រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន…

ឯកឧត្តម វ៉ាត់ ចំរើន៖ «អាស៊ីអាគ្នេយ៍ស្នើសុំឲ្យកម្ពុជានិពន្ធបទភ្លេងសម្រាប់ការគោរពទង់ស៊ីហ្គេម»

CAMSOC-ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាន៍ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានស្នើសុំឲ្យកម្ពុជាជួយនិពន្ធបទភ្លេង គោរពទង់ស៊ីហ្គេម សម្រាប់ការប្រើប្រាស់ក្នុងពេលស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាបន្តយកទៅប្រើប្រាស់សម្រាប់ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គលេខាធិការ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី១២…

ក្រសួងការងារចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧០) ជូនបងប្អូនកម្មករនិយោជិត

ក្រសួងការងារចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧០) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៤៦៥ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ២១ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។  

ករណីលង់ទឹកស្លាប់​៤នាក់ ជួយសង្រ្គោះបានម្នាក់ នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ

ប្រតិបត្តិការនៃការជួយសង្រ្គោះជនរងគ្រោះដោយករណីលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៥ និង០៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ត្រូវបានបិទបញ្ចប់បន្ទាប់ពីជនរងគ្រោះចុងក្រោយត្រូវបានក្រុមជួយសង្រ្គោះបានរកឃើញនៅវេលាម៉ោង០១ និង០០​នាទី…

រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្តជាង ៦៦ម៉ឺននាក់

តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី…

ក្មេងទំនើង ១ក្រុមមានគ្នា ៩នាក់ ត្រូវកម្លាំងចម្រុះឃាត់ខ្លួន ក្រោយបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅឆ្នេរកែប

កែបៈ ក្រុមក្មេងទំនើងមួយក្រុម មានគ្នាចំនួន ៩នាក់ មកពីភូមិជាវក្តីខាងលិច ឃុំតាអូរ ស្រុកជុំគីរី ខេត្តតាកែវ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ត្រូវបានកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចាប់អប់រំ ក្រោយក្រុមខាងលើបានបង្កការរំខានដល់ភ្ញៀវទេសចរណ៍ នៅតំបន់ឆ្នេរកែប ក្រុង/ខេត្តកែប និងបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបើកម៉ូតូលឿនៗ…

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មី កំពុងតែទាក់ទាញភ្ញៀវទេស ចរឲ្យចង់ដឹងចង់ស្គាល់ពីសម្រស់ដ៏ស្រស់ត្រកាល

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេស ចរឲ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើនអនេក។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍… លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិសាត់ បានប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំខ្នងព្រះ ជាតំបន់អេកូទេស ចរណ៍ថ្មីហើយល្បី កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំងជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សង ព្រេងដោយសារទីនោះ…

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសម្រេចការសាងសង់បាន៨៤ភាគរយហើយ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២១នេះ

ក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ជាមួយឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្នការងារការដ្ឋាន ទាំងមូលសម្រេចបានប្រមាណ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩…

ក្រុមអភិរក្ស ប្រចាំស្រុកសៀមប៉ាង ហាមប្រាមប្រជាពលរដ្ឋ ក្នុងការចេញចូលតំបន់ដែនព្រៃអភិរក្សសត្វត្មាតរស់នៅ

ស្ទឹងត្រែង៖ មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ខេត្តស្ទឹង ត្រែង ហាមប្រាមប្រជាពលរដ្ឋ ក្នុងការចេញចូលតំបន់ដែនព្រៃអភិរក្សសត្វត្មាតរស់នៅ ។ បំរាមនេះយើងចង់រក្សាភាពស្ងប់ស្ងាត់ ដើម្បីកុំឱ្យសត្វវាផ្អើល និងបន្លាស់ទី ទៅរស់ នៅតំបន់ផ្សេងៗ ព្រោះខ្លាចត្រូវគេសម្លាប់វា ។ លោកបន្តថា បច្ចុប្បន្នក្រុមអភិរក្សសត្វស្លាប បានផ្តល់ចំណីបន្ថែមឱ្យសត្វត្មាតស៊ីក្នុងមួយខែ៤លើក ជារៀងរាល់ខែ ដើម្បីចិញ្ចឹមវាឱ្យរស់នៅបន្តពូជ ពងកូន…