរោងចក្រ«ជីជាវជីឈិញ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត

ខេត្តស្វាយរៀង៖យ៉ាងហោចណាស់ក្រុមកម្មករសំណង់៤នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលដោយសារមានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានបោកបក់ចំរោងចក្រក្នុងក្រុងបាវិត បណ្តាលឲ្យជញ្ជាំងអគាររោងចក្រ «ជីជាវជីឈិញ» ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស{មេហាតធេន} ដែលកំពុងសាងសង់បានបាក់រលំសង្កត់កម្មករសំណង់នៅលើដំបូលអាគារកាលពីវេលាម៉ោង៤៖៤០នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៥នៅភូមិបាវិតកណ្ដាលសង្កាត់-ក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ យឹម យ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិ ដីក្រហម ឃុំ រកាកោះ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ…

ក្រុមហ៊ុនទូរសព្ទ័ហួវៃ ចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ តាមរយៈការឧបត្ថម្ភកម្មវិធីអង្គរសង្ក្រាន្ត

ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រុមហ៊ុនហួវៃ ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ដ៏ឈានមុខគេ នឹងចូលរួមឧបត្ថម្ភ ការប្រារព្ធពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលនឹងធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ កាន់តែសប្បាយរីករាយ និងគគ្រឹកគគ្រេងជាងឆ្នាំណាៗទាំងអស់ ជាមួយនឹងសកម្មភាពពិសេសៗគួរឲ្យចាប់អារម្មណ៍ជាច្រើន។ យោងតាមលោក Liu ZI Yang…

ជួប មាស សុខសោភា នៅស្តង់ HuaweI នៅថ្ងៃទី ១៦ មេសា ក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងទិញ ១ ថែម ៥ អបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ

ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃ ទី ១៦ មេសា ឆ្នាំ ២០១៥ ក្រុមហ៊ុនស្មាតហ្វូន Huawei បានផ្តល់កម្មវិធីប្រូម៉ូស្សិនពិសេសមួយ ដើម្បីអបអរពិធីចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្រាប់ខេត្តសៀមរាប និងតាមហាងធំៗមួយចំនួននៅភ្នំពេញ ដោយទិញទូរសព្ទ័ ស្មាតហ្វូន Huawei 1 គ្រឿង ថែមរង្វាន់អនុស្សាវរីយ៍ចំនួន…

សង្វៀន​ភ្នាល់​ជល់បក្សី​កីឡា​ដុះ​ស្លែ​មួយកន្លែង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​

​បាត់ដំបង​៖​សង្វៀន​លេង​ល្បែង​ភ្នាល់​បញ្ជល់មាន់​ដុះ​ស្លែរ​មួយ​កន្លែង គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​ទេ​សមត្ថកិច្ច​បង្ក្រាប មាន​តែ​មក​យក​លុយ ធ្វើឲ្យ​បាត់​អស់​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។​ ​ទីតាំង​ល្បែងភ្នាល់​បក្សី​កីឡា​នេះ​ជា​របស់​ឈ្មោះ​លោក វឿន ដែល​មាន​លំនៅដ្ឋាន​ជាប់​ទី​តាំងភ្នាល់​នេះ​គឺ​ស្ថិត​នៅ​ចំណុច​ភូមិ​ស្រាប​ក្រសាំង សង្កាត់​អោម៉ាល់ ក្រុង និង​ខេត្ត​បាត់ដំបង ខណះពេលដែល​អ្នកយក​ព័ត៌មាន​យើង​ចូល​ទៅ​ថត​ផ្តិត​យក​រូបភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​លោក វឿន ដែល​ជា​ម្ចាស់​ប្រាប់​ទៅ​អ្នក​ដែល​ចូលរួម​ភ្នាល់​ថា មិនបាច់ចាំ​នាំគ្នា​ខ្លាច​ទេ​ឲ្យ គេ​ថត​អី ថត​ទៅ​ព្រោះ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាបន័អ​ស់​ហើយ​លេង​តាម​សប្បាយ…

ជនសង្ស័យ​ម្នាក់​ឡើង​លួច​ទូរស័ព្ទ​ តែ​ត្រូវម្ចាស់ទូរស័ព្ទ​ចាប់បានភ្លាមៗ​

ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ឡើង​លួច​ទូរស័ព្ទ​គេ​ដល់​ក្នុង​ផ្ទះ​បាន​ហើយ​នាំគ្នា​រត់​ចុះ​ក្រោម​គេចខ្លួន​បាន​ជួប​ជាមួយ​កូន​ម្ចាស់​ទូរស័ព្ទ​ទើប​ត្រឡប់មក​ធ្វើការ ក៏​បែកការ​ក៏​នាំគ្នា​រត់គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​បាន​កូនប្រុស​ម្ចាស់​ទូរសព្ទ័ បើករថយន្ត​ដេញ​ចាប់​បាន​ម្នាក់​និង​ម្នាក់​ទៀត​រត់គេច​ន​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២ កក្កដា ២០១៤​នៅ​ចំណុច​ផ្ទះជួល​លេខ​28A ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​ ​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឱ​កុ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ពីរ​នាក់​បាន​លួច​ឡើង​ទៅលើ​ផ្ទះ​ស្ត្រី​រងគ្រោះ​រួច លួច​យក​ទូរស័ព្ទដៃ…