ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំប បានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ

គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល…

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោបក្នុងខេត្តកោះកុង បង្កើនការចិញ្ចឹមគ្រំចំពុះទា ខណៈកំពុងមានតម្រូវខ្លាំង

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុង អាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបាន ប្រមាណ៣.២១០តោន ក្នុង១រដូវ ហើយជាទូទៅសហគមន៍អាច ប្រមូលផលគ្រំចំពុះទាពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យារពេលតិចតួច ដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ ថ្លែងក្នុងផ្សព្វផ្សាយផលិតផលគ្រំចំពុះទានេះ នៅក្នុងផ្សារទំនើបម៉ាក្រូ ក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែកញ្ញា…

បណ្ដាប្រទេសអាស៊ាន អបអរសាទរ និង​កោត​សរ​សើរ​កម្ពុជា ក្រោយ​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហើយ​មុន SEA Games-ASEAN Para Games 2023

CAMSOC-ភ្នំពេញ៖ បណ្ដាប្រទេសនៅតំបន់អាស៊ាន បាន​សម្ដែង​ការ​អប​អរ​សាទរ និង​កោត​សរសើរ​ជា​ខ្លាំង ចំ​ពោះ​ប្រ​ទេស​កម្ពុជា ដែល​បាន​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រួច​រាល់ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រ​កួត​កី​ឡា​ស៊ីហ្គេម (SEA Games) និង​អាស៊ាន​ប៉ារ៉ា​ហ្គេម (ASEAN Para Games) នា​ឆ្នាំ​២០២៣ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ CAMSOC…

ស្ងាត់ៗ! លោក ម៉េង ប៊ុនឡូ ក្លាយជាអ្នកកាន់កាប់ស្ទូឌីយោ លំដាប់ពិភពលោកតម្លៃរាប់លានដុល្លារ

ក្រោយបានបាត់មុខបាត់មាត់ពីពិភពសិល្ប:អស់រយៈពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿងដ៏ល្បី «ចៅពស់កេងកង» និង ជាម្ចាស់បទ «ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់ «ស្ទូឌីយោកោះស្លាកែត» លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរដែលមានតម្លៃរាប់លានដុល្លារ។ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ…

សប្តាហ៍ទី៣នៃខែកញ្ញា មានភ្ញៀវទេសចរដើរលេងជិត ៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាសប្តាហ៍ទី៣នៃខែកញ្ញា (ថ្ងៃទី១៨-១៩) គឺទទួលបានភ្ញៀវសរុប ៧៩,០១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧,៨០៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,២១១ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ…

យាន SpaceX ដឹកជនស៊ីវិលដំបូង ត្រលប់មកផែនដីវិញ បន្ទាប់ពីស្នាក់នៅទីអវកាស អស់រយៈពេល ៣ថ្ងៃ

ក្រុមជនស៊ីវិលមិនមែនអវកាសយានិក ដែលត្រូវបានក្រុមហ៊ុន SpaceX បញ្ជូនឡើងទៅកាន់ទីអវកាសនោះ នៅទីបំផុតបានចុះមកដល់ភពផែនដីវិញហើយ បន្ទាប់ពីបានស្នាក់នៅទីអវកាស ក្នុងរយៈកម្ពស់ជិត ៦០០គីឡូម៉ែត្រពីផ្ទៃផែនដី អស់រយៈពេល ៣ថ្ងៃដោយជោគជ័យជាប្រវត្តិសាស្ត្រ។ លោក Kip O’Keefe ប្រធានបេសកកម្ម Inspiration4 របស់ក្រុមហ៊ុន SpaceX បានថ្លែងថា «វាគឺជាដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់អ្នកទាំងអស់គ្នា។…

ក្រុម​ក្មេង​ទំនើង​ ២៣​នាក់​ ប្រមូលផ្តុំ​គ្នាផឹកស៊ី​​​ និងដុត​ផាវ​ផ្ទុះ​លាន់ឮ ត្រូវ​​កម្លាំង​នគរបាល​បង្ក្រាប

​កែបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុម​ក្មេង​ទំនើង​ប្រុស​-​ស្រី​ចំនួន​២៣​នាក់​ ជិះ​ម៉ូតូ​៩​គ្រឿង​ មក​ពី​រាជធានី​ភ្នំពេញ​ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត​ នៅ​យប់​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២១​ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​សហការ​ជាមួយ​កម្លាំង​ប្រចាំការ​តំបន់ឆ្នេរ​ ចាប់​ឃាត់ខ្លួន​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ​ សម្បត្តិ​ សុធា​រដ្ឋ​ ស្នងការ​នគរបាល​ខេត្ត​កែប​ ។​ ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បាន​កំពុង​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី​ល្មើស​វិធានការ​សុខាភិបាល​ និង​បាន​ដុត​ផាវ​ផ្ទុះ​លាន់ឮ​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​បណ្តាល​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​តំបន់​ទេសចរណ៍​ឆ្នេរកែប​…

សប្តាហ៍ទី២ ខែកញ្ញា មានភ្ញៀវទេសចរជាង ៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *…

សម្តេចតេជោ ហ៊ុន សែន និងប្រមុខការទូតចិន អញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ

នៅរសៀល ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង…

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា

​តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​​នៃព្រះរាជាណាចក្រក​ម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ​ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង…