ករណីក្មេងប្រុសម្នាក់បាត់ចេញពីផ្ទះច្រើនថ្ងៃ មិនទាន់ឃើញត្រឡប់មកវិញ ឪពុកម្ដាយមានការបារម្ភ

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្មេងប្រុសម្នាក់បានចេញពីផ្ទះបាត់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរសៀល ឈ្មោះ យិន ពិសិទ្ធ អាយុ ១៥ឆ្នាំ មានទីលំនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទៅជាមួយ ម៉ូតូសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ…

ស្រ្តីវ័យក្មេងម្នាក់ មានវិបត្តិផ្លូវចិត្ត ចងកធ្វើអត្តឃាត បណ្តាលឲ្យបាត់បង់ជីវិត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ត្រីម្នាក់វ័យ២២ឆ្នាំ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ដោយឪពុកម្តាយសង្ស័យថា មូលហេតុព្រោះតែវិបត្តិស្នេហា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា…

ឃាត់ខ្លួនជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាមៈ នៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងចំការកៅស៊ូភូមិក្រញ៉ាង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាមសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទីកងរាជអាវុធហត្ថខេត្ត…

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ករណីរករឿងដេញកាប់អ្នកផ្ទះ

ប៉ៃលិនៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង​១៩ ​និង២០នាទី ថ្ងៃព្រហស្បតិ៍ ០២ កើត ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹងអំពីករណី​ហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារមួយករណី…

លាន់ដូចរន្ទះ! រថយន្តធុនធំ បើកបុកបង្គោលភ្លើង បណ្ដាលឲ្យឆាបឆេះ ប្រអប់កុងទ័រភ្លើង និងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួន

កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿង បើកបុកបង្គោលភ្លើង រងការខូចបង្គោលភ្លើងចំនួន០១ដើម និងបណ្ដាលឲ្យចេញជាអណ្ដាតភ្លើងឆាបឆេះ ប្រអប់កុងទ័រភ្លើងចំនួន០៣ ប្រអប់ ទូស្សេឆេះខ្សែ រួមទាំងខ្សែទូរស័ព្ទក្រុមហ៊ុនមួយចំនួនផងដែរ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១ និង ២២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ…

លេខទូរស័ព្ទសម្រាប់ទំនាក់ទំនង រាល់ការសំណូមពីបងប្អូនប្រជាលរដ្ឋ

យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាដើម្បីឲ្យការបម្រើសេវា សំណូម កាន់តែខិតទៅជិតជាមួយនឹងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម យើងខ្ញុំសូមបង្ហាញលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង រាល់ការសំណូមពីបងប្អូនប្រជាលរដ្ឋ សូមទទួលជ្រាបជាព័ត៌មាន។ ក្នុងនោះយើងខ្ញុំមានបញ្ជាក់ពីលេខទំនាក់ទំនងចាប់ពីថ្នាក់លោក លោកស្រី ស្នងការរង ទទួល ផែនជំនាញ និងទទួលដឹកនាំពង្រឹងគ្រប់បណ្ដាអធិការដ្ឋានស្រុក-ក្រុង លោក អធិការនគរបាល ស្រុក-ក្រុងទាំង១០លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕

កម្លាំងជំនាញ២ខេត្តសហការគ្នា ឃាត់ខ្លួនជនសង្ស័យ ១៩នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ចាម-ត្បូងឃ្មុំៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩.៣០នាទីនៅក្នុង វត្តដីដុះស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តជាមួយជំនាញអធិការក្រុងកំពង់ចាម និងបន្តទៅសហការជាមួយជំនាញ ក្រុងសួង ខេត្តត្បូងឃ្មុំដឹកនាំដោយលោកវរសេនីយ៍ឯក *ជីវ សេងរស់* ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀនខេត្ត បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ស្រី០១នាក់ ។…

ឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូប ស្ពាយពីជនរងគ្រោះ

ព្រះសីហនុៈយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបស្ពាយ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅជិតរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ Fang Hsi Cheng ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់…

កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា ឃាត់ខ្លួនជនជាតិចិនម្នាក់ តាមសំណើរបស់ស្ថានទូតចិន ពីបទមនុស្សឃាតនៅប្រទេសចិន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ យោងតាមបញ្ជាពី ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិចិនម្នាក់ តាមសំណើរបស់ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៧…

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីចាប់ថៅកែហាង COCO លក់ខោអាវ ជំរិតទារប្រាក់

ព្រះសីហនុៈ​ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០ វលាម៉ោង២៣:១០នាទី មានប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូកង់បី (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិន១នាក់ ភេទស្រី បានបើករថយន្តរបស់គាត់ម៉ាក RANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់សំលៀកបំពាក់របស់គាត់ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២…